Connect with us

ព័ត៌មានជាតិ

រដ្ឋ និងដៃគូ លែងក្រពើភ្នំពូជសុទ្ធ ១០ក្បាល នៅតំបន់ដាច់ស្រយាលពីមនុស្សក្នុងឧទ្យានជាតិវីរៈជ័យ

បានផុស

នៅ

អង្គការសត្វព្រៃ និងរុក្ខជាតិ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ លែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល ជាលើកដំបូង ទៅក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីមនុស្សក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងភូមិសាស្រ្តខេត្តរតនគីរី បន្ទាប់ពីសត្វប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មានរួមឱ្យដឹងថា ក្រុមការងារជំនាញ ប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយ ដោយប្រើឧបករណ៍កត់ត្រា សម្លេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ។ 

សេចក្ដីប្រកាសព័ត៌មានរួមឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល  ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ។

នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ លោក Pablo Sinovas ​ ឱ្យដឹងថា រយៈពេល ២៥ឆ្នាំកន្លងមកនេះ អង្គការ និងរដ្ឋាភិបាល ខិតខំការពារ និងស្តារវត្តមានក្រពើភ្នំកុំឲ្យផុតពូជពីក្នុងធម្មជាតិ។ ពីមួយឆ្នាំទៅមួយឆ្នាំ អង្គការ និងរដ្ឋាភិបាល បានលែងក្រពើភ្នំពូជសុទ្ធច្រើនឡើងៗ ហើយភាគីពាក់ព័ន្ធបានសង្កេតឃើញការកើនឡើងនូវការបង្កាត់ពូជពងកូននៅក្នុងធម្មជាតិផងដែរ។ ជាទូទៅ ក្រពើភ្នំត្រូវការពេលជាង ១០ឆ្នាំ ទម្រាំធំពេញវ័យ ហើយក្រពើភ្នំ ដែលបានលែងជាលើកដំបូង ដោយកម្មវិធីបង្កាត់ពូជក្រពើភ្នំសុទ្ធរបស់អង្គការ បាននិងកំពុងចាប់ផ្តើមបង្កាត់ពូជពងកូនដោយខ្លួនឯងនៅ ក្នុងធម្មជាតិ ដែលជួយជម្រុញឲ្យមានការកើនឡើងនូវចំនួនប្រភេទនេះនៅក្នុងធម្មជាតិ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត  ទីណា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ ជាពិសេសអង្គការសត្វព្រៃ និងរុក្ខជាតិ នៅក្នុងការអភិរក្សនិងបង្កើនវត្តមានសត្វក្រពើភ្នំក្នុងធម្មជាតិនៅប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រីថា ពីឆ្នាំ២០១១ មកដល់បច្ចុប្បន្ន ក្រសួងសហការលែងសត្វក្រពើភ្នំពូជសុទ្ធ សរុបចំនួន ១២លើក ទៅក្នុងព្រៃធម្មជាតិនៃតំបន់ជួរភ្នំក្រវាញ។ ក្រសួងបន្តលើកទឹកចិត្ត និងត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយអង្គការអង្គការសត្វព្រៃ និងរុក្ខជាតិដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការងារអភិរក្សធនធានធម្មជាតិនៅកម្ពុជាឱ្យបានគង់វង្ស។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត អះអាងថា  ក្រសួងបាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរឹងក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ រួមមាន ធនធានសត្វព្រៃ ដែលមានសារៈសំខាន់សម្រាប់មនុស្សជាតិ។ ក្រសួងបរិស្ថាន ប្តេជ្ញា និងគាំទ្រក្នុងការ អនុវត្តគ្របខណ្ឌជីវៈចម្រុះសកល ក្នុងនោះមានចំណុចដៅទី៤ ស្តីពីការទប់ស្កាត់កុំឲ្យមានភាពផុតពូជនៃសត្វព្រៃណាមួយឡើយ។

ក្រពើភ្នំជាប្រភេទដ៏កម្របំផុតនៅលើពិភពលោក ប៉ុន្តែលោក អ៊ាង សុផល្លែត អះអាងថា ផ្អែកតាមការសង្កេតសត្វក្រពើភ្នំ មានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជា ដែលនេះជា មោទនភាពសម្រាប់កម្ពុជាក្នុងពិភពលោក។

ក្រសួងបរិស្ថានបន្តពង្រឹង វិធានការ៤ចំណុច ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលក្នុងនោះយុទ្ធសាស្ត្រទី២-ភាពបៃតង បានផ្តោតលើការការពារ និងអភិរក្សជីវៈចម្រុះ និងធនធានសត្វព្រៃ ជំរុញការបណ្តុះនិងចែកកូនឈើជូន ប្រជាពលរដ្ឋ ដាំស្តារព្រៃជាដើម ដើម្បីបង្កើតគម្របបៃតង និងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីទទួលបានចំណូលបង្កើនជីវភាព និងការរស់នៅប្រកបដោយចីរភាព ដោយសក្តានុពលគោលដៅ លំហែបៃតង នៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀត ដែលមានទីជម្រកសម្រាប់ប្រភេទសត្វព្រៃរស់នៅ ហើយការការពារជម្រកសុខសាន្ត ធានាការអភិរក្សនិងស្ដារវត្តមានក្រពើភ្នំ ក៏ដូចជាសត្វព្រៃដែលជាប្រភេទ ជិតផុតពូជបំផុតក្នុងធម្មជាតិក្នុងប្រទេសកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរួមដាក់ក្ដីរំពឹងថា តាមរយៈប្រវត្តិនៃឧទ្យានជាតិវីរៈជ័យដែលធ្លាប់មានវត្តមានក្រពើភ្នំធម្មជាតិរស់នៅតាំងពីយូរយារណាស់មកហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារវត្តមានសត្វប្រភេទនេះ នៅក្នុងតំបន់នេះ អាចនឹងទទួលបានជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៣ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម