Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី ៣ថ្ងៃ នៅបរិវេណមន្ទីរវប្បធម៌ខេត្ត ក្នុងក្រុងបានលុង

បានផុស

នៅ

រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសថា ខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរតនគិរីឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្នុងក្រុងបានលុង ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្ក្រាន្ត រតនគិរី ឆ្នាំ២០២៥ នេះនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ចំពោះការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តរតនគិរីឆ្នាំ២០២៥នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អឯក តាំងពីបុរាណកាលមកដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបប្រារព្ធធ្វើឡើង ក្នុងគោលបំណងអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ បើតាមរដ្ឋបាលខេត្តរតនគិរី បញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី ឆ្នាំ២០២៥នេះ នឹងមានការប្រគំតន្រ្តីសម័យ បុរាណ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៍ផលិតផល សម្ភារប្រើប្រាស់ក្នុងស្រុក ការបង្ហោះគោម បាញ់កាំជ្រួចជាដើម។ បន្ថែមពីនេះ ក៏មានជាការលេងល្បែងប្រជាប្រិយដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត លាក់កន្សែង ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តបានអំពាវនាវឱ្យពលរដ្ឋចូលរួមឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកជួយលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាព និងសក្តានុពលនៅក្នុងខេត្តរតនគិរី។

សូមជម្រាបថា គិតចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរសរុបចំនួន១៣៤,២៩១នាក់ កើនឡើង ១៧.៥៥% បើធៀបនឹងឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរចំនួន ១១៤,២៤៥ នាក់។ 

យ៉ាងណា នៅមុនពេលពិធីបុណ្យចូលឆ្នាំមកដល់ ប្រជាជនកម្ពុជា តែងសំអាតផ្ទះសម្បែង រៀបចំគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មីរួមមានដូចជា ស្បៀងអាហារ,  រែកទឹកដាក់ពាង, រកអុសទុក, និង កាត់សំលៀកបំពាក់ថ្មីៗជាដើម ។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មីមាន៖ បាយសី១គូ, ស្លាធម៌១គូ, ធូប៥, ទៀន៥, ទឹកអប់១គូ, ផ្កាភ្ញី, លាជ, ទឹក១ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។គ្រឿងរណ្ដាប់មានដូចជា៖ ទឹកផ្ដិលអប់ដោយផ្កា, ទៀន៥, ធូប៥, ផ្កាភ្ញី, ភេសជ្ជៈ, និងនំចំណី, ផ្លែឈើជាច្រើន។  បន្ទាប់មក ពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមគេហដ្ឋានរបស់ខ្លួន។

តាមទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០២៥ ម៉ោង ០៤ៈ៤៨ នាទី ព្រឹក ជាមហាសង្គ្រាន្ត ដែលឆ្នាំចាស់ត្រូវផុតកំណត់នៅថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២៥ ជាវិរៈឡើងស័ក ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្តត ។ សម្រាប់ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ទេពធីតាព្រះនាម «គោរាគទេវី» សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់កែវបុក្តា (គជខ្យង) ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈសត្វខ្លា៕

អត្ថបទ៖ ចាប ខៀវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម