ព័ត៌មានជាតិ
គម្រោងសាងសង់ស្ថានីយបូមទឹកលូ ៥ សម្រេចបាន ៧៥% ហើយ គ្រោងបញ្ចប់នៅដំណាច់ខែមិថុនាខាងមុខ
គិតត្រឹមថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ គម្រោងសាងសង់ស្ថានីយបូមទឹកលូ ៥ ដែលជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្ថិតក្នុងភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្រេចបាន ៧៥% នៃគម្រោង។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងនារសៀលថ្ងៃទី ១៨ មីនា នេះថា ការសាងសង់ស្ថានីយបូមទឹកលូ ៥ ត្រូវបានបំពាក់បន្ថែមម៉ូទ័របូមទឹកខ្នាតធំ ទំហំមុខកាត់ ១.៥ ម៉ែត្រ ចំនួន ២ គ្រឿង និងទំហំមុខកាត់ ១ ម៉ែត្រ ចំនួន ១ គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ ម៉ែត្រគូប ក្នុង ១ វិនាទី ជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ស្ថានីយបូមទឹកនេះ នឹងកាត់បន្ថយការជន់លិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។

លោក សាំ ពិសិដ្ឋ បញ្ជាក់ទៀតថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គម្រោងសាងសង់ស្ថានីយបូមទឹកលូ ៥ ចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤ ដោយគ្រោងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ។ ចំពោះវឌ្ឍនភាព នៃការសាងសង់ស្ថានីយបូមទឹកលូ ៥ គម្រោងទាំងមូល បើគិតត្រឹមថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ សម្រេចបាន ៧៥% នៃគម្រោងហើយ៕
អត្ថបទ ៖ ស្រីរ័ត្ន



-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង