Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តសៀមរាប ដាក់​ពាក្យ​ប្ដឹង​ផែង វណ្ណៈ ៤ បទល្មើស

បានផុស

នៅ

លោក​មេធាវី អ៊ុន ចាន់ថុល ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សាលាខេត្ត​សៀមរាប បានដាក់​ពាក្យ​ប្ដឹងលោក ផែង វណ្ណៈ ចំនួន​៤ បទល្មើស រួមមាន ពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើងតាម​បញ្ញត្តិ មាត្រា​៤៩៦, បទ​អំពើ​ញុះញង់ ប្រព្រឹត្ត​តាមផ្លូវ​សារពត៌មាន​ប​ញ្ញត្តិ មាត្រា​៤៩៧, បទ​ប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ បញ្ញត្តិ មាត្រា ៥០២, បទ​ប្រមាថ​ចំពោះ​ព្រះសង្ឃ ដូនជី និង​តាជី បញ្ញត្តិ មាត្រា​៥១៦ តាម​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន ប្រព្រឹត្តិ​កាលពី​អំឡុង​ថ្ងៃទី​១៤, ១៥ និង​១៦ ខែមីនា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា នេះ​ថា ខាង​សាលាខេត្ត​ពិតជា​បាន​ប្ដឹង​ឈ្មោះ ផែង វណ្ណៈ មែន ដោយ​ឲ្យ​មេធាវី​ជា​អ្នករៀបចំ​ពាក្យបណ្ដឹង​នេះ ហើយ​ការប្ដឹង​នេះ​ច្រើន​ករណី​ណាស់ តាម​អ្វីដែល​គាត់​បាន​និយាយ​ផ្ទាល់មាត់​នៅលើ​ប្រព័ន្ធ​ព័ត៌មាន​របស់គាត់ ហើយក៏​បានដាក់​ទៅ​ព្រះរាជអាជ្ញា​រួចហើយ​ដែរ​។​


​ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ក៏បាន​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ ផែង វណ្ណៈ នេះដែរ ពីបទ​ប្រមាថ​ចំពោះ​ព្រះសង្ឃ​តាម​មាត្រា​៥១៦ និង​បទ​ញុះ ញ​ង់​អោយមាន​ការរើសអើង តាម​មាត្រា ៤៩៦ និង​បទ​គំរាមកំហែង​ថា នឹង​សម្លាប់ តាម​មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ​។​
​លោក ផែង វណ្ណៈ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ​បានធ្វើ​លិខិត​សុំទោស​ជា​សាធារណៈ ចំពោះ​អ្វីដែល​ខ្លួន​គាត់​បានធ្វើ និង​បាន​ទៅដល់​វត្ត​រាជ​បូរ​ណ៍ ខេត្តសៀមរាប ដើម្បី​សុំ​ខមាទោស ពី​ព្រះចៅអធិការ​វត្ត​រួចហើយ ចំណែក​ព្រះ​តេជគុណ ពិន សែម ក៏បាន​ទទួលយក​ការសុំ​ទោស​នេះ​ផងដែរ​៕

អត្ថបទ៖កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសដាក់ឱ្យអនុវត្ត «គម្រោង​ជំនាញដើម្បីការងារកាន់តែប្រសើរ» ឆ្នាំ២០២៤-២០២៩

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​ខេត្តកោះកុង ប្រាប់មន្ទីរអង្គភាព និង​រដ្ឋបាលថ្នាក់ក្រោម ត្រូវ​កាន់​កាប់​រដ្ឋសម្បត្តិរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

ព័ត៌មានជាតិ៦ ម៉ោង មុន

១០ខែឆ្នាំនេះ ច្រកចេញចេញចូលតែមួយក្រុងខេមរភូមិន្ទទទួលចំណូលបាន៦៦លានរៀល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រី​អ៊ីរ៉ង់​ម្នាក់​ត្រូវ​​ឃុំខ្លួន​ ក្រោយតវ៉ា​ដោយ​ដោះ​​សំលៀកបំពាក់​​នៅ​សាកលវិទ្យាល័យ​ក្នុង​ទីក្រុង Tehran

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅពន្ធនាគារព្រៃស

សន្តិសុខសង្គម១២ ម៉ោង មុន

មន្ត្រីជំនាញសម្រេចផ្អាកចរាចរណ៍រថយន្ដធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិលេខ៣ដោយសារជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក លីវ វណ្ណថេង ក្លាយជាអភិបាលស្រុកល្វាឯម ជំនួសលោក កន សុខកាយ ដែលរបូតតំណែងព្រោះសូកលុយ លោក លី សាម៉េត ៣០ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៦ ម៉ោង មុន

១០ ខែ ឆ្នាំនេះ ទឹកជំនន់ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់-របួស ជិត ៣០ នាក់ ប៉ះពាល់ពលរដ្ឋជិត ៦ ម៉ឺនគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម