Connect with us

ព័ត៌មានជាតិ

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

បានផុស

នៅ

ព្រះអង្គមុនិបាលោ ជួន កក្កដា ព្រះវិន័យធម៌ខេត្តតាកែវ និងជានាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ គ្រោងលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមប្រភពដែលគួរឱ្យទុកចិត្តមួយបញ្ជាក់ប្រាប់ “កម្ពុជាថ្មី”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកអ្នកឧកញ៉ា ម៉ុង ឫទ្ធី ឱ្យដឹងថានៅម៉ោង១០÷២១នាទី  រាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥​ ព្រះតេជគុណ ជួន កក្កដា ផ្ដល់ដំណឹងមកកាន់លោកថា ព្រះតេជគុណ នឹងលាចាកសិក្ខាបទនៅព្រឹកនេះ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដកស្រង់ដំណឹងដែលព្រះតេជគុណ ជួន កក្កដា បង្ហោះលើទំព័រហ្វេសប៊ុកដូច្នេះ÷”អាត្មាសូមអព្យាស្រ័យញោមប្រុសញោមស្រីពីចម្ងាយ​ ដោយមិនបានទៅជួបញោមផ្ទាល់​ ហេីយម្យ៉ាងខលទៅញោមក៏អត់បានលេីក​ ចឹងអាត្មាសូមចម្រេីនពរលាញោមពីចម្ងាយ​ ថ្ងៃស្អែកនេះអាត្មាចម្រេីនពរញោម​ លាចាកសិក្ខាបទហេីយ​ នៅវត្តប្រាសាទនាងខ្មៅ​ សូមញោមអនុគ្រោះពីចម្ងាយផង​ ដោយក្តីគោរពស្រលាញ់ញោម​ ពីអាត្មាភាព​ ជួន​ កកក្កដា”។

លោក ម៉ុង ឬទ្ធី អះអាងថា ក្រោយទទួលបានដំណឹងនេះ  លោកព្យាយាមទំនាក់ទំនងត្រឡប់ទៅកាន់ព្រះតេជគុណ ជួន កក្កដា​វិញដែរ ប៉ុន្តែ​ទូរស័ព្ទ​មិនចូលទាំង២​ប្រព័ន្ធ។ លោក ចាត់ទុក​ ដំណឹងនេះចម្លែកខ្លាំងណាស់​មិនគួរឱ្យជឿទេ​ ព្រោះបើ​ព្រះតេជគុណ ជួន កក្កដា ​លាចាក​សិក្ខាបទ​ពិតមែននោះ​ ​តេី​វាសនា​អនាគត​ កុមារកំព្រា​ កូននេន​តូចៗ​រាប់រយ​ព្រះអង្គ​ទៅជាយ៉ាងណា​ ហើយលោកពិតជាមាន​ការសោកស្តាយ​ជាខ្លាំង​ចំពោះ​ដំណឹងនេះ​។

កិត្តិនាមព្រះតេជគុណ ជួន កក្កដា នាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ  ល្បីល្បាញពេញផ្ទៃប្រទេស និងរន្ទឺដល់ខាងក្រៅតាមរយៈការសម្ដែងធម្មទេសនា និងការជួយកុមារកំព្រា និងមានជីវភាពខ្វះខាតរាប់រយនាក់ក្នុងមួយឆ្នាំៗឲ្យបានសិក្សារៀនសូត្រ និងមានការហូបចុកគ្រប់គ្រាន់ ខណៈរយៈពេល ១២ឆ្នាំមកនេះ ព្រះអង្គបានជួយកុមារជិត៥ពាន់អង្គ/នាក់ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ២២ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ៣៨ នាទីutes មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

Sokha Hotels

ព័ត៌មានពេញនិយម