Connect with us

ព័ត៌មានជាតិ

សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសតូហ្គោ ដែលជាប្រទេសនៅតំបន់អាហ្វ្រិក នឹងមកទស្សនកិច្ចនៅកម្ពុជា

បានផុស

នៅ

សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសតូហ្គោ ដែលជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងលិច នឹងមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងគោលបំណងជួបជាមួយភាគីកម្ពុជា ដើម្បីជជែកគ្នាពីការស្វែងរកការពង្រឹងពង្រីកទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា និងតូហ្គោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៨ ដល់ទី២០ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

លោក Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមាហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស និងសមភាគីកម្ពុជា គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលបម្រើឱ្យផលប្រយោជន៍ទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងភ្នំពេញ លោក Robert DUSSEY ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងនឹងមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីកម្ពុជាមួយចំនួន ផងដែរ។

បើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចនេះ គឺកើតមានឡើងចំពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតូហ្គោ ដោយបានចាត់ទុកថា គឺជាឱកាសល្អសម្រាប់ប្រទេសទាំងពីរ ក្នុងការស្វែងយល់ពីវិស័យនានា ដែលមានសក្តានុពលសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម