Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

បានផុស

នៅ


មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាយកចិត្តទុកដាក់ពិភាក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីសម្រួលការធ្វើដំណើរ និងការស្នាក់នៅភ្ញៀវទេសចរ ពិសេសទេសចរព្រះពុទ្ធសាសនា ឬកម្មវិធីបែបប្រពៃណីសាសនារបស់កម្ពុជា ដូចជា បុណ្យមាឃបូជា វិសាខបូជា និងភ្ជុំបិណ្ឌជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធសាសនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង និងជាប្រភពចំណូលមិនចេះរីងស្ងួត។ ជាមួយគ្នានេះទេសចរណ៍បែបសាសនា ក៏ជាផ្នែកមួយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើវិស័យទេសចរណ៍កម្ពុជាផងដែរ។ ជាក់ស្តែងខេត្តសៀមរាប វិស័យទេសចរណ៍វត្តអារាម កំពុងតែទាក់ទាញភ្ញៀវទេសចរបរទេសឱ្យស្គាល់ និងឈ្វេងយល់បានកាន់តែច្បាស់ពីព្រះពុទ្ធសាសនា ហើយក្រៅពីទស្សនាប្រាសាទបុរាណ អ្នកទេសចរបរទេសមួយចំនួនបានចូលទៅក្នុងវត្តនិមន្តព្រះសង្ឃប្រោះព្រំ ទៅតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។

លោក ប៉ាក់ សុខុម បានបង្ហាញការគាំទ្រឱ្យមានការចែករំលែកចំណេះដឹង ទាក់ទងនឹងការរៀបចំទិសដៅទេសចរណ៍សាសនា ពិសេសគឺសាសនាព្រះពុទ្ធ បែបបទធម៌វិន័យដែលប្រតិបត្តិនៅតាមតំបន់នីមួយៗ ដើម្បីជាបទពិសោធ។ ជាមួយគ្នានេះលោកស្នើឱ្យមានកិច្ចសហការស្អិតរមួតរវាងក្រុមប្រឹក្សាភិបាលសមាគមសហប្រតិបត្តិការព្រះពុទ្ធសាសនាខ្មែរ-ចិន និងសមាគមកិច្ចសហប្រតិបត្តិការ ពុទ្ធសាសនាកម្ពុជា-ចិន ជាមួយក្រសួងទេសចរណ៍បន្ថែមទៀត ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍បែបសាសនាសំខាន់ៗរបស់កម្ពុជា និងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ព្រះពុទ្ធសាសនា ទៅកាន់បណ្តាប្រទេសនានា ដែលគោរព និងប្រតិបត្តិសាសនាព្រះពុទ្ធនៅក្នុងតំបន់យើងនេះ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប រំពឹងថា វេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធសាសនា ឆ្នាំ២០២៥នេះ មិនត្រឹមតែជាវេទិកាមួយជំរុញនូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៃទំនាក់ទំនងកម្ពុជាចិនប៉ុណ្ណោះទេ ប៉ុន្តែវេទិកានេះ នឹងជាយន្តការមួយ និងសក្ខីភាពមួយ ដែលបានឆ្លុះបញ្ចាំងពីសន្តិភាព សុខសុវត្ថិភាព និងការបដិសណ្ឋារកិច្ច សម្រាប់កម្ពុជា ជាពិសេសខេត្តសៀមរាប ដែលបានត្រៀមទទួលស្វាគមន៍ភ្ញៀវជុំវិញពិភពលោក ជាពិសេសបងប្អូនភ្ញៀវទេសចរជនជាតិចិន មកពីខេត្តក្រុងសម្ព័ន្ធមេត្រីភាពគ្រប់តំបន់ តាមរយៈការជំរុញនូវការហោះហើរផ្ទាល់មកកាន់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ការចាប់ដៃធុរកិច្ចចិន-កម្ពុជា និងការផ្សព្វផ្សាយនូវការចែករំលែកទស្សនីយភាព និងសក្ខីភាពដែលមានសាសនា វប្បធម៌ អរិយធម៌ សំដៅជំរុញនូវការអភិវឌ្ឍវិស័យទេសចរណ៍ដោយបម្រើដល់ប្រយោជន៍ទៅវិញទៅមករវាងខេត្តក្រុងសម្ពន្ធមេត្រីភាព និងប្រជាជនកម្ពុជាចិន ដែលបានប្រកាន់ជំហគាំទ្រគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៨ នាទីutes មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម