Connect with us

ព័ត៌មានជាតិ

មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក ចុះពិនិត្យការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹក សម្រាប់ផលិតទឹកស្អាតក្នុងភូមិសាស្ត្រស្រុកគិរីសាគរ

បានផុស

នៅ

លោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ តំណាង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ​ ២០២៥ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង និង មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​កោះកុង អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំនប់​ស្ទាក់​ទឹក សម្រាប់​ផលិត​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​លោកអ្នកឧកញ៉ា លី យ៉ុង​ផាត់ ស្ថិតក្នុង​ភូមិ​ព្រែក​ខ្សាច់ ឃុំ​ព្រែក​ខ្សាច់ ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង ដោយ​មាន​ការ​ចូល​រួម​ពី លោក​អភិបាល​រង នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង និង​តំណាង​ក្រុមហ៊ុន​លោក​អ្នក​ឧកញ៉ា លី យ៉ុងផាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អនុរដ្ឋលេខាធិការ​ បាន​បញ្ជាក់​ឱ្យដឹងថា ក្រុមការងារ​ក្រសួង បានលើកឡើង​អំពី​ទិដ្ឋភាព​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ធនធាន​ទឹក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តម្រូវឱ្យ​បុគ្គល​ដែល​រៀបចំ​សំណង់​ការងារ​ទឹក និង​ការ​យក​ទឹក​មក​ប្រើប្រាស់​សម្រាប់​អាជីវកម្ម ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។ ទន្ទឹម​នឹង​នេះ ក្រុមការងារ​ក្រសួង ក៏បាន​ស្នើ​ឱ្យ​ភាគី​ក្រុមហ៊ុន​រៀបចំ​បែបបទ​ស្នើសុំ​ការ​អនុញ្ញាត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន មក​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​បច្ចេកទេស​ទំនប់​ពាក់ព័ន្ធ​ផង​ដែរ។

គម្រោង​សំណង់​ស្ទាក់​ទឹក​សម្រាប់​ផលិត​ទឹកស្អាត​នេះ​មាន​សមត្ថភាព​ស្តុក​ទឹកបាន​ប្រមាណ ៧,២ លាន​ម៉ែត្រគូប និង​មាន​ផ្ទៃ​អាង​រក្សា​ទឹក​ប្រមាណ ៤២,៣០ ហិតា។ ទំនប់​មាន​កម្ពស់ ៣៥ ម៉ែត្រ ប្រវែង ២៧០ ម៉ែត្រ ជម្រៅ​ទឹក​អតិបរមា ៣៣,៣ ម៉ែត្រ។ ទំនប់​ស្ទាក់​ទឹក​សម្រាប់​ផលិត​ទឹក​ស្អាត​នេះ នឹង​បម្រើ​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​លំនៅឋាន និង​ភូមិឋាន​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាង​ក្រោម៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម