ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ៖ តម្លៃនៃសន្តិភាពផ្ដល់ឱកាសឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែរីកចម្រើនខ្លាំងឡើង
អភិបាលខេត្តតាកែវលោក វ៉ី សំណាង លើកឡើងថា តម្លៃនៃសុខសន្តិភាពបាន ផ្តល់ឱកាសឱ្យកម្ពុជា ទទួលបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនជាលំដាប់។

លោក អភិបាលខេត្ត ថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីជួបសំណេះសំណាល និងពិធីបញ្ចុះត្បូងនៅត្រង់ចំណុចឧណ្ណាលោមថ្វាយព្រះពុទ្ធទ្រង់ព្រះមេត្តា និងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តអង្គជុំហៅវត្តកំហែង ដែលស្ថិតនៅឃុំព្រៃផ្ដៅ ស្រុកអង្គរបុរី នៅរសៀលថ្ងៃអាទិត្យទី ១៦ ខែមីនាឆ្នាំ ឆ្នាំ២០២៥។

លោកអភិបាលខេត្តតាកែវបានថ្លៃបន្តថា សន្តិភាពបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបាន ការអប់រំ មានសិទ្ធិប្រតិបត្តិជំនឿសាសនាមានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាច ធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស។

លោក វ៉ី សំណាង បានបញ្ជាក់ថា បើប្រទេសជាតិគ្មានសុខសន្តិភាពទេនោះ ក៏គ្មានដៃគូអភិវឌ្ឍ បរទេសជាច្រើន បានមកបណ្ដាក់ទុនវិនិយោគនៅប្រទេសយើងឡើង ដោយឡែកខេត្តតាកែវយើង ក៏ទើបនឹងទទួលបានការបណ្ដាក់ទុន រកស៊ីជាច្រើន មកពីបណ្ដាប្រទេសអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាយើង។ ដូច្នេះសុខសន្តិភាពនេះ បានផ្តល់ ឱកាសឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យទាំងអស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តសំខាន់ៗដូចជា៖ ទឹក ភ្លើង ផ្លូវ-ស្ពានសាលារៀន មន្ទីរពេទ្យ វត្តអារាមជាដើម ដែលត្រូវបានស្ថាបនាឡើង យ៉ាងល្អប្រសើរ ដើម្បីបម្រើឱ្យបងប្អូនប្រជាពលរដ្ឋ៕


-
KPT+២១ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល