Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ អូស្ត្រាលី ក្លាយជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិកម្ពុជា

បានផុស

នៅ

លោក​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អះអាង​ថា អូស្ត្រាលី បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ជាតិ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​អប់រំ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​វេទិកា​អប់រំ​រវាង​កម្ពុជា និង​អូស្ត្រាលី ៖ ការស្វែងរក​កាលានុវត្តភាព​ជា​ដៃគូ​ដោយមាន​ការ​ចូលរួម​ពី​លោក Derek Yip ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ក្នុងអំឡុង​ជាង​បី​ទសវត្សរ៍​មកនេះ មាន​បញ្ញវន្ត​កម្ពុជា​លើសពី ១​ ពាន់​នាក់​ បាន​បន្ត​ការសិក្សា​កម្រិត​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នានា​នៅ​ប្រទេស​អូស្ត្រាលី​ ហើយ​មាន​សាលា​អូស្ត្រាលី​មួយចំនួន​ត្រូវបាន​បង្កើតឡើង និង​កំពុងដំណើរការ​យ៉ាង​សកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់នូវ​ការអប់រំ​ស្តង់ដារ​អូស្ត្រាលី​ប្រកបដោយ​គុណភាព។

លោក​ឧបនាយករដ្ឋមន្ត្រី សូម​លើកទឹកចិត្ត​តំណាង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា និង​អូស្ត្រាលី ​ឱ្យ​បន្ត​ស្វែងរក​ឱកាស​ថ្មីៗ ដើម្បី​ចូលរួម​ក្នុងការ​ពិភាក្សា​ឈានទៅ​បង្កើត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុង​វិស័យ​សំខាន់ៗ ​ដូចជា ការកសាង​សមត្ថភាព ការពង្រឹង​គ្រឹះស្ថាន ការ​អភិវឌ្ឍ​ជំនាញ​ត្រៀមខ្លួន​សម្រាប់​ឧស្សាហកម្ម ការអប់រំ​ឌីជីថល ការអប់រំ STEM បញ្ញា​សិប្បនិម្មិត ​(AI) កម្មវិធី​ផ្លាស់ប្ដូរ​ការ​សិក្សា និង​គំនិត​ផ្ដួចផ្ដើម​ស្រាវជ្រាវ​រួមគ្នា​ជាដើម ដោយបាន​គូសបញ្ជាក់​ពី​ទំនុកចិត្ត​លើ​ជំនាញ និង​បទ​ពិសោធ​ក្នុង​វិស័យ​អប់រំ​ដ៏​មានគុណ​ភាព​របស់​អូស្ត្រាលី ព្រមទាំង​បាន​រំលេច​នូវ​ការរំពឹងទុក​ថា វេទិកា​ថ្ងៃនេះ​ នឹង​បើក​នូវ​ទំព័រ​ថ្មី​ នៃ​កិច្ចសហប្រតិបត្តិការ​ជាច្រើន​លើ​វិស័យ​អប់រំ​រវាង​ប្រទេស​ទាំងពីរ ដោយ​ជំរុញ​ការ​ច្នៃប្រឌិត នាំមក​នូវ​ផលប្រយោជន៍ និង​ពង្រឹង​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព វិបុលភាព ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​ធនធាន​មនុស្ស​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឆ្ពោះ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៣០ និង ២០៥០។

ចំណែក​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្វាគមន៍​ប្រតិភូ​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​អូស្ត្រាលី​ដែល​បានធ្វើ​ដំណើរ​មក​ចូលរួម​វេទិកា​នេះ​ដោយ​ផ្ទាល់​នៅ​កម្ពុជា និង​គូស​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ពាក់ព័ន្ធ​ដែល​បាន​ចំណាយ​ពេល​ប្រមាណ​ ៧​ ខែ ក្នុង​ការរៀបចំ​វេទិកា​នេះ​ឱ្យ​លេចចេញ​ជា​រូបរាង​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការ​រួមបញ្ចូល​ដំណោះស្រាយ​សិក្សា​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នៅ​កម្ពុជា និង​ជំរុញ​ភាពជា​ដៃគូ​រវាង​ស្ថាប័ន​/​គ្រឹះស្ថានសិក្សា​នានា​របស់​កម្ពុជា និង​អូស្ត្រាលី ឈាន​ទៅ​បង្កើត​កម្មវិធីសិក្សា​រួមគ្នា Dual Degree ឬ វគ្គ​សិក្សា​អន​ឡាញ ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ​ជំនាញ និង​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​ទាំងអស់​ឱ្យ​ទាញ​យក​អត្ថប្រយោជន៍​យ៉ាង​សម្បូរ​បែប​ពី​ជំនួប​ថ្ងៃនេះ តាមរយៈ​ការចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​តាម​ក្រុម ដើម្បី​ពិនិត្យមើល​ឱកាស​បន្ថែម និង​ជំនួប​មួយ​ទល់​មួយ (Business Matching)។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី គណៈកម្មការ​ពាណិជ្ជកម្ម និង​វិនិយោគ​អូស្ត្រាលី (Austrade) គ្រឹះស្ថានសិក្សា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រៀបចំ និង​ជំរុញ​ឱ្យ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​ដំណើរការ​ទៅ​ដោយ​រលូន​ និង​ជោគជ័យ សំដៅ​ពង្រឹង​ទំនាក់ទំនង​អប់រំ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១៧ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

លៀក លីដា
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម