Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង រំពឹងលើទូតថ្មីវៀតណាម នឹងបន្តពង្រឹងទំនាក់ទំនងជាមិត្តភាពល្អជាមួយកម្ពុជា

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ដាក់ក្ដីជឿជាក់លើឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាម នឹងបន្តរួមចំណែកពង្រឹងទំនាក់ទំនងជាមិត្តភាពល្អប្រសើរជាមួយកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចក្រឡាហោម បានធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យលោក ង្វៀន មិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងសមាជិករដ្ឋសភា បានសម្តែងនូវការស្វាគម និងអបអរសាទរចំពោះលោក ង្វៀន មិញវូ ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេច ក៏យកឱកាសនេះសម្តែងនូវការអបអរសាទរចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំកំពូល និងប្រជាជននៃប្រទេសទាំងពីរ។

សម្តេច ស ខេង ក៏ជឿជាក់ថា តាមរយៈតួនាទីរបស់លោកឯកអគ្គរដ្ឋទូត នឹងបន្តរួមចំណែកជំរុញ និងលើកកម្ពស់ដល់ស្មារតីនៃទំនាក់ទំនងនេះឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀតរវាងប្រទេស និងប្រជាជនប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក ង្វៀន មិញវូ ក៏បានថ្លែងអំណរគុណ និងបានជម្រាបជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្តេចក្រឡាហោម ស ខេង ហើយលោកផ្ទាល់ ក៏បានដឹង និងថ្លែងអំណរគុណចំពោះការរួមចំណែកយ៉ាងសកម្មក្នុងរយៈពេលកន្លងមករបស់សម្តេច ក្នុងការពូនជ្រុំដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងវិស័យនៃការទទួលខុសត្រូវរបស់សម្តេចនៅក្នុងរយៈពេលកន្លងមក។

ត្រង់ចំណុចនេះ សម្តេច ស ខេង បានឆ្លើយតបទៅកាន់លោករដ្ឋទូតវិញ ថា ទោះបីជាសម្តេច មិននៅក្នុងរាជរដ្ឋាភិបាលក៏ដោយ ក៏សម្តេចនឹងបន្តខិតខំចូលរួមចំណែកតាមគ្រប់លទ្ធភាពដល់ការពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម