ព័ត៌មានជាតិ
ចុះយកអ្នកសង្ស័យឆ្លងកូវីដ៤នាក់ ក្នុងនោះមានក្មេង២នាក់ នៅសង្កាត់ផ្សារថ្មី២
ក្រុមគ្រូពេទ្យ បានសហការជាមួយអភិបាលខណ្ឌដូនពេញ ចុះយកអ្នកសង្ស័យឆ្លងកូវីដ៤នាក់(ក្មេង២នាក់) នៅសង្កាត់ផ្សារថ្មី២ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-03-23_12-48-50.jpg)
នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ ខាងមន្ទីរពេទ្យក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដ ចំនួន០៤នាក់ ( ស្រី ចំនួន០២នាក់ កុមារ ចំនួន ០២នាក់ អាយុ ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់ ) ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ ផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ យកទៅមន្ទីរសម្ភពក្រុង៕
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-03-23_12-48-50-2.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-03-23_12-48-48.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/03/photo_2021-03-23_12-48-49.jpg)
អត្ថបទ៖ រស្មី
សូមចុចអាន៖ កុមារឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ បានកើនឡើងដល់៤១នាក់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?