Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និង ស្ថាប័នពាក់ព័ន្ធ កំណត់ជា ៣ ដំណាក់កាល ផ្លាស់ប្ដូរ ឬ កែលម្អរថយន្តដឹកកម្មករឱ្យមានផាសុកភាព និង សុវត្ថិភាព

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​១៩ ​មីនា​ នេះ​ថា ក្រសួង​ការងារ​ដែលមាន​បេឡា​ជាតិ​សន្តិសុខ​សង្គម ជា​សេនាធិការ តាមរយៈ​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត (​ស​.​ផ​.​ក​) នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​សហការ​ជាមួយ​អគ្គ​លេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) និង​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ បានកំណត់​ជា ៣ ដំណាក់កាល ដើម្បី​ជំរុញ​ការ​ផ្លាស់ប្តូរ ឬ​កែលម្អ​រថយន្ត​ដឹក​កម្មករ​ឱ្យ​មាន​ផាសុកភាព និង​សុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គនាយករង ប​.​ស​.​ស បាន​បន្តថា ក្នុងនោះ​ដំណាក់កាល​ទី ​១ ជំរុញ​ការផ្លាស់ប្តូរ​រថយន្ត​ប្រភេទ​ដឹកទំនិញដែល​ដឹក​កម្មករ​ឈរ​មក​អង្គុយ ដោយ​រៀបចំ​ឱ្យមាន​បន្ទះក្ដារ ឬ​រនូត​ដែក ឬ​ឈើ មានការ​ថយចុះ​ចំនួន​ផ្ទុក ១៣% ដោយ​ធៀប​នឹង​ចំនួន​ផ្ទុក​មុនពេល​កែលម្អ នៅត្រឹម​ដំណាច់ឆ្នាំ ២០២៥។ ដំណាក់កាល​ទី ២ ជំរុញ​ការផ្លាស់ប្តូរ​រថយន្ត​ប្រភេទ​ដឹកទំនិញដែល​ដឹក​កម្មករ​ឈរ​ដោយ​កែលម្អ​ឱ្យមាន​កៅអីអង្គុយ និង​មាន​ដំបូល ថយចុះ​ចំនួន​ផ្ទុក ២៣% ដោយ​ធៀប​នឹង​ចំនួន​ផ្ទុក​មុន​ពេល​កែលម្អ នៅត្រឹម​ដំណាច់ឆ្នាំ ២០២៦ និង​ដំណាក់កាល​ទី​ ៣ ជំរុញ​ការ​ផ្លាស់ប្ដូរ​រថយន្ត​ប្រភេទ​ដឹកទំនិញ​ដែល​ដឹក​កម្មករ​មក​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ ឬ​ដោយ​កែលម្អ​ឱ្យមាន​កៅអីអង្គុយ​សមរម្យ និង​មាន​ដំបូល ថយចុះ​ចំនួន​ផ្ទុក ៣៦% ដោយ​ធៀប​នឹង​ចំនួន​ផ្ទុក​មុនពេល​កែលម្អ។

លោក​អគ្គនាយករង ប​.​ស​.​ស បាន​បញ្ជាក់ថា ការកំណត់​ជា ៣ ​ដំណាក់កាល ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ ឬ​កែលម្អ​រថយន្ត​ដឹក​កម្មករ​ឱ្យមាន​ផាសុកភាព និង​សុវត្ថិភាព​នេះ​ ដោយសារតែ​ម្ចាស់​រថយន្ត​ដឹក​កម្មករ-និយោជិត​នៅ​មិនទាន់​មានលទ្ធភាព​ធ្វើការ​ផ្លាស់ប្តូរ​ពី​រថយន្ត​ដឹកទំនិញ​មក​រថយន្ត​ដឹក​អ្នក​ដំណើរ​បាន ​ក៏​ព្រោះតែ​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ​មានតម្លៃ​ថ្លៃ ស៊ីប្រេង​ច្រើន និង​ត្រូវ​ជួសជុល​ថែទាំ​ញឹកញាប់ ជាង​រថយន្ត​ប្រភេទ​ដឹកទំនិញ និង​មិនអាច​ចូលដល់​ក្នុងភូមិ​បាន ព្រោះ​ស្ថានភាព​ផ្លូវ​តូចចង្អៀត។ អ្នកបើកបរ​មួយចំនួនធំ​ កំពុង​ជាប់បំណុល​ជាមួយ​ធនាគារ។ ការផ្ទុក​កម្មករ​លើ​រថយន្ត​បាន​ចំនួន​តិចជាង​មុន ហើយ​បើ​ដំឡើងថ្លៃ​ធ្វើដំណើរ​វា​នឹង​ប៉ះពាល់​ដល់​កម្មករ និង​រោងចក្រ សហគ្រាស គ្មាន​លទ្ធភាព​បន្ថែម​ប្រាក់​ធ្វើដំណើរ​ជូន​កម្មករ។

យ៉ាងណាក៏ដោយ​យោងតាម​អនុសាសន៍​របស់ សម្តេច​មហា​បវរ​ធិបតី ដែលមាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​ក្រសួង​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ត្រូវអនុវត្ត​ការងារ​នេះ​យ៉ាងយូរ​ត្រឹម​បំណាច់​ឆ្នាំ ២០២៧។

គួរ​បញ្ជាក់​ថា ឆ្នាំ ២០២៤ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត (ស​.​ផ​.​ក​) នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ស្រង់​ស្ថិតិ​រថយន្ត​ដឹក​កម្មករ បាន​សរុប​ចំនួន ៣ ៣៣២ គ្រឿង ក្នុងនោះ រថយន្ត​ប្រភេទ​ដឹកទំនិញ មាន​ចំនួន ១ ៩៦៣ គ្រឿង (​រថយន្ត​បាន​កែលម្អ​ឱ្យមាន​កៅអីអង្គុយ​មាន​ចំនួន ២៦៧ គ្រឿង​) និង​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ​ស្របតាម​លក្ខណៈ​បច្ចេកទេស មាន​ចំនួន ១ ៣៦៩ គ្រឿង។

ជាមួយគ្នានេះ ក្រុមការងារ ស​.​ផ​.​ក នៃ ប​.​ស​.​ស​. បាន​និង​កំពុង​សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ចុះ​ស្រង់​ស្ថិតិ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​សម្រាប់​ឆ្នាំ ២០២៥ នេះ​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

ក្រសួងការងារ និង ស្ថាប័នពាក់ព័ន្ធ កំណត់ជា ៣ ដំណាក់កាល ផ្លាស់ប្ដូរ ឬ កែលម្អរថយន្តដឹកកម្មករឱ្យមានផាសុកភាព និង សុវត្ថិភាព

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងការងារ និង ឯកអគ្គរដ្ឋទូតទីម័រខាងកើត បង្ហាញគោលបំណង បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ TVET

ព័ត៌មានជាតិ២២ នាទីutes មុន

ការដោះដូរទំនិញរវាងកម្ពុជា-​ចិន​សម្រេចបានជាង ២,៦ពាន់លានដុល្លារ នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥

កីឡា២៦ នាទីutes មុន

សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​ ឆ្នាំ​ ២០២៥​ មាន​​ផែនការ២ធំៗ​ជំរុញ​អភិវឌ្ឍន៍​សមត្ថភាព​

ជីវិតកម្សាន្ដ២៩ នាទីutes មុន

David Steven Cohen អ្នកសរសេររឿង Courage the cowardly dog បានទទួលមរណភាពក្នុងវ័យ58ឆ្នាំ

ព័ត៌មានជាតិ២១ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

Sokha Hotels

ព័ត៌មានពេញនិយម