Connect with us

ព័ត៌មានជាតិ

ប.ស.ស ប្រកាសដាក់ដំណើរការការស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាព តាមប្រព័ន្ធអនឡាញ

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានសម្រេច​ប្រកាស​ដាក់​ដំណើរការ នៃ​ការស្នើសុំ​ទូទាត់​តាវកាលិក​ផ្នែក​ថែទាំ​សុខភាព​តាម​ប្រព័ន្ធ​អន​ឡាញ​ចាប់ពី​ថ្ងៃទី​១៧​ ខែមីនា ​ឆ្នាំ​២០២៥ ​នេះ​តទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​ដាក់​ដំណើរការ​នេះ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​ ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង​ប្រចាំខែ ដើម្បី​ត្រួតពិនិត្យ និង​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​របស់​នាយកដ្ឋាន​ជំនាញ និង​គ្រប់​សាខា ប​.​ស​.​ស​. ទូទាំងប្រទេស កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៥ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ស្នាក់ការ​កណ្ដាល និង​តាម​បណ្ដា​សាខា​ខេត្ត​-​ខណ្ឌ ដោយផ្ទាល់ និង​តាមរយៈ Zoom meeting សរុប​ប្រមាណ​ជា ៤០០​រូប នៅ​ស្នាក់ការ​កណ្ដាល ប​.​ស​.​ស​. រាជធានី​ភ្នំពេញ​។

លោក ម៉េង ហុង បាន​មាន​ប្រសាសន៍​ថា ​ចាប់ពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៥ នេះ​តទៅ​ សមាជិក​ ប​.​ស​.​ស​. គ្រប់រូប អាច​ស្នើសុំ​ទាមទារ​ប្រាក់ឧបត្ថម្ភ​របស់​ខ្លួន​លើ​ផ្នែក​ថែទាំ​សុខភាព​ដែល​រួមមាន ៖ ប្រាក់​បំណាច់​ប្រចាំថ្ងៃ​៧០% ក្នុងអំឡុងពេល​សម្រាក​មាតុភាព សម្រាក​ព្យាបាល​ជំងឺ និង​សង្គ្រោះបន្ទាន់ បាន​តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ NSSF member app។

ជាមួយគ្នានេះដែរ លោក​ប្រតិភូ​រាជរដ្ឋាភិបាល បាន​ជំរុញ​ដល់​សមាជិក ប​.​ស​.​ស​. ទាំងអស់​ព្យាយាម​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​ដែល​បានដាក់​ចេញ និង​គ្រប់​អង្គភាព​ក្រោម​ឱវាទ ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវ​បង្កើន និង​ពង្រីក​បន្ថែម​ចំពោះ​ការប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​អាច​សម្រួល​ដល់​កម្លាំង​នៃ​ធនធានមនុស្ស និង​បង្ក​ជា​លក្ខណៈ​ងាយស្រួល ឆាប់​រហ័ស​ដល់​សមាជិក ប​.​ស​.​ស​. ក៏ដូចជា​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់ខ្លួន​ផ្ទាល់​ផងដែរ។

លោក​ប្រតិភូ​រាជរដ្ឋាភិបាល ក៏បាន​លើកទឹកចិត្ត និង​ណែនាំ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក ក្រោម​ឱវាទ​ទាំងអស់​ ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​អនុវត្ត​ការងារ​ឱ្យ​កាន់​តែ​ឆាប់រហ័ស​ទាន់ពេលវេលា ប្រកបដោយ​ទំនួល​ខុសត្រូវ និង​យកចិត្តទុកដាក់​ខ្ពស់ ជាមួយនឹង​ភាពទន់ភ្លន់ ម៉ឺង​មាត់ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ លើ​ការផ្ដល់សេវា​ដល់​សមាជិក ប​.​ស​.​ស​. គ្រប់ៗ​ រូប៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

តម្លៃ​មាសអន្តរជាតិ
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

តម្លៃមាសអន្តរជាតិ បំបែកកំណត់ត្រាថ្មី ​ខ្ពស់ជាង ៣ ០០០ ដុល្លារ/អោន ​

ព័ត៌មានជាតិ១៤ នាទីutes មុន

សម្ដេចធិបតីអញ្ជើញដឹកនាំវេទិកាជាលើកទី១រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

សមាជិកសភាអង់គ្លេស ព្រមានឲ្យប្រជាជនត្រៀមខ្លួន នឹងការកែនចូលធ្វើទាហាន បើផ្ទុះសង្គ្រាមលោកលើកទី៣

សេដ្ឋកិច្ច៣០ នាទីutes មុន

រដ្ឋាភិបាលដាក់ទិសដៅ កំណត់ស្ដង់ដាដំឡូងមី ដើម្បីធានាតម្លៃក្នុងការនាំចេញ

ព័ត៌មានជាតិ៣១ នាទីutes មុន

គង់ វិបុល៖ ការបង់ពន្ធ​ឱ្យ​បានត្រឹមត្រូវរបស់វិស័យឯកជន ​ជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

Sokha Hotels

ព័ត៌មានពេញនិយម