Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆាបឆេះឃ្លាំងស្តុក និងកែច្នៃជ័រស្វិត នៅខណ្ឌកំបូល

បានផុស

នៅ

ឃ្លាំងស្តុក និងកែច្នៃជ័រស្វិតមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលឱ្យខូចខាតទាំងស្រុងកាលពីវេលាម៉ោង ១៩៖៤០ នាទីយប់ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងទំហំ ៣០០០ម៉ែត្រការ៉េចំនួន ០១ឃ្លាំង រួមទាំងសម្ភារក្នុងឃ្លាំងអស់ទាំងស្រុង។

នៅវេលាម៉ោង០១:៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែ ឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១២០ ឡាន។ ចំពោះមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម