ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌមានជ័យ បន្តចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវ ២១៧ បញ្ចៀសការកកស្ទះចរាចរណ៍
ដើម្បីកាត់បន្ថយការកកស្ទះ និងសម្រួលការធ្វើដំណើរដល់ប្រជាពលរដ្ឋនៅលើផ្លូវ ២១៧ ត្រង់មុខវត្តស្ទឹងមានជ័យ រហូតដល់មុខផ្សារស្ទឹងមានជ័យថ្មី អាជ្ញាធរខណ្ឌស្ទឹងមានជ័យ បានធ្វើការអប់រំណែនាំអាជីវករដែលលក់ដូរលើផ្លូវ ជាហេតុធ្វើឲ្យផ្លូវមានស្ថានភាពតូចចង្អៀត កកស្ទះចរាចរណ៍ បើនៅតែបន្តអាជ្ញាធរអនុវត្តវិធានការក្ដៅ។

ជាក់ស្ដែងនៅត្រង់ចំណុចផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខវត្តស្ទឹងមានជ័យ រហូតដល់មុខផ្សារស្ទឹងមានជ័យថ្មី ដោយសង្កេតឃើញថាមានប្រជាពលរដ្ឋមួយចំនួនដាក់លក់ដូរនៅលើផ្លូវសាធារណៈ ដូចជា ពោតស្ងោរ មឹកអាំង និងម្ហូបអាហារផ្សេងៗ ទៀត ធ្វើឲ្យមានការកកស្ទះពិបាកធ្វើដំណើរ។

ក្នុងនោះ លោក ឌី សុខែម និង លោក ទៀវ សំអឿន អភិបាលរងខណ្ឌមានជ័យ និង លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី ១ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និង សង្កាត់ ចុះធ្វើការពិនិត្យមើលការលក់ដូរប្រជាពលរដ្ឋលើផ្លូវ ២១៧ និង អប់រំណែនាំអ្នកប្រកបអាជីវកម្មលក់ដូរចំណីអាហារមានការដាក់លក់លើផ្លូវសាធារណៈឲ្យខិតចូលទៅលក់នៅលើចិញ្ចើមផ្លូវវិញ ជៀសវាងមានការតាំងលក់លើផ្លូវ។

ជាមួយគ្នានេះ អាជ្ញាធរខណ្ឌមានជ័យ ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋ សូមមេត្តាលក់ដូរឲ្យមានសណ្ដាប់ធ្នាប់ ជៀសវាងការដាក់តាំងលក់នៅលើផ្លូវសាធារណៈដែលអាចធ្វើឲ្យមានការកកស្ទះចរាចរណ៍ និង កើតមានគ្រោះថ្នាក់ជាយថាហេតុ៕
អត្ថបទ ៖ ម៉េង





-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៤ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន