Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ អំពាវនាវម្ចាស់សហគ្រាសបង់ភាគទានមក ប.ស.ស ដើម្បីកម្មករ-និយោជិតទទួលការព្យាបាលឥតគិតថ្លៃ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ ប​.​ស​.​ស​. បានធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន រោងចក្រ​នានា ធ្វើ​បច្ចុប្បន្នភាព​កម្មករ-និយោជិត​របស់ខ្លួន​ដោយ​ប្រកាស​បង់​ភាគទាន​មក ប​.​ស​.​ស​. ដើម្បីឱ្យ​កម្មករ-និយោជិត​ដែល​ជួប​គ្រោះថ្នាក់​ការងារ និង​មាន​បញ្ហា​សុខភាព​ អាច​ទៅ​ប្រើប្រាស់​សេវា​នៅតាម​មន្ទីរពេទ្យ​ដែលជា​ដៃគូ ប​.​ស​.​ស​. បាន​ដោយ​ឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ“​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​របស់​កម្មករ-និយោជិត ជូន​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ-និយោជិត និង​កម្មករ-និយោជិត​” នៅ​រោងចក្រ VENTURA LEATHERWARE MFY (CD) CO., LTD. ក្នុង​ខេត្តកំពង់ស្ពឺ លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. និង​ជា​ប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត (​ស​.​ផ​.​ក​)​ បាន​មានប្រសាសន៍ថា ដើម្បី​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព ប​.​ស​.​ស​. បានកំណត់សកម្មភាព​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ពេលធ្វើ​ដំណើរ និង​លក្ខខណ្ឌ​អនាម័យ សុវត្ថិភាព​ការងារ លក្ខខណ្ឌ​ការងារ អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ។ ក្នុងន័យនេះ ប​.​ស​.​ស​. ក៏បាន​កំណត់​នៅ​កម្មវិធីសិក្សា កិច្ចសហការ ដើម្បី​រៀបចំ​មធ្យោបាយ​ធ្វើដំណើរ​សមរម្យ​សម្រាប់​កម្មករ-និយោជិត សំដៅ​លើកកម្ពស់​ក្នុងការ​បង្ការ​ហានិភ័យ​ការងារ​ដោយ​ត្រូវ​ធ្វើបញ្ជី​បច្ចុប្បន្នភាព​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ-និយោជិត​ជាប្រចាំ និង​ត្រូវធ្វើ​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព​អំពី​ជម្រើស​ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​រថយន្ត​ដឹកទំនិញ​ដែល​កែច្នៃ​ដឹក​កម្មករ-និយោជិត​ពេលបច្ចុប្បន្ន​ទៅជា​រថយន្ត​ដឹក​អ្នកដំណើរ​សម្រាប់​ដឹក​កម្មករ-និយោជិត យ៉ាងយូរ​ត្រឹម​ឆ្នាំ ​២០២៧ ក្នុង​គោលបំណង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​កម្មករ-និយោជិត។

លោក​បណ្ឌិត​ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​នានា ដែល​តែងតែ​ខិតខំ​ប្រឹងប្រែងចូលរួម​គ្រប់​សកម្មភាព ដោយមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​បាន​អំពាវនាវ​ដល់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន រោងចក្រ​នានា ធ្វើ​បច្ចុប្បន្នភាព​កម្មករ-និយោជិត​របស់ខ្លួន​ដោយ​ប្រកាស​បង់​ភាគទាន​មក ប​.​ស​.​ស​. ដើម្បីឱ្យ​កម្មករ-និយោជិត​ដែល​ជួប​គ្រោះថ្នាក់​ការងារ និង​មាន​បញ្ហា​សុខភាព​ អាច​ទៅ​ប្រើប្រាស់​សេវា​នៅតាម​មន្ទីរពេទ្យ​ដែលជា​ដៃគូ ប​.​ស​.​ស​. បាន​ដោយ​ឥតគិតថ្លៃ។

លោក តូច ប៉ូ​លី​វា អភិបាលរង តំណាង លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ក្រើនរំលឹក​ដល់​អ្នកបើកបរ​យានយន្ត​ទាំងអស់ ​ត្រូវមាន​ក្រមសីលធម៌​លើ​ការ​បើកបរ​លើ​ដងផ្លូវ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ព្រមទាំង​ថ្លែងអំណរគុណ​ដល់ ប​.​ស​.​ស​. និង​អង្គភាព​ពាក់ព័ន្ធ​នានា ដែល​បាន​សហការ​រៀបចំ​កម្មវិធី​នេះ​ឡើង​ដើម្បីឱ្យ​កម្មករ-និយោជិត​ទាំងអស់គ្នា​បាន​យល់ដឹង​បន្ថែម​លើ​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា។

ចំណែក លោក​ឧត្ដមសេនីយ៍​ឯក ចេ​វ ហាក់ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​កម្មករ-និយោជិត​ទាំងអស់ ​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុងការ​ធ្វើដំណើរ ទាំង​អ្នក​ធ្វើដំណើរ​ដោយ​ម៉ូតូ និង​ទាំង​អ្នក​ធ្វើដំណើរ​ដោយ​រថយន្ត​ដឹក​កម្មករ-និយោជិត ត្រូវគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចៀសវាង​ករណី​គ្រោះថ្នាក់​ជាយថាហេតុ និង​ក្រើនរំលឹក​ផង​ដែរ ទៅកាន់​អ្នកបើកបរ​រថយន្ដ​ដឹក​កម្មករ-និយោជិត​ទាំងអស់​ ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​យក​ចិត្ត​ទុក​ដាក់​រាល់ពេល​បើកបរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១៧ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

លៀក លីដា
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម