ព័ត៌មានជាតិ
ក្រុមហ៊ុន សែលកាត ជាទូរគមនាគមន៍ឌីជីថលដំបូងរបស់កម្ពុជា សហការជាមួយ មូនតុនហ្គេម ជំរុញវិស័យកីឡាអេឡិចត្រូនិក MLBB
[រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥]- វិស័យកីឡាអេឡិចត្រូនិកកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការ ធ្វើបរិវត្តកម្ម ខណៈដែលក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលឈានមុខនៅកម្ពុជា បានប្រកាសចូលខ្លួនសហការណ៍ជាដៃគូយុទ្ធសាស្ត្រ រយៈពេលបីឆ្នាំ ជាមួយក្រុមហ៊ុន មូនតុនហ្គេម ដែលជាក្រុមហ៊ុនហ្កេមអន្តរជាតិ ដែលបង្កើត ផលិត និងចែកចាយវីដេអូហ្គេម។ ការសហការណ៍នេះ គូសបញ្ជាក់ពី ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន សែលកាត ក្នុងការជំរុញឱ្យប្រព័ន្ធអេកូអ៊ីនធឺណិត មានល្បឿនលឿន សម្រាប់កីឡាអេឡិចត្រូនិក និងអ្នកលេងហ្គេម មានសមត្ថភាពចម្រើនផងដែរ។

ដោយមានមូលដ្ឋានតាំងពីឆ្នាំ ២០១៨ លើការអភិវឌ្ឍកីឡាអេឡិចត្រូនិកមក ក្រុមហ៊ុន សែលកាត បានបន្តកិច្ចខិតខំប្រឹងប្រែងរហូត ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ក្នងការបណ្តុះបណ្តាលទេពកោសល្យ និងវិជ្ជាជីវៈ ដើម្បីប្រកួតប្រជែងកីឡានេះ តាមរយៈដៃគូ ជាមួយអ្នកដឹកនាំក្នុងវិស័យកីឡាអេឡិចត្រូនិក ដូចជាក្រុមហ៊ុន មូនតុនហ្គេមនេះ នេះជាដើម។

កីឡាអេឡិចត្រូនិកនៅកម្ពុជានេះ មានការរីកចម្រើន លើសពីការកម្សាន្តទៅទៀត កំណើនយ៉ាងឆាប់រហ័ស នៃអ្នកលេងហ្គេមឌីជីថលទាំងនេះ មានការកើនឡើងជាង ៣,១ លាននាក់ ចាប់តាំងពីមានសង្វៀន សម្រាប់ការប្រកួតប្រជែង ដែលបានធ្វើឲ្យកីឡាអេឡិចត្រូនិកនៅកម្ពុជានេះ កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុន សែលកាត ក៏ជាអ្នកដឹកនាំ នៃការវិវត្តនេះផងដែរ។ ក្នុងនាមជាប្រតិបត្តិករជាតិឈានមុខ ក្រុមហ៊ុន សែលកាត ផ្តល់ថ្នាលសេវាអ៊ីនធឺណិតល្បឿនលឿនតាមរយៈទូរស័ព្ទដៃ សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកដោយរលូន នេះជាកត្តាខ្លាំងរបស់ក្រុមហ៊ុន សែលកាត ដែលធ្វើឱ្យក្រុមហ៊ុន មូនតុនហ្គេម សម្រេចចិត្តជ្រើសរើសជាដៃគូសហការណ៍។
លោក Daniel Chew ប្រធានគ្រប់គ្រង ផ្នែកកីឡាអេឡិចត្រូនិកនៅកម្ពុជា នៃក្រុមហ៊ុន មូនតុនហ្គេម បានបញ្ជាក់ថា “យើងខ្ញុំមានចក្ខុវិស័យដូចគ្នា ជាមួយក្រុមហ៊ុន សែលកាត ដែលថាកត្តាសំខាន់ នៃការលេងហ្គេម និងអ្នកទស្សនាហ្គេម ត្រូវពឹងផ្អែកលើការផ្តល់ថ្នាលសេវាអ៊ីនធឺណិតល្បឿនលឿន។ ដោយមានការសហការណ៍

ជាមួយក្រុមហ៊ុន សែលកាត អ្នកគាំទ្រហ្គេមផ្ទាល់ និងអ្នកទស្សនាហ្គេមដោយប្រយោល នឹងទទួលបាននូវការភ្ញាក់ផ្អើលចំពោះលទ្ធផលរបស់ អ្នកលេខហ្គេមនៅកម្ពុជា ក្នុងរដូវកាលខាងមុខ ក្នុងពេលដ៏ឆាប់ៗនេះ។ ភាពជាដៃគូនេះ គឺជាការផ្តល់ជំនួយធនធាន និងការលើកទឹកចិត្ត អ្នកលេងហ្គេម ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលល្អជោគជ័យ។

ការប្រកួតកីឡាអេឡិចត្រូនិករបស់កម្ពុជា ស៊ីហ្គេមឆ្នាំ ២០២៥ នឹងខិតជិតមកដល់ហើយ ដូច្នេះភាពជាដៃគូនេះ នឹងមិនត្រឹមតែ ពង្រីកវិសាលភាពលើការលេងជាលក្ខណៈបុគ្គលនោះទេ ប៉ុន្តែយើងក៏ផ្តោតលើ ការលើកកម្ពស់លើសមត្ថភាពកីឡាអេឡិចត្រូនិកទូទៅ របស់កម្ពុជាផងដែរ។ កន្លងមកក្រុមកីឡាជម្រើសជាតិកម្ពុជា MLBB ទទួលបានជ័យជំនះមេដាយសំរឹទ្ធ នៅស៊ីហ្គេមឆ្នាំ ២០២៣ និងចំណាត់ថ្នាក់ Top ៤ នៅ MLBB Southeast Asia Cup MSC ២០២៣ (បច្ចុប្បន្នហៅថា MLBB Mid-Season Cup ២០២៥ នៅ Esports World Championship នៅទីក្រុងរីយ៉ាត Riyadh) ជ័យជំនះទាំងនេះបានបង្ហាញយ៉ាងច្បាស់ពី សក្តានុពល របស់ជាតិយើងផងដែរ។ នៅពេលព្រឹត្តិការណ៍ នៃការប្រកួតដណ្តើមយកមេដាយ MLBB ជាផ្លូវការ ត្រលប់មកវិញ នៅក្នុងស៊ីហ្គេមឆ្នាំ ២០២៥ នៅប្រទេសថៃ ក្រុមជម្រើសជាតិកម្ពុជាសង្ឃឹមថា នឹងទទួលជោគជ័យបន្ថែមទៀត។

ដោយមានការពង្រីកបណ្តាញសេវាអ៊ីនធឺណិតជាទីគាប់ចិត្ត ជូនអ្នកលេងហ្គេមឌីជីថល និងការចូលរួមពីសហគមន៍ អ្នកលេងហ្គេមឌីជីថលនៅកម្ពុជា ព្រមទាំងមាន ការហ្វឹកហាត់បានល្អ ពួកគេនឹងសម្រេចលទ្ធផលជាទីគាប់ចិត្តនៅលើឆាកអន្តរជាតិនាពេលខាងមុខ។
លោក Kok Leong Yap នាយកប្រតិបត្តិ នាយកដ្ឋានធុរកិច្ចអ្នកប្រើប្រាស់ នៃក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា៖ “ក្នុងនាមជា ក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលដំបូងរបស់កម្ពុជា ក្រុមហ៊ុន សែលកាត នឹងផ្តល់នូវបទពិសោធ លេងកីឡាឌីជីថលទំនើប និងជំរុញសហគមន៍កីឡាអេឡិចត្រូនិកឱ្យកាន់តែរីកចំរើន។ ភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន មូនតុនហ្គេម នេះនឹងលើកកម្ពស់ MLBB នៅកម្ពុជា និងគាំទ្រដល់ក្រុមកីឡាជាតិរបស់យើង ក្នុងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៥ ។ ក្រុមហ៊ុនយើង មានមោទកភាពក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ប្រព័ន្ធអេកូ កីឡាអេឡិចត្រូនិក លំដាប់ពិភពលោក»។

ឆ្ពោះទៅកាន់យុគសម័យថ្មី នៃកីឡាអេឡិចត្រូនិក ដោយមានការរួមសហប្រតិបត្តិការគ្នានេះ ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន មូនតុនហ្គេម នឹងអភិវឌ្ឍអនាគតនៃកីឡាអេឡិចត្រូនិក ក្នុងប្រទេសកម្ពុជា ជំរុញនវានុវត្តន៍ និងបង្កើតស្តង់ដារថ្មី សម្រាប់ឧត្តមភាពទូទាំងតំបន់។
ដោយមានបណ្តាញសេវាអ៊ីនធឺណិតជាទីគាប់ចិត្តពីក្រុមហ៊ុន សែលកាត អនាគតកីឡាអេឡិចត្រូនិក នឹងមានការអភិវឌ្ឍរីកចម្រើន៕







-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)