Connect with us

ព័ត៌មានជាតិ

កុមារ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ក្នុង​សហគមន៍​២០​កុម្ភៈ​ បាន​កើន​ឡើង​ដល់​៤១​នាក់

បានផុស

នៅ

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​មីនា​ ឆ្នាំ​២០២១​នេះ កុមារ​ដែល​មាន​អាយុ​ពី​ចាប់ពី​២​ខែ​រហូតដល់​អាយុ​១៦​ឆ្នាំ​ចំនួន​៤១​នាក់ ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​ក្នុងចំណោម​កុមារ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៤១​នាក់​នោះ​ មាន​កុមារី​ចំនួន​២២​នាក់​ និង​កុមារា​ចំនួន​១៩​នាក់​ ដែល​មាននៅ​រាជធានី​ភ្នំពេញ​ចំនួន​៣៤​នាក់ ​ក្នុង​នោះ​មាន​កុមារី​ជនជាតិ​វៀតណាម​១​នាក់ ខេត្តកណ្តាល​២​នាក់ ខេត្តកំពង់ធំ​១​នាក់ ខេត្តព្រៃវែង​ចំនួន​៣​នាក់​និង​ខេត្តសៀមរាប​ចំនួន​១​នាក់​។ ​កុមារ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ ត្រូវ​បាន​មហាជន​មានការ​អាណិតអាសូរ​ជាទីបំផុត​។ ​ជាក់ស្តែង​កុមារា​អាយុ​៦​ឆ្នាំ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​ ត្រូវ​បាន​បណ្តាញ​សង្គម​ហ្វេស​ប៊ុ​ក​បង្ហោះ​តៗ​គ្នា​ពី​សកម្មភាព ជាមួយនឹង​ការពាក់​ម៉ាស ស្ពាយ​កាតាប​និង​យួរ​ថង់​មួយ​តែ​ម្នាក់ឯង​ ចូល​ទៅក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត​។​

​គួរបញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃទី​២៣​ ខែមីនា​ ឆ្នាំ​២០២១ ​កម្ពុ​ជា​មាន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​១២៦៦​នាក់​នៃ​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​១៧៨៨​នាក់​និង​អ្នកជា​សះស្បើយ​ចំនួន​៩៩០​នាក់​និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៧៨៣​នាក់​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​២​នាក់​ប្ដី​ប្រពន្ធ ​តេស្ដ​មាន​វិជ្ជមាន​កូវីដ១៩​ ពេល​ទៅ​មើល​កសិដ្ឋាន​ចិញ្ចឹម​មាន់ នៅ​ខេត្តកំពង់ឆ្នាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម