ព័ត៌មានជាតិ
កែច្នៃស្មៅអំបោះជុំវិញផ្ទះ ធ្វើអំបោសបោសផ្ទះ មួយសប្តាហ៍អាចរកចំណូលចន្លោះពី ៥០ មុឺនរៀលដល់ជាង ១ លានរៀល
យ៉ាងហោចណាស់ ក៏អ្នកស្រី វ៉ាន់ថា អាចរកចំណូលបានចន្លោះពីជាង ៥០ មុឺនរៀល ទៅជាង ១ លានរៀលដែរ ក្នុងរយះពេល ១ អាទិត្យ តាមរយះការលក់អំបោសនៅតាមបណ្តាទីផ្សារនានាក្នុងខេត្តបាត់ដំបងបានចន្លោះពី ៥០០ ដល់ ១ ០០០ អំបោស ដោយអំបោស ១ តម្លៃចន្លោះពី ១ ០០០ រៀលដល់ ១ ៥០០ រៀល។
មានទីលំនៅរស់នៅនៅក្នុងភូមិប៉ៃឡាំ ឃុំ ចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ស្រ្តីវ័យ ៦៧ ឆ្នាំ អ្នកស្រី វ៉ាន់ថាបានឲ្យដឹងថា ដើមស្មៅអំបោសនេះ កន្លងមកអ្នកស្រីព្យាយាមកាប់ដុតអស់ជាច្រើនលើកច្រើនសា ដើម្បីយកដីដាំដំណាំផ្សេងៗ តែពេលធ្លាក់ភ្លៀងម្តងៗស្មៅប្រភេទនេះ ក៏បានលូតលាស់ល្អលើសដើម។


ដោយសាតែស្មៅអំបោសដុះច្រើនបែបនេះ អ្នកស្រីរកតែដាំអ្វីក៏មិនកើត ទើបក្នុងរយះពេល ១ ឆ្នាំចុងក្រោយ គឺនៅពាក់ កណ្តាលឆ្នាំ ២០២៤ អ្នកស្រី វ៉ាន់ថា ក៏ចាប់ផ្តើមកាប់ធ្វើជាអំបោស សម្រាប់លើកឲ្យអាជីវករលក់បន្តនៅតាមទីផ្សារនានា ក្នុងគោលបំណងសាកល្បងប៉ុណ្ណោះ តែជាលទ្ធផលគឺអាចរកចំណូលបានជាប្រចាំថ្ងៃតែម្តង។

បើតាមអ្នកស្រី វ៉ាន់ថា អំបោសដែលត្រូវធ្វើរយះពេល ១ អាទិត្យម្តង ទើបបានគ្រប់តាមតម្រូវការដែលម៉ូយតាមទីផ្សារកុម្ម៉ង់។ ដោយក្នុង ១ អាទិត្យធ្វើឲ្យបានយ៉ាងហោច ១ ០០០ អំបោសឡើងទៅ។
អ្នកស្រីថា ចំនួននេះអ្នកស្រីនិងកូន ត្រូវតែធ្វើឲ្យបានតាមតម្រូវការម៉ូយ ហើយមុខរបរមួយនេះអ្នកស្រីក៏សប្បាយចិត្តដែរ ដោយអាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃយ៉ាងប្រសើរ មិនពិបាកក្នុងការដាំដុះនិងស្រោចទឹក ថែទាំ អ្វីទាំងអស់។ ហើយលើដីនោះក៏អ្នកស្រីមិនទុកសម្រាប់ដាំដំណាំអ្វីមួយនោះដែរ ទុកសម្រាប់តែស្មៅប្រភេទនេះ (កន្ទ្រាំងបាយ ស ឬស្មៅអំបោស) ឲ្យលូតលាស់បន្ថែម ដែលបានផ្តល់ប្រភពចំណូលគ្រួសារយ៉ាងប្រសើរ ជាងការដាំដំណាំឆ្លងកាត់ផ្សេងៗទៀត៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់