Connect with us

ព័ត៌មានអន្ដរជាតិ

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

បានផុស

នៅ

ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយដោយលើកឡើងថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លា​មួយ​មិនធ្លាប់​មាន​​លើក្រុមឧទ្ទាម ហ៊ូធី​ (Houthi) ក្នុងប្រទេសយេម៉ែន ដោយលើកឡើងពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ​​ដែលគាំទរ​ដោយ​ប្រទេស​អ៊ីរ៉ង់​​នេះ លើការដឹកជញ្ជូននៅសមុទ្រក្រហមថាជាហេតុផល​ដែល​ធ្វើ​ឲ្យ​អាមេរិក​សង​សឹក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​ការ​ផ្សាយ​របស់​ BBC ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញ​សង្គម Truth របស់​លោក ដោយ​​លើក​ឡើង​ថា៖«​ការលួចចម្លង អំពើហឹង្សា និងអំពើភេរវកម្ម» របស់ពួកគេបានធ្វើឱ្យខាតបង់ រាប់ពាន់លានដុល្លារ និងធ្វើឱ្យមានហានិភ័យដល់ជីវិត។

​​​លោក ​ត្រាំ បាន​ចោទ​ចំៗ ថា៖‍​«ត្រូវបានផ្តល់មូលនិធិដោយប្រទេសអ៊ីរ៉ង់ ក្រុមហ៊ូធី​ បានបាញ់មីស៊ីលទៅលើយន្តហោះអាមេរិក ហើយបានកំណត់គោលដៅលើកងទ័ព និងសម្ព័ន្ធមិត្តរបស់យើង»។

​ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហ៊ូធី បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣១​នាក់បានស្លាប់ និង ១០១​នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ។

​​កាល​ពី​ល្ងាចថ្ងៃ​​​​សៅរ៍​ យោធាសហរដ្ឋ​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​បើក​​​ប្រតិបត្តិកា​រវាយ​ប្រហារ​​​តាមផ្លូវអកាស​លើ​ក្រុមហ៊ូ​ធី​​ដែល​មាន​មូលដ្ឋាន​ទីក្រុង Sanaa ប្រទេសយេម៉ែន​​​​​ ដោយ​បានបណ្តាល​ឲ្យ​ស្លាប់​​១៣​នាក់​និង​របួស​​៩​នាក់។ ​ប៉ុន្តែ​នៅ​ក្នុងសេចក្តីរាយការណ៍​​ ក្រោយ​ៗ​មក​ទៀត​​បង្ហាញ​ឲ្យឃើញថា ​​ចំនួន​អ្នកស្លាប់​និង​អ្នក​របួស​បាន​កើន​ឡើង​​​យ៉ាងឆាប់រហ័ស​។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ Al Hadath ទីស្នាក់ការក្រុមប្រឹក្សានយោបាយកំពូល​របស់់​ក្រុមហ៊ូធី​ ឃ្លាំងអាវុធ និងមជ្ឈមណ្ឌលបញ្ជាការរបស់ពួកឧទ្ទាមត្រូវបានបាញ់ផ្លោងក្នុងទីក្រុង Sanaa។ អាមេរិក​ក៏បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ឧទ្ទាម​យេម៉ែន​ផងដែរ​នៅក្នុង​​ខេត្ត Saada, Dhamar និង Al-Bayda។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម