Connect with us

ព័ត៌មានជាតិ

ហត់នឿយបន្តិច តែកសិករក្នុងស្រុកអូររាំងឪ អាច​រក​ចំណូលបានខ្ពស់ពីការដាំដុះជីរណា

បានផុស

នៅ

ប្រជាកសិករក្នុងឃុំចំនួនពីរ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បង្កើនការដាំដុះជីរណាលើផ្ទៃដីទំហំ ១០ហិកតា ដើម្បីបង្កើនចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាមួយពូជជីពីរប្រភេទ គឺពូជជីរណាខ្មែរ និងពូជជីរណាថៃ ក្នុងទិន្នផលប្រហាក់ប្រហែលគ្នា គុណភាព រសជាតិ និងក្លិនឈ្ងុយប្រហើរ មិនចាញ់គ្នាឡើយ។ រយៈពេលពីរឆ្នាំជាប់ៗគ្មានេះ វាឲ្យផលល្អដូចគ្នា យោងកត្តាអំណោយផលពីភូមិសាស្ត្រដីខ្មៅផងដែរ។ កសិករប្រើពេលដាំដុះតែ៣ខែ ហើយចាប់ប្រមូលផលរហូតដល់១ឆ្នាំឯណោះ ក្នុងឆ្នាំ២០២៥នេះ តម្លៃជីឡើងថ្លៃរហូតដល់៣ពាន់រៀលក្នុង១គីឡូក្រាម ខណៈឆ្នាំទៅតម្លៃតែ១ពាន់៧រយរៀលតែប៉ុណ្ណោះ។ សភាពទីផ្សារល្អ កសិករសប្បាយចិត្តក្នុងការប្រមូលផល ហើយពួកគាត់គ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីតម្រូវការតាមទីផ្សារ ព្រោះម៉ូយសំរុកចុះទិញដល់ទីចម្ការតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វឿន រ៉ាវី អាយុ៣៤ឆ្នាំ រស់នៅភូមិទួលស្រម៉ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា រយៈពេល​៤​ឆ្នាំ​មកហើយដែលគ្រួសារលោកបានបង្កើតការដាំដុះជីរណានេះ បច្ចេកទេសដាំក្រោមសំណាញ់ជ័រខ្មៅប្រយោជន៍ការពារសត្វល្អិត និងអាកាសធាតុផងដែរ លើផ្ទៃដី៤០អា កសិករប្រមូលផលជីបានមិនក្រោម២០តោននោះទេ។ ចំណូលពីការដាំដំណាំជីរណានេះ អាចផ្តត់ផ្គង់គ្រួសារបាន បន្ទាប់ពីផាត់សោហ៊ុយជាង១០លានរៀល ក្នុងការដាំដុះ ផលចំណេញគ្រាន់បើដែរ អាចដោះស្រាយជីវភាពគ្រួសារបានស្រួល ទៅលើកម្មវិធីសព្វបែបយ៉ាង និងកូនរៀនផងដែរ។

បន្ថែមលើទៀត អ្នកស្រី ថុល មុំ អាយុ៥០ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំទូលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបង្ហើបទាំងញញឹមថា ការដាំដុះជីរណានេះ នឿយណាស់ទៅលើការថែទាំ កសិករត្រូវស្រោចទឹក២ដង ក្នុង១ថ្ងៃ ព្រឹក ល្ងាច ។ ពេលប្រមូលផល យើងប្រើកម្មករផង បេះខ្លួនឯងផង បែបនេះទើបលក់ជូនម៉ូយបាន។ កាយនឿយមែន តែស្រួលចិត្ត ពោលគឺជីស្រួលលក់ បច្ចុប្បន្នជីត្រូវប៉ាន់ មានតម្លៃខ្ពស់ល្អរហូតដល់៣ពាន់រៀលឯណោះ។ ម៉ូយយកទៅលក់ទីផ្សាររួមមាន. ផ្សារសួង កំពង់ចាម កំពង់ធំ និងទីផ្សារធំទីក្រុងភ្នំពេញផងដែរ។ ប្រជាពលរដ្ឋនិយមហូបជីរណា ព្រោះវាមានក្លិនស្រស់ស្រាយ ប្រហើរ កាត់ចំអាប លើមុខម្ហូបច្រើនយ៉ាង តាមចិត្តចង់ ដូចជា ស្ងោរ ឆារ ស៊ុប ។ល។

លោក ស៊ូ សុផល មេឃុំទួលសូភី បានបញ្ជាក់ឲ្យដឹងថា ក្នុងឃុំមានភូមិចំនួន២៣ភូមិ ហើយមាន៣ភូមិបានដាំដុះជីរណានេះ មានភូមិ ក្បាលអូរ ភូមិដូនទេស និងភូមិថ្មដារកើត លើផ្ទៃដី៤ហិកតា ។ ក្នុងនោះភូមិដទៃទៀត ប្រជាកសិករបានដាំដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីបង្កើនចំណូលក្នុងគ្រួសារពួកគាត់ផងដែរ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម