Connect with us

ព័ត៌មានជាតិ

មន្រ្តីចុះពិនិត្យផលប៉ះពាល់គម្រោងសាងសង់ ទំនប់ទឹកប្រៃនៅថ្មស

បានផុស

នៅ

ក្រុមមន្ត្រីការងារក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលខេត្តកោះកុង និងមន្ទីរជំនាញពាក់ព័ន្ធ បានរួមគ្នាចុះត្រួតពិនិត្យអំពីផលប៉ះពាល់នានាពីគម្រោងសាងសង់ទំនប់ការពារទឹកប្រៃ ប្រវែង១០គីឡូម៉ែត្រ នៅភូមិសាស្រ្តឃុំថ្មស ស្រុកបូទុមសាគរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងសាងសង់ទំនប់ការពារទឹកប្រៃប្រវែង១០គីឡូម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិចំការលើ និងភូមិស្រែថ្មី ត្រៀមនឹងអនុវត្តហើយ តែបានផ្អាកបន្តិចដោយសារតែមានបញ្ហាថា ចាក់ដីចូលតំបន់ការពារព្រៃឈើគ្មានការអនុញ្ញាត្តពីក្រសួងបរិស្ថាន។

បញ្ហានេះ ត្រូវបានលោក ឈុន ពុធថារិទ្ធ អគ្គនាយកនៃអគ្គនាយកនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម ពន្យល់ថា ក្រុមការងារជំនាញ អាជ្ញាធរខេត្តស្រុក និងមន្រ្តីមន្ទីរជំនាញ ពិនិត្យជាក់ស្តែងហើយមិនចោទជាបញ្ហាអ្វីធំដុំនោះទេ ដោយកំពុងសម្របសម្រួល ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងសង់ទំនប់នេះអនុវត្តទៅបានដោយរលូនបម្រើ​​ផលប្រយោជន៍ជូនប្រជាពលរដ្ឋដែលកំពុងមានតម្រូវការជាចាំបាច់។

លោក ឈុន ពុធថារិទ្ធ បន្តទៀតថា ក្រសួងកំពុងសម្របសម្រួលជាមួយនឹងរដ្ឋបាលខេត្តកោះកុង ដោះស្រាយផ្នែកបច្ចេកទេស និងវិស័យបរិស្ថានមួយចំនួន គ្រាពលរដ្ឋជាង៥០០គ្រួសារកំពុងត្រូវការទឹកប្រើប្រាស់ធ្វើកសិកម្មរបស់ខ្លួន។

មន្រ្តីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ទំនប់ការពារទឹកប្រៃដែលមានកម្ពស់១ម៉ែត្រកន្លះ នឹងជួយការពារទឹកសមុទ្រមិនឱ្យជោរលិចដីស្រែបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងជាទំនប់ស្ទាក់ទឹកសាបទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។

ខណៈខ្នងទំនប់ដើរតួនាទីយ៉ាងសំខាន់ជាផ្លូវគមនាគមន៍សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ និងដឹកជញ្ជូនផលិតផលកសិកម្ម ព្រមទាំងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់ផងដែរ។

លោក ឡាំ ឆេន និងអ្នកស្រី សាម ចាន់ តំណាងពលរដ្ឋរស់នៅក្នុងភូមិស្រែថ្មី និងភូមិចំការលើ ឃុំថ្មស បានសម្តែងការត្រេកអរនៅពេលក្រសួងធនធានទឹកដាក់គម្រោងធ្វើទំនប់ការពារទឹកប្រៃជូនពលរដ្ឋ ព្រោះបច្ចុប្បន្នលំបាកធ្វើកសិកម្មស្រូវ ពោត សណ្តែត ដោយសារតែមានទឹកប្រៃហូរដំណាំរបស់ពួកគេ។

បើតាមតំណាងពលរដ្ឋដដែល ប្រសិនបើទំនប់ការពារទឹកប្រៃនេះកកើតមានមែននោះ វានឹងមានជាផ្លូវធ្វើដំណើរឆ្លងកាត់ពី១ភូមិទៅ១ភូមិបានងាយស្រួល ពិសេសការចេញទៅនេសាទនៅសមុទ្រផងដែរ។

កន្លងទៅមានសកម្មភាពចាក់ដីធ្វើទំនប់នេះ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួនផ្សព្វផ្សាយថា ការចាក់ដីបានចូលក្នុងតំបន់ការពាររបស់ក្រសួងបរិស្ថាន ហើយយកប្រជាពលរដ្ឋធ្វើជាខែល ដើម្បីចាប់យកដីលិចទឹកកោងកាង។ ទោះបីបញ្ហានេះ ត្រូវបានលោក សាញ់ មុន្នីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បដិសេធថា ក្រោមហេតុថា លោក​​លើកគម្រោងស្ថាបនាទំនប់ដើម្បីតែប្រយោជន៍ជូនពលរដ្ឋពិតប្រាកដ។

ទំនប់ការពារទឹកប្រៃចំការលើនេះ ជាទំនប់ចាស់តាំងពីឆ្នាំ១៩៦៨ ហើយត្រូវបានអាជ្ញាធរឃុំថ្មស និងប្រជាពលរដ្ឋ ស្នើសុំកាលពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែទើបទទួលបានការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៥៕

អត្ថបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ នាទីutes មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម