ព័ត៌មានជាតិ
ស្វែងយល់ពីឧទ្យានជាតិភ្នំគូលែន «ប្រវត្តិ ភូមិសាស្រ្ត វប្បធម៌ សក្តានុពលទេសចរណ៍»
១. ស្ថានភាពទូទៅ
ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» បង្កើតឡើងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៧.៥០០ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកចំនួន៤ គឺ ស្រុកស្វាយលើមានផ្ទៃដីទំហំ ២១.៧៧០ ហិកតា (ឃុំខ្នងភ្នំ ឃុំស្វាយលើ ឃុំតាសៀម និងឃុំកន្ទួត) ស្រុកបន្ទាយស្រីមានផ្ទៃដីទំហំ ១២.៣៨២ ហិកតា (ឃុំត្បែង និងឃុនរាម) ស្រុកវ៉ារិនមានផ្ទៃដីទំហំ ៣.១២១ ហិកតា (ឃុំស្រែណូយ) និងស្រុកសូទ្រនិគមមានផ្ទៃដីទំហំ ១០២ ហិកតា (ឃុំខ្នារពោធិ៍ ឃុំចាន់ស និងឃុំពពេល)។

នៅឆ្នាំ២០០៤ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តសៀមរាប បានធ្វើបច្ចុប្បន្នភាពព្រំប្រទល់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។ ជាក់ស្ដែងឧទ្យានជាតិនេះមានផ្ទៃដីទំហំ ៣៧.៣៧៣ ហិកតា។ នៅឆ្នាំ២០២៣ តាមរយៈអនុក្រឹត្យលេខ ១៨៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ឧទ្យានជាតិព្រះជ័យវរ្មន័-នរោត្តម «ភ្នំគូលែន» មានផ្ទៃដីទំហំ ៦២ ៨៨៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប ដែលគ្របដណ្តប់ចំនួន ០៥ ស្រុក ១៤ ឃុំ និង ៤៥ភូមិ។
ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានរយៈកម្ពស់អតិបរមា ៤៩៨ ម៉ែត្រ ស្ថិតនៅប៉ែកពាយ័ព្យ និងមានចម្ងាយប្រមាណ ៥0 គីឡូម៉ែត្រ ពីក្រុងសៀមរាប ដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ ធនធានធម្មជាតិ និងជាទីតាំងប្រវត្តិសាស្ត្រទីក្រុងបុរាណដើមសម័យអង្គរ «មហេន្ទ្របព៌ត»។ ឧទ្យានជាតិនេះ ពុះចែកជាពីរផ្នែកដោយផ្លូវជាតិលេខ ៦៧ ផ្នែកខាងលិចហៅថា «ភ្នំក្បាលស្ពាន» និងផ្នែកខាងកើតហៅថា «ជួរភ្នំគូលែន»។
២. ព័ត៌មានទូទៅ
– ឈ្មោះតំបន់ការពារធម្មជាតិ ៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
– ព្រះរាជក្រឹត្យ/អនុក្រឹត្យ ៖ អនុក្រឹត្យលេខ១៨៨អនក្រ.បកចុះថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២៣
– មានផ្ទៃដីទំហំ ៖ ទំហំ ៦២ ៨៨៣ ហិកតា
– មានព្រំប្រទល់
• ខាងជើងជាប់នឹង ៖ ស្រុកស្វាយលើ បន្ទាយស្រី និងស្រុកវ៉ារិន
• ខាងកើតជាប់នឹង ៖ ស្រុកស្វាយលើ
• ខាងត្បូងជាប់នឹង ៖ ស្រុកបន្ទាយស្រី ស្រុកស្វាយលើ និងស្រុកសូទ្រនិគម
• ខាងលិចជាប់នឹង ៖ ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន និងស្រុកអង្គរជុំ
– ភូមិសាស្ត្រខេត្តសៀមរាប ៖ សរុបមាន ០៥ ស្រុក
៣. លក្ខណៈពិសេស និងសារៈសំខាន់របស់តំបន់៖
យោងតាមការសិក្សាស្រាវជ្រាវកន្លងមក ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» គ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោងដែលដុះលាយឡំជាមួយនឹងព្រៃរបោះ ជាទីជម្រកយ៉ាងសំខាន់សម្រាប់ពពួកសត្វព្រៃជាច្រើនប្រភេទ រួមមាន ថនិកសត្វចំនួន ៤៤ ប្រភេទ ដែលមានជាអាទិ៍ ទោចម្កុដ ស្វាព្រាម ស្វាត្រោស កំប្រុកធំ រញីប្រផេះ សំពោចក្រអូប ឆ្មាដាវ សត្វស្លាបមានចំនួន ១៩៨ ប្រភេទ ដូចជា ស្តេចកូលីត កេងកងតូច ឧរង្គសត្វមានចំនួន ៦០ ប្រភេទ និងថលជលិកសត្វមានចំនួន ៦០ ប្រភេទ ដែលក្នុងចំណោមសត្វព្រៃទាំងនេះ មានចំនួន ២៨ ប្រភេទ កំពុងទទួលរងការគំរាមកំហែងនៅលើពិភពលោក ស្ថិតក្នុងស្ថានភាពជិតផុតពូជ និងរងគ្រោះថ្នាក់ (Hayes B. at al., 2013)។
រុក្ខជាតិមានចំនួន ៧៧៥ ប្រភេទត្រូវបានកត់ត្រា។ កាលពីខែមិថុនាឆ្នាំ ២០១៨ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប បានចុះសិក្សាស្រាវជ្រាវរយៈពេលខ្លី (Rapid Survey) បានរកឃើញប្រភេទឈើប្រណិតមាន ០៣ ប្រភេទ (កកោះ ក្រឡាញ់ គគីរថ្មី) ប្រភេទឈើលេខ ១ មាន ៧ ប្រភេទ (បេង ច្រេស តាត្រាវ ត្រសេក បុសនាគ ស្រឡៅ និងធ្នង់) ប្រភេទឈើលេខ ២ មាន ៥ ប្រភេទ (ឈើទាលទឹក ច្រម៉ាស ជ័រចុង ក្រាយ និងផ្ដៀក) ប្រភេទឈើលេខ ៣ មាន ៨ ប្រភេទ (ត្រមូង ធ្លក ផ្អុង ព្រីង ព្រូស ល្ងៀង កំពីងរាជ និងខ្នុរ)។


តំបន់បេតិកភណ្ឌវប្បធម៌ក្នុងឧទ្យានជាតិភ្នំគូលែន ជាទីតាំងប្រវត្តិសាស្ត្រដ៏មានសារសំខាន់មួយ ដែលបានរក្សាទុកនូវសំណង់ប្រវត្តិសាស្ត្រច្រើនប្រភេទដូចជា សំណង់ប្រាសាទ និងស្ថានីយបុរាណជាច្រើនកន្លែង រួមទាំងសហគមន៍មនុស្សផងដែរ។ តំបន់ទេសចរណ៍សំខាន់ៗទាំងនោះរួមមាន៖
-ប្រាសាទបុរាណ មានសរុបចំនួន ៤២ កន្លែង
-ពើងមានសរុបចំនួន ៣០ កន្លែង (ពើងឆត្រ ពើងត្បាល់ ពើងគំនូរ ពើងព្រះពុទ្ធលើ)
-តំបន់បុរាណដ្ឋាន មានសរុបចំនួន ៤២៦ កន្លែង (ស្រះដំរី ស្រះព្រះគោ ចម្លាក់ កូនដំរី ។ល។)
-ចម្លាក់ព្រះពុទ្ធរូប «ចូលបរិនិពា្វន» (ព្រះអង្គធំ)
ប្រព័ន្ធអេកូឡូស៊ី (ប្រភពក្បាលទឹក ឬកន្លែងស្តុកទឹក) ក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” រួមមាន៖
-ស្ទឹងសៀមរាប អូរខ្លាឃ្មុំ អូរតាពេញ អូរដា អូរល្ហ អូររហាល អូរពាមគ្រែ អូរថ្មដាប់ អូរហុង អូរព្រីង អូរដីខ្មៅ អូរអណ្តែង អូរអណ្តែងធំ អូរក្បាលស្ពាន។
-ភូមិថ្មី អូរក្បាលស្ទឹង អូរស្នូក អូរពក អូរប៉ាហាវ អូរផ្នាក់ដៃ អូរថ្នៀញ អូរបាតហួត អូររងារ ត្រពាំងបុរាណ អូរផ្លូវឫស្សី អូរជើងចាប។
-ភូមិពពេល អូរធំពពេល អូរតាណេ អូរផ្អុង អូរព្រះបាត អូរគូលែន អូរកន្ទួត អូរក្បាលដំរី អូរត្រាវគាត អូរតាអាំង អូរតាចាន់។
-ទំនប់ ទំនប់ថ្នល់ដាច់ ទំនប់ស្រែត្បូង ទំនប់តាពេញ ទំនប់ស្ពានព្រីង ទំនប់ម្រេច ទំនប់ថ្នល់ធំ ទំនប់ស្រះដំរី ទំនប់ខ្មែរក្រហម ទំនប់ផ្លូវឫស្សី ទំនប់អូរស្រែ ទំនប់សង្កែឡាក់។
មុខងារប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់នេះ បានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងបរិស្ថាន ផ្ទៃរងទឹកភ្លៀង និងនិរន្ដរភាពទឹកសម្រាប់ស្រោចស្រពទីជំរាលខាងជើងបឹងទន្លេសាប ជាពិសេសនិរន្ដភាពទឹកស្ទឹងសៀមរាប និងតំបន់អង្គរ ។
ប្រភេទជីវៈចម្រុះ៖ មានព្រៃពីរក្រុម ដាច់ដោយឡែកពីគ្នា គឺព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង ឬព្រៃជ្រុះស្លឹក។

ព្រៃស្រោង មានរុក្ខជាតិដូចជា៖ ដូនចាស់ ប្រភេទនៃអំបូរឈើទាលដូចជា ដេង/នាងដេង យាង/ឈើទាលទឹក គគីរថ្ម ច្រម៉ាស់ ប៉ា/ដើមប៉ា ឆ្អឹងកុក ស្រឡៅ ថ្លុង ឆាំឆា កណ្តឹងដំរី ខ្នុរ/ខ្នុរព្រៃ ជ្រៃ/ជ្រៃធំ ល្វា ព្រីងមួយរយស្រទាប់ ព្រីងក្បាល តោ ស្មាច់ដោម ព្រីងថ្ម គ្រញង ស្នូល ធ្នង់ ក្រឡាញ់ បេង ស្មាក្របី គូលែន សិរមាន់ ឈើភ្លើង ពពេលខែ ចំបក់ ដួងចែម/បីសន្លឹក ពព្លា ក្រាំងកោះឬកោះហូបផ្លែ ឆ្កែស្រែង ព្រស់ រកា បុសនាគ គ្លាយ/ក្រស្នា គុយ ក្លែងព័រ វល្លិ៍បារី ផ្តៅទន្សាយ វល្លិ៍ខ្លូត វល្លិ៍យាវ វល្លិ៍ឯម ផ្តៅដំបង ផ្តៅស្នូរ ប្រភេទក្រាកែវ រំដេងព្រៃ ក្រគី ក្រវ៉ាញ ត្រាតុក សេដជីស ត្បាល់ដាក់ ជាដើម។
ព្រៃពាក់កណ្តាលស្រោង ឬព្រៃជ្រុះស្លឹកចម្រុះ មានស្ពង់ ចំបក់ សុក្រំ កកោះ ជ្រៃ សិរមាន់ ស្រឡៅ ព្រុស ទ្រមូង ពោន ស្វាយព្រៃ ឈើភ្លើង ផាត្យា ផ្ចឹក រាំងភ្នំ/រាំងផ្ចឹក ក្លុង ត្រាច ទ្រយឹង ព្រីងជាដើម។
ប្រភេទព្រៃតាមមាត់ទឹក មានដូចជា រំដេង រាំងទឹក ទន្លៀរ ប្របៅទន្លេ/ប្រា្លធំ សណ្តាន់ ព្រីងទឹក សោម/ផ្តៅសោម
ប្រភេទសត្វមាន៖ ថលជលិក និងល្មូន ដូចជាកង្កែប ហ៊ីងគ្រោត ឬហ៊ីងជ័រ អណ្តើក អណ្តើកព្រេច ថ្លែន ពស់ថ្លាន់ ប្រចៀវ ចំពោះថនិកសត្វ មាន៖ កំប្រុកធំ ឆ្មាដាវ រញី ស្វាត្រោស ទោចម្កុដ ស្វាព្រាម ឈ្លុសប្រែង ឬសំពោចភ្នំ ខ្លាឃ្មុំ ជ្រូកពោន ឬជ្រូកព្រុល ជាដើម។
សហគមន៍តំបន់ការពារធម្មជាតិមាន៖
១ ព្រៃភ្នំក្តួច លេខ២៣៧ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ផ្ទៃដីគ្រប់គ្រងទំហំ ១០១ ហិកតា
២ ព្រៃភ្នំម្នាស់ លេខ២៣៩ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ផ្ទៃដីគ្រប់គ្រងទំហំ ៩២ ហិកតា
៣ ព្រៃធំអន្លង់ធំ លេខ២៣៨ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ផ្ទៃដីគ្រប់គ្រងទំហំ ៣៦៥ ហិកតា
៤ ព្រៃធំពពេល លេខ១៩៥ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ផ្ទៃដីគ្រប់គ្រងទំហំ ៧៩៨ ហិកតា
៥ ជប់តាសុខ លេខ២៤០ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ផ្ទៃដីគ្រប់គ្រងទំហំ ៣៥៩ ហិកតា
៤. សហគមន៍ព្រៃឈើមាន៖
១ ចង្ក្រានរយ លេខ ២៣៧ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ផ្ទៃដីគ្រប់គ្រងទំហំ ៩ ៥៤៤ ហិកតា
២ ឆក់បាស លេខ៩៤២មករ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ផ្ទៃដីគ្រប់គ្រងទំហំ ៧១៣ ហិកតា
៣ ភ្នំមាស លេខ៩៤៣មករ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ផ្ទៃដីគ្រប់គ្រងទំហំ ៥៦០ ហិតា
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ លិខិតលេខ ៨៧ សជណ.ដប ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ត្រូវបានបង្កើតឡើង ក្នុងគោលបំណងសិក្សាស្រាវជ្រាវ អភិរក្ស អប់រំផ្សព្វផ្សាយ និងកំសាន្ត និងត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយប្រកាសលេខ ១៦៨ប្រក.បស្ថ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន ដែលលាតសន្ធឹងលើផ្ទៃដីសរុប ២០២០ (ពីរពាន់ម្ភៃ) ហិកតា ស្ថិតនៅក្នុងឃុំត្បែង និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
មជ្ឈមណ្ឌលនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្តសៀមរាប ជាសេនាធិការសម្រាប់ការថែទាំ និងប្រតិបត្តិការប្រចាំថ្ងៃ ដោយមានការគាំទ្រ និងតម្រង់ទិសអនុវត្តពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន។

៥.តំបន់សក្តានុពលទេសចរណ៍
តំបន់ប្រាសាទ (ឈ្មោះ ទីតាំង ភូមិ ឃុំ ស្រុក)
១ ប្រាសាទភ្នំហប់ ឃុនរាម ឃុនរាម បន្ទាយស្រី
២ ប្រាសាទក្រោលរមាស ព្រះអង្គធំ ខ្នងភ្នំ ស្វាយលើ
៣ ប្រាសាទស្តេចគម្លង់ ព្រះអង្គធំ ខ្នងភ្នំ ស្វាយលើ
៤ ប្រាសាទពាមគ្រែ (ជើង) អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៥ ប្រាសាទពាមគ្រែ (ត្បូង) អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៦ ប្រាសាទប្រាំ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៧ ប្រាសាទជប់ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៨ ប្រាសាទរូបអារក្ស អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៩ ប្រាសាទអូរផ្អុង អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
១០ ប្រាសាទរោងចិន អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
១១ ប្រាសាទអូរតូប អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
១២ ប្រាសាទក្របីក្រាប អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
១៣ ប្រាសាទបួសនាគ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
១៤ ប្រាសាទអ្នកតា អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
១៥ ប្រាសាទជ្រៃ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
១៦ ប្រាសាទខ្លាឃ្មុំ ខ្លាឃ្មុំ ខ្នងភ្នំ ស្វាយលើ
១៧ ប្រាសាទក្រហម ខ្លាឃ្មុំ ខ្នងភ្នំ ស្វាយលើ
១៨ ប្រាសាទថ្មដាប់ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
១៩ ប្រាសាទកញ្ឆា អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
២០ ប្រាសាទខ្ទីងស្លាប់ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
២១ ប្រាសាទជប់ជ្រៃ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
២២ ប្រាសាទបល្ល័ង្គ ថ្មី ខ្នងភ្នំ ស្វាយលើ
២៣ ប្រាសាទតាដុង តាពេញ ខ្នងភ្នំ ស្វាយលើ
តំបន់ទេសភាព ពើងថ្ម និងបុរាណដ្ឋាន (ឈ្មោះ ទីតាំង ភូមិ ឃុំ ស្រុក)
១ ព្រះអង្គធំ ព្រះអង្គធំ ខ្នងភ្នំ ស្វាយលើ
២ ពើងតាខុ វីរៈកាត់ ត្បែង បន្ទាយស្រី
៣ ពើងព្រះ៥អង្គ ព្រះអង្គធំ ខ្នងភ្នំ ស្វាយលើ
៤ ពើងងងឹត ពពេល ខ្នងភ្នំ ស្វាយលើ
៥ ពើងតាហាស់ តាពេញ ខ្នងភ្នំ ស្វាយលើ
៦ ពើងទុកព្រះ តាពេញ ខ្នងភ្នំ ស្វាយលើ
៧ ពើងតារដ្ឋ តាពេញ ខ្នងភ្នំ ស្វាយលើ
៨ ពើងបល្ល័ង្គ ថ្មី ខ្នងភ្នំ ស្វាយលើ
៩ ពើងលិង្គ៥ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
១០ ពើងបន្ទុំចេក សង្កែឡាក់ ខ្នងភ្នំ ស្វាយលើ
១១ ពើងឆត្រ គ្រញង ស្វាយលើ ស្វាយលើ
១២ ពើងគំនូរ បិតផ្កា ស្វាយលើ ស្វាយលើ
១៣ ពើងអំពិល ថ្មជ្រួញ ខ្នងភ្នំ ស្វាយលើ
១៤ ពើងព្រះបាទ ព្រះអង្គធំ ខ្នងភ្នំ ស្វាយលើ
១៥ ពើងឥសី១ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
១៦ ពើងឥសី២ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
១៧ ពើងតាថ្លាង ព្រះអង្គធំ ខ្នងភ្នំ ស្វាយលើ
១៨ ពើងដៃរា ថ្មជ្រួញ ខ្នងភ្នំ ស្វាយលើ
១៩ ពើងល្អាងធំ ថ្មជ្រួញ ខ្នងភ្នំ ស្វាយលើ
២០ ពើងត្បាល់ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
២១ ពើងកែវណាម៉ា ថ្មី ខ្នងភ្នំ ស្វាយលើ
២២ ពើងតាខាប ថ្មី ខ្នងភ្នំ ស្វាយលើ
២៣ ពើងប្រចៀវ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
២៤ ពើងទឹកស្រក់ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
២៥ ពើងទឹកជ័រ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
២៦ ពើងព្រះពុទ្ធក្រោម គ្រញង តាសៀម ស្វាយលើ
២៧ ពើងថ្មជ្រួញ ថ្មជ្រួញ ខ្នងភ្នំ ស្វាយលើ
២៨ ពើងបល្ល័ង្គ ថ្មី ខ្នងភ្នំ ស្វាយលើ
២៩ ស្រះដំរី អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៣០ ព្រះគោ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៣១ ដំរីក្រាប អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៣២ អ្នកតាដេកផ្អៀង (ចម្លាក់ព្រះវិស្ណុផ្ទុំ) ត្រពាំងទឹម តាសៀម ស្វាយលើ
៣៣ អ្នកតាត្រចៀកធំ (ព្រះគណេស) ត្រពាំងទឹម តាសៀម ស្វាយលើ
៣៤ គោកចិន អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៣៥ ខ្នងល្អាង(ពើងល្អាង) អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៣៦ វាលព្រះបាទ ថ្មជ្រួញ ខ្នងភ្នំ ស្វាយលើ
៣៧ ក្បាលស្ពាន ខ្នាររង្វាស ឃុនរាម បន្ទាយស្រី
៣៨ ជណ្តើរចែរ៉ែ តាហាន ខ្នងភ្នំ ស្វាយលើ
៣៩ អាស្រមពើងវត្តចាស់ សង្កែឡាក់ ខ្នងភ្នំ ស្វាយលើ
៤០ អាស្រមព្រះក្រាល ថ្មី ខ្នងភ្នំ ស្វាយលើ
៤១ អាស្រមព្រះអង្គជប់ តាហាន ខ្នងភ្នំ ស្វាយលើ
៤២ អាស្រមពើងតាអេវ សង្កែឡាក់ ខ្នងភ្នំ ស្វាយលើ
៤៣ ចង្រ្កានរយ បាយដុត ស្វាយលើ វ៉ារិន
៤៤ ភ្នំចន្ទក្រហម បាយដុត ស្វាយលើ វ៉ារិន
៤៥ ស្ទឹងលិង្គ១០០០ ព្រះអង្គធំ ខ្នងភ្នំ ស្វាយលើ
៤៦ ទឹកផុស៧ពណ៌ ព្រះអង្គធំ ខ្នងភ្នំ ស្វាយលើ
៤៧ ទឹកធ្លាក់ភ្នំគូលែន (ទឹកធ្លាក់ជាន់ទី៣) ព្រះអង្គធំ ខ្នងភ្នំ ស្វាយលើ
៤៨ ទឹកធ្លាក់អន្លង់រុន ពពេល ខ្នងភ្នំ ស្វាយលើ
៤៩ ទឹកធ្លាក់ស្មាន់ទៀង ពពេល ខ្នងភ្នំ ស្វាយលើ
៥០ ទឹកធ្លាក់ធ្នស់ពក ពពេល ខ្នងភ្នំ ស្វាយលើ
៥១ អូរពាមគ្រែ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៥២ អូរតាចក់ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៥៣ ទឹកធ្លាក់ក្បាលស្ទឹង ថ្មី ខ្នងភ្នំ ស្វាយលើ
៥៤ ទឹកធ្លាក់ជើងចាប ថ្មី ខ្នងភ្នំ ស្វាយលើ
៥៥ ទឹកធ្លាក់ល្បើក សង្កែឡាក់ ខ្នងភ្នំ ស្វាយលើ
៥៦ ទឹកធ្លាក់ស្ពានព្រីង អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៥៧ ទឹកធ្លាក់ពាមសូរហោះ វីរៈកាត់ ត្បែង បន្ទាយស្រី
៥៨ ទំនប់ស្រែត្បូង អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៥៩ ទំនប់អូរស្រែ ខ្លាឃ្មុំ ខ្នងភ្នំ ស្វាយលើ
៦០ ទំនប់ថ្នល់ម្រេច អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៦១ ទំនប់តាពេញ តាពេញ ខ្នងភ្នំ ស្វាយលើ
៦២ ទំនប់ថ្នល់ដាច់ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
៦៣ ឡដុតកុលាលភាជន៍ អន្លង់ធំ ខ្នងភ្នំ ស្វាយលើ
បន្តចុចអាន៖ គ្រោងអភិវឌ្ឍឧទ្យានជាតិ «ភ្នំគូលែន» ជាគោលដៅទេសចរណ៍ធម្មជាតិ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន