ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ចូលរួមពិធីចុះអនុស្សរណៈរវាងក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រនិងសមាគមទេសចរណ៍ ដើម្បីសហការគ្នាពង្រីកវិសយ័ទេសចរណ៍
ព្រះសីហនុ ៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ដើម្បីសហការគ្នាពង្រីកវិសយ័ទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ រវាងក្រុមហ៊ុន ជីធីវីសុី អ៊ឹមផត អេចផត ខូលអិលធីឌី (G.T.V.C Import Export Co.Ltd.) របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA CambodiaChapter) ដែលមានលោកបណ្ឌិត ធួន ស៊ីណាន ជាប្រធាន។

ពិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃ១៤មីនា២០២៥ នៅទីតាំងវ៉នដឺឡេន រីសត (Wonderland Suites & Resort )ស្ថិតក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនទេសចរណ៍ទាំងពីរ ផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីនាំភ្ញៀវទេសចរណ៍ទាំងក្នុងប្រទេសនិងពីបណ្តាប្រទេសនានា មកកាន់មូលដ្ឋានទេសចរណ៍ ដែលក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រ កំពុងប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ ក្នុងនោះ បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ ឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកឧកញ៉ា មានផលិតផល និង សេវាកម្មទេសចរណ៍សំខាន់ៗច្រើនកន្លែង ក្នុងខេត្តព្រះសីហនុ រួមមានវ៉នដឺឡេន រីសត (Wonderland Suites & Resort) ក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ , មានសេវាកម្មទេសចរណ៍នៅលើកោះរ៉ុង និងសេវាកម្មទេសចរណ៍មួយចំនួនទៀតក្នុងខេត្តព្រះសីហនុ ហើយជាមួយគ្នានេះក្រុមហ៊ុនក៏បានទទួលសិទ្ធិវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បង្កើតជាកំពង់ផែទេសចរណ៍លើផ្ទៃដីប្រមាណ២២០០០ម៉ែត្រការ៉េ មានសមត្ថភាពទទួលអូបរ័ទេសចរណ៍តូច ធំ ចេញ ចូលម្តង២០គ្រឿងក្នុងពេលតែមួយ ហើយនៅកំពង់ផែទេសចរណ៍នេះមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តម្រូវការរបស់អ្នកទេសចរណ៍រាប់ទាំងសេវាសន្តិសុខសុវត្ថិភាពផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវការអបអរសាទរ ចំពោះកិច្ចសហការរវាងក្រុមហ៊ុនទាំង២ ដែលនឹងជួយជំរុញដល់វិសយ័ទេសចរណ៍ ក្នុងខេត្តព្រះសីហនុនិយាយដោយឡែក និងនិយាយជារួមសម្រាប់វិសយ័ទេសចរណ៍ជាតិ។

ទាំងក្រសួងទេសចរណ៍ និងទាំងអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំក្រសួង និង ថ្នាក់ដឹកនាំខេត្តក៏បានបញ្ជាក់ពីការគាំទ្រនិងជួយជ្រោមជ្រែងគ្រប់នីតិវិធីព្រមទាំងបច្ចេកទេស ដើម្បីឱ្យដំណើរនេះប្រព្រឹត្តទៅទទួលបានលទ្ធផលល្អ៕
ដោយ ៖ ស៊ុយ ចាន់ធា














-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ