Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ២ទសវត្ស បានជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន

បានផុស

នៅ

ថ្លែងចេញពីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០​ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥  នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាង ២ទសវត្សមកនេះបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន និងបានបង្ខិតសេវាកាន់តែជិតជូនពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកទៅលើសមិទ្ធផលជាវិជ្ជមាននៃការកែទម្រង់នៃថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃការកែទម្រង់នេះទៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ​​ តាមរយៈការរៀបចំក្របខណ្ឌយុទ្ធសាស្រ្តស្តីពីការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅឆ្នាំ​២០០៥ ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានីខេត្ត  ក្រុង ស្រុក ខណ្ឌ នៅឆ្នាំ ២០០៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅឆ្នាំ ២០០៩ និងបានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

តាមរយៈការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងរយៈពេលជាង ២ទសវត្ស កន្លងមកនេះ ទន្ទឹមនឹងការកសាងបាននូវក្របខណ្ឌគតិយុត្ត រចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ សម្តេចធិបតី បានកត់សម្គាល់សមិទ្ធផលសំខាន់ៗចំនួន ៣។

ទី១ ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅមូលដ្ឋាន ការធ្វើវិមជ្ឈការ ពិតជាបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការពង្រឹងស្ថេរភាពនយោបាយ អភិបាលកិច្ច ព្រមទាំងបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលមានការចូលរួមពីប្រជាពលរដ្ឋ ការកសាងឡើងវិញនូវមូលធនសង្គម និងមូលធននយោបាយដែលជាគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព និរន្តភាព បរិយាប័ន្ន និងសមធម៌។

ពលរដ្ឋមកទទួលសេវានៅមូលដ្ឋាន

សមិទ្ធផលទី​២ គឺការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន គោលបំណងចំបងនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងបែកចែកផលប្រយោជន៍និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ចីរភាព និងសមធម៌។ ដើម្បីសម្រេចបាន ការកែទម្រង់បានផ្តោតឡើងវិញលើរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងបំណងបង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ សំដៅបង្កលក្ខណៈងាយស្រួលឱ្យពលរដ្ឋទទួលសេវាបានឆាប់រហ័ស និងតម្លាភាព។ សម្តេចបញ្ជាក់ថា៖«ដូច្នេះខ្ញុំចាត់ទុកថា សមិទ្ធផលទី២នេះ គឺជាសមិទ្ធផលគន្លឹះពាក់ព័ន្ធនឹងការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងបរិមាណនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមគោលការណ៍នៃការបង្ខិតសេវាឱ្យទៅជិតពលរដ្ឋ»។

សមិទ្ធផលទី៣ គឺការចូលរួមកាត់បន្ថយភាពក្រីក្រដោយផ្ទាល់នៅមូលដ្ឋាន។ សម្តេចធិបតីបន្តថា៖«ភាពក្រីក្រគឺជាបញ្ហាសង្គមដ៏ធំមួយដែលរាជរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់កាត់បន្ថយជាបន្តបន្ទាប់»។ ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រនេះ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការចម្រុះក្នុងការជំរុញលើការអភិវឌ្ឍលើគ្រប់វិស័យ និងការអនុវត្តគោលនយោបាយគាំពារសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម