ព័ត៌មានជាតិ
ទំនាក់ទំនងចិន-អឺរ៉ុបឈានដល់៥០ឆ្នាំនៅខែឧសភា ខណៈប្រធាធិបតីចិនមិនចូលរួមផ្ទាល់
ខណៈពេលដែលសហភាពអឺរ៉ុបនិងមហាអំណាចចិនរៀបចំអបអរសាទរចំណងទំនាក់ទំនង៥០ឆ្នាំ (១៩៧៥-២០២៥) នៅក្នុងខែឧសភាខាងមុខ អវត្តមានមេដឹកនាំកំពូលចិន គឺប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) នៅក្នុងជំនួបមេដឹកនាំកំពូលអឺរ៉ុប បានទាក់ទាញការចាប់អារម្មណ៍ជាសកល។

ការមិនទៅចូលរួមដោយផ្ទាល់ក្នុងខួបទំនាក់ទំនង៥០ឆ្នាំរបស់សហភាពអឺរ៉ុបនិងប្រទេសចិនរបស់ប្រធានាធិបតីចិនបានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពិភពលោក ដោយសារតែការប្រែប្រួលដ៏ខ្លាំងនៃទំនាក់ទំនងការទូត សង្គ្រាម និងសង្គ្រាមពាណជ្ជកម្មដែលរដ្ឋបាលលោកដូណាល់ ត្រាំ របស់សហរដ្ឋអាមេរិកកំពុងតែបង្កើតនូវផលលំបាកដល់គូប្រជែងរបស់ខ្លួន និងប៉ះពាល់ដល់ទីផ្សារសកលលោកតែម្តង។
តាមសេចក្តីរាយការណ៍របស់ Financial Times ប្រធានាធិបតីចិន បានបដិសេធចូលរួមកិច្ចប្រជុំកំពូលដ៏សំខាន់មួយនៅទីក្រុងប្រ៊ុចសែល ដែលប្រារព្ធខួបលើកទី៥០នៃទំនាក់ទំនងការទូត អឺរ៉ុប-ចិន ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមមន្ត្រីអឺរ៉ុបអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងរបស់ពួកគេ។
យោងសេចក្តីរាយការណ៍ដែលស្រង់សម្តីប្រភពដែលដឹងពីបញ្ហានេះ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នឹងតំណាងឱ្យប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូល ដោយជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប និងគណៈកម្មាការអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល។
ជាប្រពៃណី កិច្ចប្រជុំកំពូល អឺរ៉ុប-ចិន ឆ្លាស់គ្នារវាងទីក្រុងព្រុចសែល និងទីក្រុងប៉េកាំង ដោយនាយករដ្ឋមន្ត្រីចិនបានចូលរួមកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល ហើយប្រធានាធិបតីចិនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារសារៈសំខាន់នៃកិច្ចប្រជុំកំពូលនៅឆ្នាំនេះ ដែលជាការរំលឹកដល់ពាក់កណ្តាលសតវត្សនៃទំនាក់ទំនងការទូត សហភាពអឺរ៉ុបបានសង្ឃឹមសម្រាប់ការចូលរួមរបស់ប្រធានាធិបតី ស៊ី។ មន្ត្រីទូតជាច្រើននៅតំបន់អឺរ៉ុបចាត់ទុកការអវត្តមានរបស់ប្រធានាធិបតីចិនថាជាសញ្ញាមួយនៃការដើរថយក្រោយនៃទំនាក់ទំនងការទូតនាពេលថ្មីៗ។
ការពិភាក្សារវាងភាគីទាំងពីរកំពុងបន្ត ប៉ុន្តែក្នុងដំណាក់កាលដំបូងនេះបានត្រឹមតែបង្កើនទស្សនៈនៅទីក្រុងប្រ៊ុចសែលថា ប្រទេសចិនប្រហែលជាមិនត្រូវបានរៀបចំដើម្បីចាត់វិធានការជាក់ស្តែងដើម្បីគាំទ្រការអំពាវនាវរបស់ខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសនៅពេលដែលទំនាក់ទំនងសហភាពអឺរ៉ុប និងចិននៅតែមានភាពរអាក់រអួល។
មានការកត់សម្គាល់ថា ទំនាក់ទំនងរវាងភាគីទាំងពីរបានរង្គោះរង្គើតាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដោយសហភាពអឺរ៉ុបបានចោទចិនថាគាំទ្រសកម្មភាពរបស់វិមានក្រឹមឡាំង។ លើសពីនេះ ភាពតានតឹងពាណិជ្ជកម្មបានកើនឡើង ជាពិសេសទាក់ទងនឹងការនាំចេញយានជំនិះអគ្គិសនីរបស់ប្រទេសចិន ដែលសហភាពអឺរ៉ុបអះអាងថា ទទួលបានការឧបត្ថម្ភធនដោយអយុត្តិធម៌។
អតិរេកពាណិជ្ជកម្មរបស់ចិនជាមួយសហភាពអឺរ៉ុបមានចំនួន ៣០៤,៥ពាន់លានអឺរ៉ូកាលពីឆ្នាំ២០២៤ ដែលនាំឱ្យមន្ត្រីអឺរ៉ុបអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀតពីទីក្រុងប៉េកាំងលើការធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មឡើងវិញ។ ពួកគេបានជំរុញឱ្យប្រទេសចិនកាត់បន្ថយការឧបត្ថម្ភធនឧស្សាហកម្ម និងដកចេញនូវរបាំងសម្រាប់អាជីវកម្មបរទេសដែលកំពុងស្វែងរកការចូលទៅក្នុងទីផ្សារដ៏ធំរបស់ខ្លួន៕
ដោយ រ៉ាន់ រើយ

-
KPT+២១ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល