Connect with us

ព័ត៌មានជាតិ

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញាតឱ្យលោក Thamarak La-Ongual សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នៃព្រះរាជាណាចក្រថៃឡង់ដ៍ ចូល​ជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រម​ទាំងរាយការណ៍ពីការងារសកម្មភាពរបស់សាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ដែលជាកម្លាំងមិនអាចខ្វះបាន និងចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍសង្គមជាតិឱ្យរុងរឿង។

លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យរាជផាត់ឧបុនរាជនី ប្រទេសថៃ ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អលើការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយលោកបានសំដែងនូវអំណរគុណដល់សកលវិទ្យាល័យ ដែលបានផ្តល់នូវអាហារូបករណ៍មកឱ្យមន្ត្រីក្រសួងព័ត៌មាន និងកូនចៅ របស់ថ្នាក់ដឹកនាំមន្រ្តីក្រសួងព័ត៌មាន។

នៅ​ចំពោះ​មុខសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី, លោក នេត្រ ភក្ត្រា បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការបណ្តុះបណ្តាលធនធានមនុស្សជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដោយនិយាយពីការអភិវឌ្ឍមូលធនមនុស្ស អ្នកដែលមានចំណេះដឹង មានស្នាដៃ មានទេពកោសល្យ មានសុខភាពល្អ និងមានសុជីវធម៌ ដែលជាផ្នែកមួយនៃការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា កន្លងមកនេះនិស្សិតកម្ពុជា បាន​ចេញ​ទៅ​សិក្សា​នៅ​ក្រៅប្រទេសជាច្រើន តាម​រយៈ​អាហារូបករណ៍ដែលផ្តល់ដោយរដ្ឋាភិបាលប្រទេសនានា ជាមិត្តភក្តិ ដូចជាបណ្តាប្រទេសនៅទ្វីបអឺរ៉ុប អាមេរិក ព្រមទាំងបណ្តាប្រទេសក្នុងទ្វីបអាស៉ី រួមទាំងតំបន់អាស៊ានជាដើម។

រដ្ឋមន្ត្រី​បានគូសបញ្ជាក់ថា ដោយឡែកនៅក្នុងក្របខណ្ឌនៃការជ្រើសរើស ​និងផ្តល់អាហារូបករណ៍ដល់និស្សិត ដែលផ្តល់ដោយសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានីនេះ គឺមានការគ្រប់គ្រង ជ្រើសរើសបេក្ខភាពដែលត្រូវទទួលអាហារូបករណ៍ ឆ្លងកាត់ការធ្វើតេស្តសមត្ថភាព ព្រមទាំងការពិនិត្យមើលលក្ខខណ្ឌផ្សេងៗដើម្បីបំពេញឱ្យគ្រប់លក្ខខណ្ឌនៃការផ្តល់អាហារូបករណ៍ជាដើម។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា ក៏បានបញ្ជាក់ថា សម្រាប់ការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា គឺជាការអាហារូបករណ៍ជួយដល់និស្សិតមានសមត្ថភាព ជានិស្សិតដែលទទួលបានការវាយតម្លៃពីគណៈកម្មការ​ផ្តល់​អាហារូបករណ៍ថា ជានិស្សិតដែលខិតខំប្រឹងប្រែង​ ព្យាយាម​អំណត់​ក្នុង​ការ​សិក្សារៀនសូត្រ។ ពីព្រោះតម្លៃនៃការផ្តល់អាហារូបករណ៍នីមួយៗ គឺសុទ្ធសឹងតែមានតម្លៃ ដូច្នេះ គឺមិនអាចផ្តល់ឱ្យនិស្សិតរូបណាដែលមិនបានខិតខំ យកចិត្តទុកដាក់សិក្សានោះទេ។

បើតាមលោក Thamarak La-Ongual ក៏បានបង្ហាញនូវការកោតសរសើរ និងស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈគណៈកម្មការផ្តល់អាហារូបករណ៍ក្រសួងព័ត៌មាន។

សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី បានជម្រាបជូនលោករដ្ឋមន្រ្តីថា និស្សិតខ្មែរបានទៅសិក្សានៅសាកលវិទ្យាល័យ មានចំនួនច្រើន ហើយតាមការសង្កេតរបស់សាកលវិទ្យាល័យកន្លងមកនិស្សិតខ្មែរ មានចរិយាសម្បត្តិល្អ ទន់ភ្លន់ និងមានចំណេះដឹងទូលំទូលាយ ដែលជាគំរូដល់និស្សិតបរទេសជាច្រើន៕

រូបថត ៖ ខឹម សុវណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៨ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម