កីឡា
ពានរង្វាន់ហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ធ្វើឲ្យក្មេងៗទទួលបានបទពិសោធដល់កម្រិតខ្ពស់
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ចាត់ទុកការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជេីងទា ពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន ឆ្នាំ២០២៥ ផ្ដល់បទពិសោធល្អ ចំណេះដឹង នៃការប្រកួតដើម្បីឈានទៅរកការហ្វឹកហាត់ និងប្រកួតកម្រិតខ្ពស់នៅថ្ងៃខាងមុខ។

រូបភាពលើផេកសហព័ន្ធ
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា ការប្រកួតលើកទី៧ នេះទទួលបានជោគជ័យ និងរលូនល្អ។ ឆ្នាំនេះមានការចូលរួមច្រើនក្នុងនោះមានក្លឹប សមាគម សាលាអន្តរជាតិឯកជន ឡើងរហូតដល់ ៣៥ ខណៈកន្លងទៅច្រើនបំផុតខ្ទង់ ១០ ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរនៅមានស្ថាប័ន សាលាឯកជនមួយចំនួនទៀតមិនបានទទួលដំណឹងពីព័ត៌មានប្រកួតនោះឡើយ ស្របពេលសហព័ន្ធបានប្រកាសរយៈប្រហែលមួយខែ។ សហព័ន្ធនឹងព្យាយាមធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយជាងនេះបន្ថែមទៀតសម្រាប់ព្រឹត្តិការណ៍ប្រកួតក្រោយៗទៀត។

រូបភាពលើផេកសហព័ន្ធ
អគ្គលេខាធិការខាងលើបន្ថែមទៀតថា នេះជាមោទកភាព និងភាពរីកចម្រើនមួយគួរឲ្យកត់សម្គាល់ ព្រោះមានយុវជនចូលរួមច្រើនក្នុងឆ្នាំនេះរហូតខ្ទង់ជាង ២០០នាក់។ តាមលក្ខណៈបច្ចេកទេសមើលឃើញថា យុវជនអាយុ ៧ឆ្នាំឡើងចូលរួមបានទទួលចំណេះដឹង របៀបរបប នៃការប្រកួត បទពិសោធជាក់ស្ដែងផ្សេងៗពីការតៀមខ្លួននានាដែលទាំងនេះហើយធ្វើឲ្យពួកគេឈានទៅរកការហ្វឹកហាត់ ឬប្រកួតកម្រិតខ្ពស់នៅថ្ងៃខាងមុខបន្តទៀត។

រូបភាពលើផេកសហព័ន្ធ
លោក ហែម គីរី លើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរដូចជាខ្វះការឧបត្ថម្ភគាំទ្របន្ថែម ព្រោះការចំណាយរៀបចំព្រឹត្តិការណ៍នេះបានមកពីប្រធានសហព័ន្ធ និងអនុប្រធានសហព័ន្ធនោះទេ ស្របពេលមានក្រុមហ៊ុនមួយចំនួនបានជួយដែរតែក្នុងចំនួនតិចតួចមិនអាចរ៉ាប់រងគ្រប់បង្កើតឲ្យមានជាការប្រកួតបែបនេះឡើយ។

រូបភាពលើផេកសហព័ន្ធ
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជំរុញ និងលើកកម្ពស់សុខភាពប្រជាជនតាមរយៈការលេងកីឡា ហេតុនេះហើយព្រឹត្តិការណ៍នេះបានជួយច្រើនដល់សង្គមពិសេសលើកទឹកចិត្តដល់យុវជនចាប់អារម្មណ៍លេងកីឡាហែលទឹកផង និងលេងកីឡាទទួលបានសុខភាពល្អផង។ ដូច្នេះលោកអំពាវនាវដល់បណ្ដាក្រុមហ៊ុនឯកជននានាសូមជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធខ្មែរកីឡាហែលទឹកផងដើម្បីមានលទ្ធភាពរៀបចំជាការប្រកួតនានាដល់មហាជន និងយុវជនដើម្បីបណ្ដុះធនធានឲ្យមានកាន់តែច្រើនផងដែរ។

រូបភាពលើផេកសហព័ន្ធ
បញ្ជាក់ដែរថា ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជេីងទា ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៧ នេះធ្វើរយៈពេលមួយព្រឹក កាលពីថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ នៅក្នុងពហុកីឡដ្ឋានជាតិ។ លេខ១ បានលើក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាស៦ ប្រាក់៣ សំរឹទ្ធ៣។ លេខ២ ក្លឹបកោះធំខេត្តកណ្ដាល មាស៦។ លេខ៣ ក្លឹបក្រសួងព័ត៌មាន មាស៤ ប្រាក់៦ សំរឺទ្ធ៣៕







រូបភាពលើផេកសហព័ន្ធ

-
KPT+១៨ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល