Connect with us

ព័ត៌មានជាតិ

ក្រុមការងារអន្តរក្រសួង មកសិក្សាឈ្វេងយល់ពីយន្តការគ្រប់គ្រង និងដោះស្រាយវិវាទ ឬបណ្ដឹង ក្នុងប្រព័ន្ធសន្តិសុខសង្គម

បានផុស

នៅ

ក្រុមការងារ​អន្តរក្រសួង ស្ថាប័ន ដែល​រួមមាន ក្រសួងផែនការ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​, មូលនិធិ​ជាតិ​ជំនួយ​សង្គម​, ទីភ្នាក់ងារ​ជាតិ​បញ្ជាក់​ចំណាយ​និង​កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ) បានធ្វើ​ទស្សនកិច្ច​សិក្សា​ឈ្វេងយល់​អំពី​រចនាសម្ព័ន្ធ នៃ​យន្ដការ​គ្រប់គ្រង និង​ដោះស្រាយ​វិវាទ ឬ​បណ្ដឹង​ក្នុង​ប្រព័ន្ធ​សន្ដិសុខ​សង្គម ដែល​កំពុង​អនុវត្ត​ដោយ ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការ​បំពេញ​ទស្សនកិច្ច​សិក្សា​នេះ លោក គឹម កែវ​រស្មី អគ្គនាយករង ប​.​ស​.​ស​. តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​គណៈប្រតិភូ នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​បាន​ចែករំលែក​បទពិសោធន៍​អំពី​យន្ដការ នៃ​ការទទួល​បណ្ដឹង​របស់ ប​.​ស​.​ស​. នៅពេល​សាធារណជន និង​សមាជិក ប​.​ស​.​ស​. មាន​បញ្ហា ពួកគាត់​អាច​ប្ដឹង​ដើម្បី​រក​ដំណោះស្រាយ​ពី ប​.​ស​.​ស​. បាន​តាមរយៈ​ប្រភព​ជាច្រើន​ដែល​រួមមាន ​៖ តាមរយៈ​មជ្ឈមណ្ឌល​ផ្តល់ព័ត៌មាន​, បណ្ដាញ​សង្គម​ផ្លូវការ​របស់ ប​.​ស​.​ស​., បណ្ដឹង​អនាមិក​, គេហទំព័រ​, និង​តាម​លិខិត​រដ្ឋបាល​នានា ដែល​នេះ​ជា​យន្ដការ​បច្ចុប្បន្ន​រប​ស់ ប​.​ស​.​ស​. ដែល​អាច​ដោះស្រាយ​ជូន​សមាជិក​បាន​ភ្លាមៗ ប្រកបដោយ​ការទទួលខុសត្រូវ ច្បាស់លាស់ និង​ឆាប់រហ័ស​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ ថ្នាក់ដឹកនាំ ប​.​ស​.​ស​. ព្រមទាំង​គណៈប្រតិភូ តំណាង​អន្តរក្រសួង ស្ថាប័ន ពាក់ព័ន្ធ​បាន​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​នានា​រវាង​គ្នា អំពី​យន្ដការ​គ្រប់គ្រង និង​ដោះស្រាយ​វិវាទ ឬ​បណ្ដឹង​ក្នុង​វិស័យ និង​បរិបទ ​នៃ​ការផ្ដល់សេវា​របស់ខ្លួន​នីមួយៗ ដែលជា​ការ​គិតគូរ​អំពី​អភិបាលកិច្ច​ នៃ​ការអនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម។

តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះដែ​រ មិន​ត្រឹមតែ​ជាការ​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​រវាង​គ្នា​លើ​ការដោះស្រាយ​វិវាទ​ប្រព័ន្ធ​គាំពារ​សង្គម​នោះទេ នេះ​ក៏​ជា​ជំហាន​ថ្មី​មួយ អាចឈាន​ទៅរក​ការ​កសាង​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ប្រព័ន្ធ​គាំពារ​សង្គម ជា​ប្រព័ន្ធ​រួម ដើម្បី​ឆ្លើយតប​ទៅនឹង​កិច្ច​ការឆ្លង​វិស័យ ដែលជា​ផ្នែក​មួយ ​នៃ​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​ ២០២៤-២០៣៥ ផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ វិនាទី មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានជាតិ១៥ នាទីutes មុន

ចិន និងយូនីសេហ្វ ដាក់ឱ្យ​ដំណើការគម្រោង​សេវាទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុនៅកម្ពុជា

ក្រុងបាត់ដំបង
សន្តិសុខសង្គម៣៨ នាទីutes មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ គំរាមថា អ៊ីរ៉ង់នឹងជួបទុក្ខធំ បើក្រុមហ៊ូធី មិនឈប់វាយប្រហារ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមការងារអន្តរក្រសួង មកសិក្សាឈ្វេងយល់ពីយន្តការគ្រប់គ្រង និងដោះស្រាយវិវាទ ឬបណ្ដឹង ក្នុងប្រព័ន្ធសន្តិសុខសង្គម

ធនាគារឯកជន
សន្តិសុខសង្គម១៨ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម