Connect with us

ព័ត៌មានជាតិ

បន្ទាប់ពីទទួលបណ្ដឹងពីពលរដ្ឋម្នាក់ ក្រសួងយុត្តិធម៌ ចាត់មន្ត្រីចុះស្រាវជ្រាវករណីដីធ្លីនៅតំបន់អន្ទង់អាំង

បានផុស

នៅ

បន្ទាប់ពីទទួលបានបណ្ដឹងពីពលរដ្ឋម្នាក់ ក្រសួងយុត្តិធម៌ នឹងចាត់មន្ត្រីជំនាញចុះស្រាវជ្រាវផ្ទាល់ពាក់ព័ន្ធនឹងករណីដីធ្លីនៅតំបន់អន្ទង់អាំង ក្នុងខេត្តពោធិ៍សាត់។ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន អ្នកស្រី សែម សុខគា ដែលអះអាងថា ខ្លួនជាពលរដ្ឋ​រង​គ្រោះដោយសារ​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី​នៅ​តំបន់អន្ទង់អាំង បានដាក់​ញត្ដិ​ទៅ​កាន់ក្រសួង​យុត្តិធម៌ដើម្បី​ជួយ​អន្ដរាគមន៍​លើនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ គឺក្រសួងបានទទួលរួចហើយនូវពាក្យបណ្ដឹងពីពលរដ្ឋឈ្មោះ សែម សុខគា កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ហើយបាននិងកំពុងធ្វើការពិនិត្យស្រាវជ្រាវលើករណីនេះ។

ដើម្បីភាពច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងចំណាត់ការរឿងនេះ ក្រសួងយុត្តិធម៌ នឹងចាត់ក្រុមការងារចុះស្រាវជ្រាវដោយផ្ទាល់បន្ថែមនៅទីតាំងជាក់ស្តែង ក៏ដូចជាជួបផ្ទាល់ជាមួយម្ចាស់បណ្ដឹង ព្រមទាំងភាគីដែលមានការពាក់ព័ន្ធ ដើម្បីពិនិត្យ និងស្រាវជ្រាវករណីនេះឱ្យបានត្រឹមត្រូវទៅតាមនីតិវិធី ជាធរមាន។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។

កាលពីពេលថ្មីៗនេះ មានការចុះផ្សាយលើបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ពាក់ព័ន្ធករណីបុគ្គលឈ្មោះ សែម សុខគា ដែលអះអាងថា ខ្លួនជាពលរដ្ឋរស់នៅក្នុងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបានឡើងមកភ្នំពេញ ដើម្បីដាក់ពាក្យបណ្ដឹងស្នើសុំឱ្យក្រសួងយុត្តិធម៌ ធ្វើអន្តរាគមន៍លើសំណុំរឿងពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់ភ្នំ១៥០០។​

ជាការកត់សម្គាល់ ពេលថ្មីៗនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រាប់ដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង រុះរើ និងចាកចេញពីតំបន់អន្ទង់អាំង ដោយសាររដ្ឋ នឹងត្រូវរៀបចំតំបន់នេះឱ្យទៅជាតំបន់បៃតង។ ក្នុងករណីមិនព្រមរុះរើ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។

ក្នុងវិធានការនេះ ក៏មាន​ពលរដ្ឋ​ខ្លះបានធ្វើការតវ៉ា និងមិនព្រមរើចេញពីតំបន់អន្ទង់អាំងនោះឡើយ។ តែយ៉ាងណា បើតាមការអះអាងរពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិ​បាល​ចុះមូលដ្ឋានខេត្ត​ពោធិ៍សាត់​ គឺប្រជាពល​រដ្ឋ ២​ភាគ​៣ បាន​យល់​ព្រម​​ចេញ​ពី​តំបន់​អន្ទង់​អាំង ​ដើម្បី​ទុក​ដីតំបន់​នោះ​ឱ្យរដ្ឋ​អភិរក្ស​ជា​ឧទ្យាន​ជាតិ​បៃតង​។​ ខណៈនៅមាន​ពលរដ្ឋ​ជាង​២០​គ្រួសារ​ទៀត​ក្នុង​ចំណោម១០០​គ្រួសារ ​បន្ត​តវ៉ា​ដល់​ភ្នំពេញ​ ​គឺដោយសារតែ​ពលរដ្ឋ​ទាំង​នោះ ត្រូវ​បាន​មនុស្ស​ផ្សេង​ទៀត​ប្រើ​ប្រាស់​ឱ្យចេញ​តវ៉ា​ ដើម្បី​ការពារ​ដី​ពួកគេ​ដែល​បាន​កាន់​កាប់​ខុស​ច្បាប់​។​ នេះជាការអះអាងរបស់លោក កែវ រតនៈ ដដែល ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង​អន្តរ​ជាតិ ​RFI។

ដោយឡែកករណីអ្នកស្រី សែម សុខគា ដែលយំស្រែកមុខក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ដីរបស់អ្នកស្រី មិនស្ថិតនៅក្នុងតំបន់អន្ទង់អាំងឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម