ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម
ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃ១៨ ខែមីនា ឆ្នាំ ២០២៥ លោក ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលស្វាគមន៍ បងប្អូនសហគមន៍ខ្មែរមកពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ទស្សនកិច្ច មកកាន់តំបន់ព្រំដែន បង្គោល លេខ ១២៥ និង១៣០ កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ដំណើរទស្សនកិច្ចនេះ គឺបានពិនិត្យមើលឃើញដោយផ្ទាល់ អំពីស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងតំបន់ភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន ជាមួយការបង្ហាញពន្យល់ ពីសំណាក់ លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ នៃដំណើរការ កំណត់ព្រំដែន ការគ្រប់គ្រង និងការការពារបូរណភាពទឹកដីជាតិ ។
ក្នុងនោះដែរ មន្ត្រីជំនាញ បានអត្ថាធិប្បាយលម្អិត ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះបង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជាផងដែរ។ តាមរយៈបទបង្ហាញនេះ បងប្អូនខ្មែរមកពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ បានឃើញនូវ ភាពត្រឹមត្រូវ និងភាពរឹងមាំ នៃខ្សែបន្ទាត់ព្រំដែន ដែលបានកំណត់យ៉ាងច្បាស់លាស់ ។

ការមកឃើញដោយផ្ទាល់ និងការស្ដាប់ព័ត៌មាន ពីសមត្ថកិច្ចជំនាញ និងរដ្ឋបាលខេត្ត បានផ្តល់ទំនុកចិត្តខ្លាំង ដល់បងប្អូនខ្មែរ រស់នៅក្រៅប្រទេស អំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។ ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចនេះ បងប្អូនខ្មែរ ដែលបានចូលរួម ទទួលបានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេសកម្ពុជា ដែលនេះជាទឡ្ហីករណ៍ ដ៏សំខាន់បានបញ្ជាក់ ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ច សម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។ ពួកគាត់ បានលើកឡើងថា “ព្រំដែន របស់កម្ពុជា ពិតជាមានភាពរឹងមាំ ច្បាស់លាស់ និងមិនមានប្រទេសណា អាចឈ្លានពានយកបានសូម្បីតែមួយមីលីមែត្រ” ។
ក្រោយពីបានចុះពិនិត្យ និងបានទទួលព័ត៌មាន ពីស្ថានភាពពិត ក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ច បានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀត តាមផែនការដែលបានគ្រោងទុក ក្នុងតម្រាយផ្លូវទស្សនកិច្ច ដោយអ្នកចូលរួមទាំងអស់ បានអញ្ជើញទៅពិនិត្យមើល ដោយផ្ទាល់នូវបង្គោលព្រំដែន នៅក្នុងទីតាំងដែលជាទីតាំងបង្គោលមេ ព្រមទាំងទស្សនាទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែន ក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផងដែរ ៕
ដោយ ៖ សាន វិឡែម


-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៨ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង