ព័ត៌មានជាតិ
ដីហុយដូចចុះអ័ព្ទ ពលរដ្ឋសំណូមពរអាជ្ញាធរមានវិធានការលើឡានដឹកខ្សាច់
មជ្ឃដ្ឋានទូរទៅ ក៏ដូចជាពលរដ្ឋរស់នៅតាមដងផ្លូវស្របតាមមាត់ទន្លេបាសាក់ក្រុងតាខ្មៅ និងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ២១អា ចាប់ពីជាប់គល់ស្ពានព្រែកសំរោង រហូតដល់ភូមិស្វាយរលំ បានរអ៊ូរទាំករណីរថយន្តដឹកខ្សាច់ដឹកអត់គ្រប បើកលឿនៗ ចេញពីដេប៉ូខ្សាច់ជាច្រើនកន្លែង ដឹកដូចភ្លៀងរលឹម ហុយឡើងងងឹតមេឃ ធ្វើអោយពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ។
ពលរដ្ឋបានអោយដឹងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ការចុះអនុវត្តគឺធ្វើគ្រាន់តែឱ្យល្អមើល និងគ្មានឥទ្ធិពលលើថៅកែដេប៉ូខ្សាច់ទាំងនោះឡើយពួកគាត់បានបន្តថា ក្រុមថៅកែដេប៉ូខ្សាច់ទាំងនោះ ហាក់គ្មានកោតញញើតហ្នឹងវិធានការរបស់រដ្ឋបាលខេត្តបន្តិចសោះឡើយ ពោលគឺដូចជាវែកចកអញ្ចឹង ពេលក្រុមមន្ត្រីជំនាញ និងអាជ្ញាធរត្រឡប់ទៅវិញអស់ ដដែលជាដដែល ។
ពលរដ្ឋដដែលបានបន្តរទៀតថា អ្នកបើកបររថយន្តដឹកខ្សាច់ទាំងនោះ ហាក់មិនគោរពច្បាប់ទាល់តែសោះ ហើយថែមទាំងដឹកពេញហៀរទ្រុង អត់គ្រប ជ្រុះខ្សាច់ និងហូរទឹកពេញផ្លូវ បង្ករឱ្យមានខ្សាច់ពេញផ្លូវ និងហុយ ឡើងងងឹតមេឃថែមទៀតផង។


គួរបញ្ជាក់ថា កាលពីពេលកន្លងទៅនេះលោក នៃ ចារី អភិបាលរងខេត្តកណ្តាលបានដឹកនាំមន្ត្រីចុះមកធ្វើការណែនាំ និងធ្វើការផ្អាកអាជីវកម្មដេប៉ូខ្សាច់ មួយចំនួនផងដែរ និងបានបញ្ជារអោយ ធ្វើកន្លែងសម្រាប់លាងសំអាតកង់រថយន្ត ឱ្យគ្រប ឱ្យបានត្រឹមត្រូវ និងធ្វើការសំអាតផ្លូវ ប៉ុន្តែ មិនបានមួយដង្ហើមចង្រិតផង សកម្មភាពល្មើសលើសដើម ធ្វើឱ្យពួកគាត់អស់សង្ឃឹម ហើយក៏ឆ្លល់ដែរថា ទៅហ្នឹងចំណាត់ការរបស់រដ្ឋបាលខេត្ត ហេតុអ្វីហាក់គ្មានប្រសិទ្ធភាពលើក្រុមថៅកែដេប៉ូខ្សាច់ទាំងនោះសោះអញ្ចឹង ឬមួយថៅកែទាំងនោះ មានប្រាក់អាចធ្វើអ្វីបានស្រេចតែចិត្តបាន?
ជុំវិញបញ្ហារខាងលើនេះដែរ លោក មឹុង យ៉ូឡេង ប្រធានមន្ទីរសាធារណះការខេត្តកណ្តាលបានបញ្ជាក់ថា ចំពោះបញ្ហាររថយន្តដឹកអត់គ្រប ធ្លាក់ខ្សាច់ ហូរទឹកពេញផ្លូវ ដឹកពេញហៀរទ្រុង បើកបរក្នុងល្បឿនលឿន ជាតួនាទីភារកិច្ចរបស់ប៉ូលីសចរាចរណ៍ មានសិទ្ធឃាត់រថយន្តទាំងអស់នោះពិន័យជាប្រាក់ ឬមានវិធានការផ្លូវច្បាប់។ បើរថយន្តទាំងអស់នោះបង្ករអោយខូចខាតផ្លូវទើបលោកអាចសហការវាយតម្លៃបាន ។
លោកឧត្តមសេនីយ៌ត្រី វ៉ែន សាវិន ស្នងការរងទទួលផែនចរាចរណ៌នៃស្នងការនគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងដែរថា លោកមិនហ៊ាននិយាយអ្វីទេ ពីព្រោះបញ្ហារទាំងអស់នេះ មានសិទ្ធតែប្រធានអង្គភាពប៉ុណ្ណោះ ។ កម្លាំងចរាចរណ៌របស់លោកឈរតាមគោលដៅ និងនៅលើផ្លូវរង់ចាំតែសហការជាមួយខាងមន្ទីរសាធារណះការ និងក្រសួងរ៉ែ ។
មុនី



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី