ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល អនុម័តគម្រោងវិនិយោគមួយជោគជ័យ ខណៈកំពុងថ្លែងទាក់ទាញវិនិយោគិនចិន
«លឿនណាស់! នៅទីនេះ ខ្ញុំមិនបាច់ត្រូវត្រឡប់ទៅក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជាវិញទេ… ចុចហើយ អនុម័តចប់ហើយ… គម្រោងអម្បាញ់មិញបានអនុម័តរួចហើយ»។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោក ស៊ុន ចាន់ថុល នៅក្នុងសន្និសីទស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ កម្ពុជា – ហ៊ឺណាន (ចឹងចូវ) ដែលកំពុងប្រព្រឹត្តទៅនៅក្រុងចឹងចូវ ខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា នេះគឺជារបៀបវារៈមួយ ក្នុងចំណោមរបៀបវារៈក្នុងថ្ងៃទីពីរ នៃដំណើរបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសចិន។
ដោយលើកឡើងអំពីការចាប់យកឌីជីថលូបនីយកម្មក្នុងការអនុវត្តការងារ លោក ស៊ុន ចាន់ថុល បានអះអាងថា តាមរយៈការប្រេីប្រាស់ប្រព័ន្ធ cdcIPM បានជួយពន្លឿន និងពង្រឹងប្រសិទ្ធភាពការអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានយ៉ាងងាយស្រួល និងបានពីគ្រប់ទីកន្លែង។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដើម្បីជំរុញឱ្យការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជាកាន់តែលឿន មានសុក្រិតភាព និងមានតម្លាភាព។
ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការដាក់ដំណើរនូវប្រព័ន្ធ cdcIPM គឺស្របពេលដែលរាជរដ្ឋាភិបាលបានកំពុងជំរុញវិស័យឌីជីថលនៅកម្ពុជា ឱ្យមានភាពងាយស្រួលក្នុងការទាក់ទាញវិនិយោគិន។
លោកបញ្ជាក់ថា ប្រព័ន្ធ cdcIPM ផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ ក្នុងការដាក់ព័ត៌មានស្នើសុំការវិនិយោគ តាមដានដំណើរការនៃការស្នើសុំវិនិយោគ និងផ្តល់ព័ត៌មានទៅដល់វិនិយោគិន បានគ្រប់ជំហាន និងពីគ្រប់ទីកន្លែង៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?