Connect with us

ព័ត៌មានជាតិ

សមាជិក ប.ស.ស ជាបុគ្គលិកក្រុមហ៊ុនឯកជនទទួលបានអត្ថប្រយោជន៍ជាច្រើន ពី ប.ស.ស

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​បានឱ្យដឹងថា បុគ្គលិក​ក្រុមហ៊ុន​ឯកជន ក្លាយជា​សមាជិក ប​.​ស​.​ស​. និង​មាន​ប័ណ្ណ ប​.​ស​.​ស​. រួចរាល់​ហើយ នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ ប​.​ស​.​ស​.​ចាប់​តាំងពី​ការ​ទៅពិនិត្យ​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​ដោយ​មិន​គិតថ្លៃ​រហូតដល់​ទទួលបាន​ប្រាក់​រ៉ឺ​ត្រែ​ត​បន្ទាប់ពី​ចូលនិវត្តន៍​ក្រោយ​អាយុ ៦០ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប​.​ស​.​ស បានបញ្ជាក់​បន្ថែមថា អត្ថប្រយោជន៍​ទាំងនោះ​រួមមាន​ពេល​ឈឺ​ទៅ​មន្ទីរពេទ្យ​ជា​ដៃគូ​របស់ ប​.​ស​.​ស​. គឺ​ ប​.​ស​.​ស​. នឹង​រ៉ាប់រង​លើ​ថ្លៃ​ព្យាបាល​រហូតដល់​ជាសះស្បើយ និង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ។

ចំពោះ​ស្ត្រី​ពេល​មាន​ផ្ទៃពោះ​ នឹង​ទទួលបាន​ការធានារ៉ាប់រង​លើ​សេវា​ថែទាំ​សុខភាព មុន​និង​ក្រោយ​សម្រាល សេវា​ថ្លៃ​សម្រាល ជាមួយនឹង​ប្រាក់​បំណាច់​ប្រចាំថ្ងៃ ៧០% នៃ​ប្រាក់​ឈ្នួល​ជាប់​ភាគទាន​ប្រចាំថ្ងៃ រយៈពេល​ ៩០ ​ថ្ងៃ ព្រមទាំង​ប្រាក់ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល និង​ប្រាក់​ពិនិត្យ​សុខភាព​ម្តាយ និង​កូន។

ប្រសិនបើ​មាន​គ្រោះថ្នាក់ ឬ​បាត់​បង់ជីវិត ដោយសារ​គ្រោះថ្នាក់​ការងារ នោះ ប​.​ស​.​ស​. នឹង​ធានារ៉ាប់រង​លើ​សេវា​សង្គ្រោះបន្ទាន់​, ការព្យាបាល ​និង​ថែទាំ​, ផ្ដល់ប្រាក់​ឧបត្ថម្ភ ផ្តល់ប្រាក់​វិភាជន៍​បូជាសព រួមទាំង​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​ផ្សេងៗ​ ជាច្រើន​ទៀត ស្របទៅតាម​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម។ លើសពីនេះ​បុគ្គលិក​ក្រុមហ៊ុន​ដែលជា​សមាជិក​ ប​.​ស​.​ស​.​នឹង​ទទួលបាន​ប្រាក់​សោធន​ជរាភាព (ប្រាក់​រ៉ឺ​ត្រែ​ត​) បន្ទាប់ពី​ខ្ញុំ​ចូលនិវត្តន៍​ក្រោយ​អាយុ ៦០ ឆ្នាំ។

លោក កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​ថា ​គិត​ត្រឹម​សប្ដាហ៍​ទី​ ៤​ ខែមករា ​ឆ្នាំ​ ២០២៥​ នេះ ប​.​ស​.​ស​. មាន​សមាជិក​កើនឡើង​ដល់ ​២ ៧៨៥ ៥២៦​ នាក់​ ស្រី ​១ ៥៤៤ ២២៣ ​នាក់ ​ក្នុងនោះ ​បុគ្គល​ស្ថិតក្នុង​វិស័យ​សាធារណៈ​ចំនួន ៤៩៥ ៥៩៣ នាក់​ , បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្តីពីការងារ​ចំនួន​ ១ ៦០៣ ៤៨២ នាក់ ​, បុគ្គល​ស្វ័យ​និ​យោជន៍ ចំនួន​ ៥២៣ ០១៣ នាក់ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ចំនួន​ ១៦៣ ៤៣៨ នាក់។

លោក កត្តា អ៊ន បាន​បន្តទៀតថា ការកើនឡើង ​នៃ​ចំនួន​សមាជិក​ ប​.​ស​.​ស ជា​បន្តបន្ទាប់​នេះ ដោយសារ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​មកលើ​សេ​វា ប​.​ស​.​ស និង​យល់ដឹង​ពី​អត្ថប្រយោជន៍​ផ្សេងៗ។ មាន​ប័ណ្ណ ប​.​ស​.​ស​. ជួយ​សម្រាល​បន្ទុក​នៅក្នុង​គ្រួសារ​បាន​យ៉ាងច្រើន​នៅពេល​ទៅ​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ផ្សេងៗ ​នៅតាម​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ​ជាមួយ ប​.​ស​.​ស ព្រោះ​រាល់​ការ​ចំណាយ​គឺជា​បន្ទុក​របស់ ប​.​ស​.​ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម