ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត កោតសរសើរកម្លាំងកងទ័ព និងកម្លាំងសាមគ្គី
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរដល់កម្លាំងកងទ័ព និងកម្លាំងសាមគ្គីនានា ដែលបានជួយគ្នាក្នុងគ្រាទឹកជំនន់ នាពេលកន្លងទៅ។

ថ្លែងក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ ជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ទាហ៊ាន បានចូលរួមធ្វើសកម្មភាពយ៉ាងច្រើន រួមមាន ការដឹកជញ្ជួន អន្តរាគមន៍សង្រ្គោះ ជាដើម ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់។

លោកបានលើកឡើងដែរថា នាពេលកន្លងមក មានមតិមួយចំនួន បានវាយប្រហារមកលើ ការទិញរថយន្តយោធា និងមកលើទាហ៊ាន (យោធា) ប៉ុន្តែបន្ទាប់ពីបានឃើញសកម្មភាពជួយសង្រ្គោះ នៅគ្រាទឹកជំនន់ គឺមិនលឺមានការវាយប្រហារណាមួយកើតឡើងនោះទេ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មានពលរដ្ឋចំនួន១៣,០៤៧គ្រួសារ ត្រូវបានផ្ដល់ពូជស្រូវ ដើម្បីស្តារការដាំដុះឡើងវិញ ក្រោយការខូចខាតដោយសារទឹកជំនន់ នាពេលកន្លងទៅ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង