ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់សុខាភិបាល ចុះពនិត្យ និងជំរុញការកែលម្អសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ក្នុងខេត្តត្បូងឃ្មុំ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន១៣ និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា រួមដំណើរដោយ លោក ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

បេសកកម្មនេះ គឺដើម្បីជំរុញការកែលម្អសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព និងជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ ក្នុងការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅក្នុងខេត្តត្បូងឃ្មុំ។ ជាពិសេស គឺការពង្រឹងការងារផ្តល់សេវានៅតាមមណ្ឌលសុខភាព អនុលោមតាមសំណុំសកម្មភាពអប្បរិមា សំដៅធ្វើឱ្យបានកាន់តែល្អប្រសើរឡើងនូវការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ព្រមទាំងងពង្រឹង ដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងលើកកម្ពស់ការយល់ដឹងរបស់ផ្នែកពាក់ព័ន្ធដើម្បីជំរុញបង្កើនការចូលរួមការអនុវត្តការថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ, ផ្តល់ការណែនាំនៅក្នុងកិច្ចប្រជុំ ស្តីពី “ផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តត្បូង។
នៅក្នុងដំណើរបេសកកម្មនេះ លោកស្រីរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យ និងណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន ១៤កន្លែង នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះមាន មណ្ឌលសុខភាពចំការក៊ៅសូជប់ ជប់ ទួលស្នួល ចំការកៅស៊ូតាប៉ាវ រកាពប្រាំ១ និងមណ្ឌលសុខភាពស្រឡប់នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បូងឃ្មុំ។ មណ្ឌលសុខភាពស្លា និងមណ្ឌលសុខភាពថ្មទទឹងនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេមត់។ មណ្ឌលសុខភាពក្រែក ១ និងមណ្ឌលសុខភាពកណ្ដាលជ្រំនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក។ មណ្ឌលសុខភាពចុងជាច និងមណ្ឌលសុខភាពទឹកជ្រៅនៃការិយាល័យសុខាភាលស្រុកប្រតិបត្តិតំបែរ។ មណ្ឌលសុខភាពសួង និងវិហារលួងនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសួង។

ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិបានចំនួន ៤កន្លែង ដែលក្នុងនោះ មានការជួបប្រជុំនៅមណ្ឌលសុខភាពជប់ ស្លា ចុងជាច និង មណ្ឌលសុខភាពទួលស្នួល៕




-
KPT+១៨ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល