Connect with us

ព័ត៌មានជាតិ

សិស្សវិទ្យាល័យម្នាក់ ​ចេះបង្កើតមុខរបរ​ខ្លួន​ឯង មិន​រំពឹងលុយ​ពី​​ឪពុកម្តាយ យក​ផ្គត់ផ្គង់​ការ​​សិក្សា​

បានផុស

នៅ

សិស្សវិទ្យាល័យ នេត យ៉ង់ យុវជន គឹម សុង ដែល​រស់នៅក្នុងសង្កាត់ រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឆ្លៀតរកចំណូល​ពីការចិញ្ចឹមត្រី ដើម្បីជួយទប់ទល់កម្រិតជីវភាព​ក្នុង​គ្រួសារ ដោយសារ​មិនចង់​រំពឹងលើឪពុកម្តាយទាំងស្រុងពេក ខណះ​ការ​ចំណាយ​ការ​សិក្សា​ក៏ច្រើន រួមទាំង​ក្នុង​គ្រួសារ​​ក៏​មានបងប្អូន​ច្រើន​​កំពុងនៅ​​សិក្សា​នៅឡើយ ដែល​បង្កើន​បន្ទុក​ចំណាយ​ដល់​ឪពុកម្តាយ​ថែម​ទៀត។

ការរកចំណូល​បន្ថែមពីការចិញ្ចឹម​ត្រីនេះ​ មិន​ប៉ះពាល់ក្នុងការសិក្សានោះទេ ដែលការងារ​នេះ​បាន​អនុវត្ត​បាន​ជាង ២ ឆ្នាំមក​ហើយ។ នេះបើតាម គឹមសុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គីមសុង បាន​រៀបរាប់​ថា ការចាប់ផ្តើមចិញ្ចឹមដំបូង​ដោយសារ​បានពីការសន្សំលុយ ដែលឪពុកម្តាយទុក​ឲ្យ​រៀនម្តងៗទើប ខ្លួនយល់ឃើញពីមុខរបរចិញ្ចឹមត្រី ដែល​អាចជាប្រភពចំណូលមួយសម្រាប់ទ្រទ្រង់​ការ​សិក្សារបស់​ខ្លួន​មិន​ឲ្យ​ប្រឈម ខណះគ្រួសារក៏មានការខ្វះខាតលើការ​ចំណាយ​ក្នុងជីវិភាពរស់នៅប្រចាំថ្ងៃ។

ពាក់ព័ន្ធ​ការ​ចិញ្ចឹម​វិញ គឹមសុង បាន​រៀបរាប់​បង្ហាញ​ថា «ព្រឹកឡើងខ្ញុំដាក់ចំណីម្តង មុនទៅសាលារៀន ហើយនៅពេលល្ងាច ពេល​ចេញពីរៀនគួរនៅម៉ោង ៧ កន្លះយប់ ដាក់ចំណីម្តងទៀត។ ក្រៅពីនេះវាសុីឫសកំប្លោក និងកាកសំណល់ផ្ទះបាយ»។

ខណៈការ​ប្រមូលផលនៅឆ្នាំទី ៣ ត្រូវ​ប្រមូលក្នុងខែ ៤ ខាងមុខ បើតាម គឹមសុង «ការប្រមូលទិន្នផលត្រីអណ្ដែងនៅក្នុងខែ ៤ ខាងមុខនេះ អាចមានចំនួនច្រើនជាងកន្លងទៅ ដោយលើកនេះ ជាឆ្នាំទី ៣ នៃការចិញ្ចឹម ខ្ញុំបានទិញកូនត្រីចំនួន ៦ ពាន់កូន បើធៀបឆ្នាំមុនៗ ខ្ញុំចិញ្ចឹមត្រឹមតែ ៣ ឬ ៤ ពាន់កូនប៉ុណ្ណោះ ដោយសារតែខ្វះលុយទិញកូនត្រី«។

តាមរយៈ​មុខ​របរ​ចិញ្ចឹមត្រី​បន្ថែមនេះ គីម សុង បាន​អះអាង​ថា បាន​ជួយដោះបន្ទុកជីវភាពគ្រួសារ​បានមួយ​ចំណែក​ធំ ដែល​ជួយបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ចគ្រួសារ មិនមានការប្រឈមដូចគ្រាមុន។

ការចិញ្ចឹមត្រីរបស់សិស្សវិទ្យាល័យ គីម​សុង ក៏ទទួលបានការកោតសរសើរពី​នលោកគ្រូអ្នកគ្រូ​បង្រៀននៅ​វិទ្យាល័យ នេត យ៉ង់ ដោយ​លើកឡើងប្រហាក់ប្រហែលគ្នាថា គឹមសុង ជាសិស្សស្លូតបូត ឧស្សាហ៍​ និងតស៊ូរៀនសូត្រ បន្ថែម​ពី​ការ​ចេះ​បង្កើត​មុខ​របរ​បន្ថែម​សម្រាប់រក​លុយផ្គត់ផ្គង់​ការ​សិក្សា។

ដោយ​លើក​ពី​គំរូ គីម សុង ​លោកគ្រូអ្នកគ្រូ​បង្រៀននៅ​វិទ្យាល័យ នេត យ៉ង់ បាន​ណែនាំ​ដល់សិស្សក្នុងវិទ្យាល័យទាំងអស់ ត្រូវ​ចេះ​ឆ្លៀតឱកាសបង្កើតសេដ្ឋកិច្ច​ដោយខ្លួនឯងដូច គឹមសុង ចៀសវាងការដើរលេង មានបក្សពួក​បង្កធ្វើរឿងមិនល្អ បង្កបញ្ហាក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គម ហើយ​ដែល​អាចរក​ចំណូល​ជួយ​សេដ្ឋកិច្ចដល់​គ្រួសារ ដោយ​មិន​រំពឹងការផ្គត់ផ្គង់តែលើ​ឪពុកម្តាយទាំងស្រុង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម