ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ សន្តិភាព បានអនុញ្ញាតឲ្យសាសនាផ្សេងៗ នៅកម្ពុជា គោរពប្រតិបត្តិតាមជំនឿរៀងៗ ខ្លួន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ប្រទេសមានសុខសន្តិភាព បានអនុញ្ញាតឲ្យសាសនាផ្សេងៗ នៅកម្ពុជា គោរពប្រតិបត្តិតាមជំនឿរៀងៗ ខ្លួន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជួបសំណេះសំណាល និង ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ ២០២៥ ជាមួយនារីឥស្លាមកម្ពុជា នៅមណ្ឌលម៉ូឌែន ៥ រាជធានភ្នំពេញ កាលពីរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថា កម្ពុជា មិនមានជម្លោះជាតិសាសន៍ និងសាសនាឡើយ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សង្គ្រាមដ៏សែនឈឺចាប់ក្នុងពេលអតីតកាលដែលបានក្លាយជាបទពិសោធ បន្សល់ទុកនូវមេរៀនសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាតំបន់ខ្លះនៅលើពិភពលោកផងដែរ។ សុខដុមនីយកម្ម នៃជនជាតិ និងសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត ក្រោមម្លប់ នៃសុខសន្តិភាព និងបានអនុញ្ញាតឲ្យសាសនាផ្សេងៗ នៅកម្ពុជា គោរពប្រតិបត្តិតាមជំនឿរៀងៗ ខ្លួន។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរខ្មែរ-ឥស្លាមទូទាំងប្រទេសនៅក្នុងឱកាសបុណ្យស្រាយបួស នៃខែរ៉ាម៉ាឌននេះ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗ គ្នា។ សម្តេច ក៏បានសុំពរពីព្រះអាល់ឡោះ សូមផ្តល់ភាពសុខសាន្ត និង ការរីកចម្រើនដល់ប្រជាពលរដ្ឋទាំងអស់គ្នា៕
អត្ថបទ ៖ វិមាន


-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់