ព័ត៌មានជាតិ
បញ្ជាក់ទីតាំងមួយចំនួនតម្រូវឲ្យពាក់ម៉ាស់ រក្សាគម្លាត ដើម្បីរួចផុតពីការពិន័យ
ក្រសួងសុខាភិបាលនៅថ្ងៃទី ២៣ ខែមីនា បានប្រកាសផ្សព្វផ្សាយកពីទីតាំងមួយចំនួន ដែលត្រូវគោរពកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព បើពុំនោះទេនឹងត្រូវទទួលរងពិន័យ។
បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាសរួមមាន បុគ្គលដែលមានវិជ្ជមានកូវី-១៩ ក្នុងពេលជួបផ្ទាល់ជាមួយមន្ត្រីសុខាភិបាល ឬមន្ត្រីមានសមត្ថកិច្ចផ្សេងទៀត និងបុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក លើកលែងតែបុគ្គលនោះធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែកតែឯង និងមិនជួបផ្ទាល់ជាមួយអ្នកដទៃ។

ក្រៅពីនេះមាន អ្នកបើកបរយានគ្រប់ប្រភេទដែលជាមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជន អ្នកដំណើរតាមមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឲ្យសាធារណជន អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន រួមមាន បុគ្គលិកជួរមុខនៅតាមសហគ្រាស ឬគ្រឹះស្ថាន ឬទីតាំងអាជីវកម្មនានា ព្រមទាំងមន្ត្រី និងបុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាព្យាបាលដោយចលនា បុគ្គលដែលបម្រើការនៅក្នុងភោជនីយដ្ឋាន បុគ្គលិកដែលផ្តល់សេវាម៉ាស្សា ឬអាហារដ្ឋាន បុគ្គលិកផ្ទះសំណាក់ ឬសណ្ឋាគារ បុគ្គលិកដែលផ្តល់សេវាម៉ាស្សា កោសជប់ និងបុគ្គលផ្សេងទៀតដែលផ្តល់សេវាផ្ទាល់ជាដើម។

ចំណែកទីតាំងមួយចំនួន ដែលត្រូវរក្សាគម្លាតរួមមាន បុគ្គលគ្រប់រូបដែលកំពុងស្ថិតនៅទីកន្លែងធ្វើការនៃសហគ្រាស ឬគ្រឹះស្ថានឯកជន ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈនានា ដែលមានមនុស្សច្រើន ត្រូវមានកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល។
ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវមានយ៉ាងតិច១,៥០ម៉ែត្រ ពីបុគ្គលម្នាក់ទៅ បុគ្គលម្នាក់ ហើយកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានលើកលែងចំពោះករណី ដូចជា ក្នុងចំណោមបុគ្គលនានា ដែលរស់នៅជាប្រចាំក្នុងលំនៅឋានជាមួយគ្នា ក្នុងអំឡុងពេលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជន សុវត្ថិភាពបុគ្គលមិនអាចធ្វើទៅបាន ក្នុងកាលៈទេសៈដែលការរក្សាគម្លាត, រវាងជនពិការ ចាស់ជរា ឬកុមារ ជាមួយនឹងអ្នកមើលថែទាំជនទាំងនេះ,
បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលមន្ត្រី និងបុគ្គលិកសុខាភិបាលដែលកំពុងផ្តល់សេវានៅតាមគ្រឹះស្ថានសុខា ភិបាលសាធារណៈ និងឯកជន ជាមួយនឹងអ្នកជំងឺ ឬជាមួយអ្នកដែលមកទទួលសេវាសុខាភិបាល និងកូនកំលោះ និងកូនក្រមុំក្នុងពេលអំឡុងពេលធ្វើកិច្ចសាសនា និងប្រពៃណីនៃពិធីអាពាហ៏ពិពាហ៍ ឬពិធីភ្ជាប់ពាក្យ ដែលត្រូវបានអនុញ្ញាតស្របតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
ក្នុងសេចក្តីប្រកាសថា បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស ឬកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ មាត្រា១៩ នៃអនុក្រឹត្យ បានចែងថា អ្នកមិនពាក់ម៉ាស់ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០០,០០០រៀល ទៅ ១,០០០,០០០រៀល៕
អត្ថបទ៖កោះកែវ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង