Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ណែនាំកម្លាំងសមត្ថកិច្ចចាត់ក្រុមប្រចាំការ២៤ម៉ោង ដើម្បីរក្សាសណ្តាប់ធ្នាប់ពេលចូលឆ្នាំខ្មែរ

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំកម្មវិធីសង្ក្រាន្ដចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២៥ នៅសួនតេជោ ឈ្នះ ឈ្នះ ក្រុងសិរីសោភ័ណ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ព្រមទាំងបានចេញសេចក្តីណែនាំមួយចំនួន ក្នុងនោះ រដ្ឋបាលខេត្ត ណែនាំ​ឱ្យសមត្ថកិច្ចត្រូវចាត់កម្លាំងការពារ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាពីសុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ណែនាំថា ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងខេត្ត កងកម្លាំងឈរជើងក្នុងខេត្ត គណៈបញ្ហាការឯកភាពរដ្ឋបាលគ្រប់ក្រុង-ស្រុក ត្រូវមាន ផែនការណែនាំជាក់ស្តែង ដល់អង្គភាពក្រោមឱវាទ ចាត់តាំងក្រុមប្រចាំការ២៤ម៉ោង លើ២៤ម៉ោង បង្កើនកិច្ចសហការការពារថែរក្សាសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់សង្គម បង្កបានភាពសប្បាយ រីករាយ ធានាសុវត្ថិភាពជូនមហាជន ភ្ញៀវជាតិ អន្តរជាតិ មុន-ក្រោយ និងក្នុងពេលប្រារព្ធពិធីបុណ្យ ប្រពៃណីជាតិនេះ។ ត្រង់ចំណុចនេះ រដ្ឋបាលខេត្តបញ្ជាក់ថា៖ ជាពិសេស រាល់អំពើ ឬល្បែងទាំងឡាយណា ដែលនាំឱ្យខាត់បង់អន្តរាយទ្រព្យសម្បត្តិ នាំឱ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជា ការប្រើអំពើហិង្សា បណ្ដាលមកពីការរាំកំសាន្ត ជាន់ជើង ប៉ះទង្គិចបន្តិចបន្តួច ការលែងល្បែងស៊ីសង ល្បែងភ្នាល់ផ្សេងៗ ល្បែងជះទឹកមានពណ៌ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ដល់អ្នកដំណើរតាមដងផ្លូវ ត្រូវ ហាមឃាត់ជាដាច់ខាត។ រដ្ឋបាលខេត្តក៏ណែនាំឱ្យមានការប្រុងប្រយ័តន្នខ្ពស់ ចំពោះការអុជទាន ធូប ផងដែរ កុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលខេត្តបន្ទាយមានជ័យ ណែនាំ គ្រប់បណ្តាមន្ទីរ-អង្គភាព-ទីវត្តអារាម សាលារៀន រោងចក្រ សហគ្រាស និងគ្រប់គេហដ្ឋាន ត្រូវរៀបចំសម្អាតអនាម័យ មានតុបតែងផ្កាភ្ញី ភ្លើង ផ្លែឈើ នំចំណី ដើម្បីទទួលទេវតាឆ្នាំថ្មី។ ចំណែក មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត, ការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈគ្រប់ក្រុង-ស្រុក ត្រូវមានការរៀបចំសម្ដែងសិល្បៈ និងទស្សនីយភាព ជូនប្រជាពលរដ្ឋទស្សនាកំសាន្តតាមទីសាធារណៈ និងបំផុសគំនិតលេងក្បែងប្រជាប្រិយ ដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកំសាន្តសប្បាយ ដើម្បីឱ្យយុវវ័យជំនាន់ក្រោយបានយល់ដឹង និងបន្តរក្សាប្រពៃណីវប្បធម៌ខ្មែរ។

ចំពោះ មន្ទីរធម្មការ និងសាសនាខេត្ត ក៏ត្រូវរៀបចំពិធីសាសនាគ្រប់វត្ដអារាមឱ្យបានសមស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ និងសម្អាតបរិស្ថានក្នុងវត្ត ព្រះពុទ្ធបដិមាឱ្យបានស្អាតល្អ។ រីឯ មន្ទីរទេសចរណ៍ខេត្ត សហការជាមួយអាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធរៀបចំ និង ត្រួតពិនិត្យរាល់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាននានា សម្អាត តុបតែងលំអ បង្កលក្ខណៈសំដៅទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកំសាន្តស្នាក់នៅក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១៥ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៦ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម