Connect with us

ជីវិតកម្សាន្ដ

រៀបការ ៨ ឆ្នាំ តារា Lee Si Young ប្រកាសលែងលះជាមួយស្វាមីសេដ្ធីកូរ៉េ

បានផុស

នៅ

យោងតាមគេហទំព័រ YTN នៅថ្ងៃទី១៧ បានឲ្យដឹងថា តារាសម្តែងស្រី Lee Si Young និងស្វាមី Cho Seong-hyun កំពុងតែដំណើរការនីតិវិធីលែងលះ។ ពួកគេបានបញ្ជូនឯកសារចាំបាច់ទៅតុលាការគ្រួសារក្រុងសេអ៊ូលកាលពីដើមឆ្នាំនេះ ខណៈពេលដែលលក្ខខណ្ឌសំខាន់នៃការលែងលះត្រូវបានព្រមព្រៀងគ្នារួចរាល់អស់ហើយ។

Lee Si Young បានរៀបការជាមួយលោក Cho Seong-hyun មានអាយុលើសនាង ៩ ឆ្នាំ កាលពីឆ្នាំ ២០១៧ ។ អាពាហ៍ពិពាហ៍របស់ពួកគេ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសដោយសារតែភាពជោគជ័យរបស់អ្នកជំនួញប្រាក់លាននៅក្នុងអាជីវកម្មភោជនីយដ្ឋាន ដែលគាត់ត្រូវបានគេដាក់ឈ្មោះថា Little Baek Jong Won សម្រាប់ការពង្រីកជាបន្តបន្ទាប់។ នៅឆ្នាំបន្ទាប់ Lee Si Young សម្រាលបានកូនប្រុសដ៏គួរឲ្យស្រលាញ់មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ពេញមួយជីវិតអាពាហ៍ពិពាហ៍ Lee Si Young បានចែករំលែកទិដ្ឋភាពនៃជីវិតគ្រួសាររបស់នាង នៅក្នុងកម្មវិធីផ្សេងៗ រួមទាំង ‘I Live Alone’ និង ‘Point of Omniscient Interfere’ ដែលបង្ហាញពីគ្រួសាររីករាយ និងបើកចំហ។ ទោះ​បី​ជា​យ៉ាង​ណា​បន្ទាប់​ពី​ប្រាំបី​ឆ្នាំ គូស្នេហ៍​មួយ​គូ​នេះ​ បែរជា​សម្រេច​ចែក​ផ្លូវ​គ្នាទៅវិញ។

Lee Si Young បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ ហើយទទួលបានការទទួលស្គាល់ជាសាធារណៈតាមរយៈរឿង «Boys Over Flower»” និងកម្មវិធី «We Got Married» ។ ដោយ​សារតែមានរួបរាងក្លៀវក្លា​និង​អត្តពលកម្ម នាង​ក៏​បាន​ហ្វឹក​ហាត់​ប្រដាល់​ដើម្បីក្លាយជា​តួ​ឯក ហើយ​ថែម​ទាំង​បាន​ឈ្នះ​ការ​ប្រកួត​ប្រដាល់​ស្ម័គ្រ​ចិត្ត​ផង​ដែរ។

ស្នាដៃថ្មីៗបំផុតរបស់នាងរួមមានរដូវកាលទី ២ និងទី ៣ នៃស៊េរី Netflix ‘Sweet Home’ ដែលបានចេញផ្សាយកាលពីឆ្នាំមុន។ នាងបានដើរតួជា Seo I Kyung ដែលជាអ្នកពន្លត់អគ្គីភ័យនៃកងកម្លាំងពិសេស ហើយទទួលបានការសរសើរចំពោះការសម្តែងដ៏ខ្លាំងក្លារបស់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖១២ឆ្នាំមុន តួឯកស្រីរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ឈប់និយាយរក Kim Soo Hyun ព្រោះជម្លោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម