Connect with us

ព័ត៌មានជាតិ

ឪពុកគំរាមរំលោភកូនស្រីបានសម្រេច ត្រូវនគរបាលស្រុកពួកចាប់ខ្លួន

បានផុស

នៅ

ដោយទទួលបានពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះ កម្លាំងនគរបាលជំនាញ​ស្រុកពួក ខេត្តសៀមរាប បានឃាតខ្លួនឪពុកបង្កើតដែលបានចាប់រំលោភកូនស្រីខ្លួនឯង បានសម្រេចនិងគំរាមមិនឲ្យប្រាប់ម្ដាយ។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា៖កម្លាំងនគរបាលស្រុកពួក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ទៅតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ ករណីរំលោភ សេពសន្ថវៈបានសម្រេច។ជនរងគ្រោះឈ្មោះ ភ. ល អាយុ១៨ឆ្នាំ រស់នៅ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

លោកបន្តថា ជនសង្ស័យ ជាឪពុកបង្កើតរបស់ខ្លួន មានឈ្មោះ ទិត្យ ភាព អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅផ្ទះជុំគ្នា។ ពីបទរំលោភសេពសន្ថវៈប្រព្រឹត្តនៅចំណុចលើផ្ទះខ្លួន សម្រេចចំនួន០១លើក។លោកបន្តថា តាមការរៀបរាប់របស់នារីរងគ្រោះថា អំឡុងឆ្នាំ២០១៤ កាលនាងមានអាយុ១៤ឆ្នាំ ឪពុករបស់នាងឈ្មោះ ទិត្យ ភាព តែងមានទំនាស់ ក្នុងគ្រួសារ ជាមួយម្ដាយនាង និងតាមហួងហែងកំណត់ពេលវេលា រៀនសូត្រ មិនឲ្យនាងមានមិត្តភ័ក្ត ឬក៏ដើរលេងខុសម៉ោងសិក្សា និងព្យាយាមប៉ុនប៉ង ចង់បានការរួមភេទជាមួយនាង ជាកូនជាច្រើនដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារីរងគ្រោះបន្តថា នៅក្នុងឆ្នាំ២០១៤ នាងមិនចាំថ្ងៃ.ខែ វេលា​យប់ម៉ោងប្រហែល ១៩និង០០នាទី នាងនៅលើផ្ទះ ជុំជាមួយឪពុក។ ចំណែកម្ដាយនិងប្អូនស្រី ដើរលេងផ្ទះអ្នកភូមិ ជាមួយគ្នាមិននៅផ្ទះ ពេលនោះឪពុកនាងបានប្រើរូបភាព គំរាមបង្ខំ សម្រាតសម្លៀកបំពាក់ របស់នាង ហើយរួមភេទជាមួយនាងសម្រេច០១លើក ចំណុចលើផ្ទះ រួចគំរាមមិនឲ្យនាងប្រាប់ម្ដាយ ឬអ្នកណាឡើយ។

ជាបន្តបន្ទាប់ ក្រោយៗមកទៀត ឪពុករបស់នាង តែងតែព្យាយាមប៉ុនប៉ង និងចង់បានការរួមភេទ ជាមួយរូបនាងជាច្រើនលើក រហូតក្នុងខែតុលា ឆ្នាំ២០២០ ឪពុកបានចាប់រំលោភម្ដងទៀត។នាងបានបន្តទៀតថា នៅថ្ងៃច័ន្ទ ត្រូវនឹងថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ ដោយមានការភ័យខ្លាច ទើបនាងសម្រេចចិត្ត ប្រាប់រឿងដល់ម្ដាយ និងតេទូរស័ព្ទប្រាប់បងប្រុស ​ ដែលរស់នៅធ្វើការប្រទេសថៃ ពេលនោះម្ដាយនិងឪពុក សុំអង្វរនាងកុំឲ្យប្ដឹង តែនាងបានគេចចេញ ពីផ្ទះទៅរស់នៅផ្ទះពូ នៅ​ក្រុងសៀមរាប និងបាន​ដាក់ពាក្យបណ្ដឹង នៅអធិការនគបាល ស្រុកពួក នៅថ្ងៃទី ០៥ខែវិច្ឆិកាឆ្នាំ​២០២០​។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកបង្កើត ឈ្មោះទិត្យ ភាព បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត សកម្មភាពរួមភេទ ទៅលើកូនស្រីបង្កើត សម្រេចបានចំនួនពីរលើកពិតមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល ឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៤ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៩ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២២ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម