Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្រ្តា ៖ កម្មវិធី “គូព្រេងព្រឹទ្ធ” បណ្តុះស្មារតីទទួលខុសត្រូវក្នុងគ្រួសារ និងភាពជាគំរូ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា ការផលិតនូវកម្មវិធី “គូព្រេងព្រឹទ្ធ” បានបង្ហាញពីការលើកកម្ពស់សីលធម៌ សុជីវធម៌ និងបណ្តុះនូវស្មារតីទទួលខុសត្រូវក្នុងគ្រួសារឱ្យចេះស្រឡាញ់គ្នា យោគយល់ និងចេះអធ្យាស្រ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាអធិបតីពិធីទទួលស្គាល់ជាផ្លូវការកម្មវិធី “គូព្រេងព្រឹទ្ធ” រៀបចំឡើងដោយ ក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ នៅខេត្តកណ្តាល កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ការផលិតនូវកម្មវិធី “គូព្រេងព្រឹទ្ធ”នេះឡើងពិតជាបានរួមចំណែកចែករំលែកផ្តល់នូវចំណេះដឹង បទពិសោធជីវិតល្អៗ ក្នុងទំនាក់ទំនងគ្រួសាររវាងប្តីនិងប្រពន្ធដល់សាធារណជន ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងគ្រួសារ បណ្តុះភាពជាគំរូ សេចក្តីស្រលាញ់ និងភាពស្មោះត្រង់ក្នុងគ្រួសារ។

នៅក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានប្រគល់លិខិតសរសើរជូនដល់គូព្រេងព្រឹទ្ធចំនួន ២៥គូ និងបានបញ្ជាក់ពីការផ្តល់នូវការគាំទ្រកម្មវិធី «គូព្រេងព្រឹទ្ធ» ដោយលើកទឹកចិត្តឱ្យមានការផលិតនូវកម្មវិធីនេះឱ្យបានកាន់តែផុសផុលជាបន្តបន្ទាប់បន្ថែមទៀត។

លោករដ្ឋមន្ត្រី បានថ្លែងការកោតសសើរ ចំពោះផលិតករខ្មែរលោក ពេជ្រ ចិន្ត្រា ដែលបានរៀបចំកម្មវិធី «គូព្រេងព្រឹទ្ធ» នេះឡើងដែលជាកម្មវិធីល្អបានផលិត Content មានសារៈសំខាន់សម្រាប់លើកកម្ពស់សីលធម៌ សុជីវធម៌ និងសុភមង្គលក្នុងក្រុមគ្រួសារដ៏ល្អផូរផង់របស់ខ្មែរ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារ និងអត្ថន័យរបស់កម្មវិធី «គូព្រេងព្រឹទ្ធ» គឺមានភាពជ្រៅជ្រះ ហើយក៏ជាកម្មវិធីឯកមួយ ដែលមិនទាន់មានស្ថានីយទូរទស្សន៍ ឬផលិតកម្មណាមួយជីកកកាយយកនូវបទពិសោធន៍ឆ្លុះបញ្ចាំងក្នុងជីវិតរស់នៅជាក់ស្តែងដែលមានរសជាតិផ្អែមល្ហែម និងជូរចត់នៃដំណើរជីវិតរស់នៅរបស់គូស្វាមី ភរិយា រស់នៅជាមួយគ្នា។  តាមរយៈកម្មវិធី «គូព្រេងព្រឹទ្ធ» នេះ ក៏បានចូលរួមចែករំលែកផ្តល់នូវបទពិសោធន៍ ដំបូន្មានល្អៗជាច្រើនដល់យុវជនបានដឹង បានយល់ច្បាស់ នៅពេលរៀបការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធ ។

លោក ពេជ្រ ចិត្រា ម្ចាស់ផលិតករកម្មវិធី “គូព្រេងព្រឹទ្ធ” និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កោះស្លាកែតស្ទូឌីយូ បានជម្រាបជូនថា ការផលិតនូវកម្មវិធី “គូព្រេងព្រឹទ្ធ” នេះឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់សីលធម៌ សុជីវធម៌ និងសុភមង្គលក្នុងក្រុមគ្រួសារ ដើម្បីរួមរស់នៅជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួនប្រកបដោយសេចក្តីសុខ និងសុភមង្គល ។ ជាមួយនេះក៏ជាការចូលរួមចំណែកក្នុងការលើកស្ទួយនូវវប្បធម៌ ប្រពៃណីខ្មែរ និងផ្សព្វផ្សាយពីវិស័យទេសចណ៍ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានស្គាល់ពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ប្រជាជនខ្មែរ និងតំបន់ ទេសចរណ៍សំខាន់ៗក្នុងប្រទេសកម្ពុជា។

កម្មវិធី “គូព្រេងព្រឹទ្ធ” បានទទួលនូវការគាំទ្រយ៉ាងខ្លាំងក្លារពីសំណាក់ មហាជននិងអ្នកទស្សនាយ៉ាងច្រើនលាននាក់ និងមានការចែករំលែកបន្តតាមរយៈកម្មវិធីបណ្តាញសង្គមផ្សេងៗ យ៉ាងច្រើនលើសលប់។ កម្មវិធីនេះដែរ មិនត្រឹមតែសម្រាប់ប្រជាជនខ្មែរនោះទេ គឺថែមទាំងពង្រីកទៅក្រៅប្រទេស ដោយមានការចូលរួមពីគូស្វាមី ភរិយាជាជនជាតិ អាមេរិកកាំង អាល្លឺម៉ង់ បារាំង ថៃ ហើយនាថ្ងៃអនាគត លោកប្រធានមានគោលបំណងពង្រីកឲ្យទៅជាកម្មវិធីសកល ដែលទទួលស្គាល់ពីប្រជាជនទូទាំងសកលលោក ។

បើតាមលោក ពេជ្រ ចិត្រា ទឹកប្រាក់ចំណាយក្នុងការរៀបចំផលិតកម្មវិធី គូព្រេងព្រឹទ្ធ ចាប់ពីខែមករា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៥ អស់ចំនួន ១៤ ម៉ឺនដុល្លារអាមេរិក ។ កម្មវិធី  “គូព្រេងព្រឹទ្ធ” បានធ្វើការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម TikTok Facebook YouTube សរុបវីដេអូចំនួន ៦៣៦ ឃ្លីប មានចំនួនអ្នកទស្សនា ( View ) សរុបជាង ៥០០លានដង ចំនួនអ្នកចូលចិត្ត ( Like ) ជាង ៣០លានដង ចំនួនអ្នកចែកចាយ ( Share ) ជាង ៣លានដង ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត

ព័ត៌មានជាតិ៤៦ នាទីutes មុន

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

កីឡា២៣ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម