ព័ត៌មានជាតិ
កង្វះបុគ្គលិកនៅរដ្ឋបាលក្រុងស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត
មួយរយៈចុងក្រោយរាជរដ្ឋាភិបាលរឹតត្បិតការជ្រើសរើសមន្ត្រីជាទូទៅ លើកលែងតែមន្ត្រីសុខាភិបាល មន្ត្រីអប់រំ ដូចជាគ្រូបង្រៀន និងមន្ត្រីកសិកម្ម។ ការណ៍នេះ បណ្ដាលឱ្យអភិបាលស្រុកកំពុងត្របែក ខេត្តព្រៃវែង លោក យ៉ាវ សានិន ត្អូញត្អែនៅចំពោះមុខសម្ដេចធិបតី នាយករដ្ឋមន្ត្រីថា កំពុងខ្វះខាតចំនួនបុគ្គលិក និងខ្វះបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈជាក់លាក់។

ដើម្បីពង្រឹងស្ថាប័នសាធារណៈនៅគ្រប់ថ្នាក់ ឬរដ្ឋាភិបាលមានតម្រូវការចាំបាច់នៅក្នុងការពិនិត្យ នឹងរៀបចំ ក្របខណ្ឌបុគ្គលិក ដែលមានសមត្ថភាព ជំនាញវិជ្ជាជីវៈ ស្របតាមរចនាសម្ព័ន្ធមុខងារក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងដោះស្រាយបញ្ហាខ្វះបុគ្គលិកជំនាញជាក់លាក់បម្រើការងារ នៅរដ្ឋបាលក្រុងស្រុក សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រោមការសម្របសម្រួលរបស់គ ជ អ ប រៀបចំគោលការណ៍ នឹងនីតិវិធី និងគោលការណ៍ណែនាំ និងគាំទ្រដល់រដ្ឋបាលក្រុងស្រុក ក្នុងការវិភាគ និងកំណត់ឱ្យបានច្បាស់លាស់ នូវចំនួនមុខតំណែងវិជ្ជាជីវៈដែលត្រូវការពិតប្រាកដសម្រាប់ការអនុវត្តនៅតាមរដ្ឋបាលក្រុងស្រុកនិមួយៗ ដែលត្រូវរៀបចំផែនការស្ដីអំពីតម្រូវការបុគ្គលិករៀនចប់ច្បាស់លាស់ ដើម្បីរៀបចំស្នើសុំពិនិត្យសម្រេចពីរដ្ឋាភិបាលតាមនីតិវិធីបទដ្ឋានគតិយុត្តជាធរមាន។

ផ្អែកលើផែនការតម្រូវការបុគ្គលិកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិការដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្ដល់វិធានការចំនួនពីរដល់ ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលការណ៍ និងនីតិវិធីអនុវត្តន៍វិធានការចាំបាច់ពីរនៅក្នុងការគិតគូរ ដូចជា វិធានការទី១ គឺសិក្សាលទ្ធភាពផ្ដល់គោលនយោបាយលើកទឹកចិត្ត និងផ្ដល់ឱកាសតាមការស្ម័គ្រចិត្តក្នុងការផ្ទេរបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈពីមន្ទីរក្រសួងស្ថាប័នឱ្យទៅនៅបម្រើការតាមរដ្ឋបាលក្រុងស្រុក បានន័យថាពីថ្នាក់ជាតិទៅ ក្រោមជាតិ ក្នុងករណីដែលមាន។
ចំណែកវិធានការទី២ គឺផ្ដល់ការណែនាំដល់ការគាំទ្រដល់រដ្ឋបាលក្រុងស្រុក ក្នុងការជ្រើសរើសបុគ្គលិកផ្អែកលើកិច្ចព្រមព្រៀង ដើម្បីបំពេញមុខតំណែងវិជ្ជាជីវៈ ដែលត្រូវការចាំបាច់ឈលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ និងគោលការណ៍រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ កិច្ចការងារនេះ។

ឆ្លើយតបនឹងសំណើផ្ដល់ថវិកាឱ្យបានច្រើនទៅកាន់មូលដ្ឋាន សម្ដេចធិបតី នាយករដ្ឋមន្ត្រី អះអាងថា កន្លងមក រដ្ឋាភិបាលកម្ពុជា បានផ្ដល់ថវិកាទៅកាន់មូលដ្ឋានជាជំហានៗ ប៉ុន្តែការផ្ដល់ថវិកាច្រើនទៅកាន់មូលដ្ឋានគឺមិនគ្រប់គ្រាន់ឡើយ ដើម្បីដោះស្រាយបញ្ហាខ្វះបុគ្គលិក។ តាមសម្ដេចធិបតី ភាគីពាក់ព័ន្ធត្រូវធ្វើយ៉ាងរិះរកប្រសិទ្ធភាពគ្រប់គ្រងមន្ត្រីឱ្យបានត្រឹមត្រូវ ពីព្រោះថាបើរដ្ឋចាយថវិកាច្រើនទៅលើបន្ទុកបុគ្គលិក នោះនឹងត្រូវដកថវិកាពីគម្រោងអភិវឌ្ឍន៍ផ្សេងៗ៕

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៨ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង