ព័ត៌មានជាតិ
រោងចក្រច្នៃដំណាប់ស្វាយមួយកន្លែង ត្រូវមន្ទីរបរិស្ថានខេត្តប៉ៃលិនចាត់វិធានការណ៍ ក្រោយបញ្ចេញកាកសំណល់កខ្វក់ចូលប្រភពទឹកសាធារណៈ
ប៉ៃលិន ៖ បន្ទាប់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ថា មានករណីរោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែង បានបង្ហូរកាកសំណង់កខ្វក់ចូលប្រភពទឹកសាធារណៈ បណ្ដាលឱ្យងាប់ត្រី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារជំនាញ នៃមន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលស្រុកសាលាក្រៅបានចុះទៅ ពិនិត្យ៤ទីតាំង នៃក្រុមហ៊ុនកាងស៊ិនឡុងហ្វូត និង ទីតាំងមួយទៀតនៅក្នុងរោងចក្រផ្ទាល់។

ក្រោយពិនិត្យសមត្ថកិច្ចរកឃើញថា ទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ហើយសំណល់រាវរបស់រោងចក្រ ត្រូវបានរកឃើញមានសភាពល្អក់ មានក្លិនជូរ ផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ ទៅក្នុងប្រភពលូទឹកសាធារណៈ បង្កឱ្យត្រីក្នុងអូរធម្មជាតិមានក្លិនជូរ ផ្អូមខ្លាំងនៅក្បែរនោះ។

ដើម្បីកុំឱ្យមានការបង្ហូរកាកសំណង់រាវកខ្វក់ចូលក្នុង ប្រភពទឹកសាធារណៈបន្តទៀត ក្រុមការងារជំនាញបរិស្ថាន បានធ្វើការអប់រំណែនាំ និងតម្រូវឱ្យអនុវត្តតាមច្បាប់ដូចតទៅ៖

១-តម្រូវឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញ សំណល់រាវ ចូលទៅប្រភពទឹកសាធារណៈ ដោយមិនបានឆ្លងកាត់ការធ្វើប្រតិកម្មត្រឹមត្រូវតាមបច្ចេកទេស ទោះក្នុងរូបភាព ឬគោលបំណងណាក៏ដោយ។ ២-ត្រូវរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានត្រឹមត្រូវ ។
៣-ត្រូវរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ឱ្យបានត្រឹមត្រូវ ។
៤-រាល់ដំណើរការរោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាននានា ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា រោងចក្រកែច្នៃដំណាប់ស្វាយខាងលើនេះ បានបើកដំណើរការផលិតកម្ម អស់រយៈពេល១៥ថ្ងៃមកហើយ តែអាងប្រព្រឹត្តិកម្មរបស់រោងចក្រ មិនបានដំណើរការនោះឡើយ៕
កែសម្រួលដោយ ៖ នាគព័ន្ធ






-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល