Connect with us

ព័ត៌មានជាតិ

ទីតាំងចំនួន ២ ក្នុងខេត្តក្រចេះ ត្រៀមរៀបចំសង្រ្កាន្ត​ឆ្នាំថ្មី ២០២៥

បានផុស

នៅ

អាជ្ញាធរ​ខេត្តក្រចេះ បាន​សម្រេច​ជ្រើសរើស​យក​ទីតាំងធំៗចំនួន ២ កន្លែង ​សម្រាប់រៀបចំអបអរសាទរ​សង្រ្កាន្តឆ្នាំ​ថ្មីឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងធំៗទាំងពីរកន្លែងទី ១ នៅ​វិមាន​រណសិរ្សសង្រ្គោះជាតិ ២ធ្នូ ក្នុងស្រុកស្នួល និងបរិវេណវិមានឯករាជ្យក្នុងទីរួមខេត្តក្រចេះ​តែម្តង។ នេះជាការបញ្ជាក់ពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្នុងកិច្ចប្រជុំត្រៀមរៀបចំសង្រ្កាន្តឆ្នាំ​ថ្មី ដើម្បីអបអរសាទទទួលទេវតាឆ្នាំថ្មីឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់ក្នុងខែមេសា ខាងមុខនេះ។

លោក វ៉ា ថន បានណែនាំដល់គ្រប់អាជ្ញាធរក្រុងស្រុក ពិសេសក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (ស.ស.យ.ក) ត្រូវពិនិត្យមើលបណ្តាលទីវត្តអារាមធំៗ ដែលនិយមរៀបចំសង្រ្កាន្តឆ្នាំថ្មី និងត្រូវសហការផ្សារភ្ជាប់ជាមួយព្រះសង្ឃ ក្នុងការសម្របសម្រួលរៀបចំ ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅមានភាពអធឹកអធមសប្បាយរីករាយ និងសម្បូរបែប។

បន្ថែមពីនេះ លោកអភិបាលខេត្តក៏​ណែនាំ​ដល់​កង​កម្លាំងសមត្ថកិច្ច ត្រូវចូលរួមរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីតាំងពិធី និងតាមទីសាធារណៈ រួមនិងការហាមប្រាណមិនឲ្យមានការលេងជះទឹកនៅតាមដងផ្លូវ ជៀសវាងការបង្កគ្រោះថ្នាក់ និងខូចខាតទ្រព្យសម្បតិ្តជាយថាហេតុ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានជាតិ៤៨ នាទីutes មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម