Connect with us

ព័ត៌មានជាតិ

ពីកម្មវិធីព្រឹកមិញនេះ TikTok ​ប្រកាស​បើកឱ្យអ្នកបង្កើតមាតិកា​នៅ​កម្ពុជា ​អាច​រក​ចំណូលបាន

បានផុស

នៅ

ក្រុមហ៊ុន TikTok បាន​បើកឱ្យអ្នកបង្កើតមាតិកាផ្សព្វផ្សាយល្អ និងមានភាពទាក់ទាញដល់អ្នកស្តាប់ និងអ្នកទស្សនា អាចរកចំណូលបាន​នៅក្នុង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញនិងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok នៅព្រឹកមិញនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកទឹកចិត្តឱ្យអ្នកបង្កើតមាតិកាទាំងអស់ ប្រឹងបង្កើតមាតិកាឱ្យកាន់តែល្អ បម្រើដល់សង្គមជាតិ បរិស្ថាន មនុស្សជាតិ សេដ្ឋកិច្ច និងមានភាពទាក់ទាញដល់អ្នកស្តាប់ និងអ្នកទស្សនា ប៉ុន្តែកុំបង្កើតមាតិកាណាដែលធ្វើឱ្យមនុស្សភ័យខ្លាច បំផ្លាញបរិស្ថាន រំលេចនូវរូបភាពបែបសាហាវ ដែលមាតិកាទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ទស្សនិកជន ហើយអាចនឹងមិនទទួលបានចំណូល​នោះទេ។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីលើកទឹកចិត្តដល់អ្នកបង្កើតមាតិការនៅកម្ពូជា ចូលរួមប្រើប្រាស់បណ្ដាញសង្គម TikTok ដើម្បីជាប្រយោជន៍ដល់អាជីពរបស់ខ្លួន ក៏ដូចជាយល់ដឹងឱ្យបានកាន់តែច្រើនអំពីការទាញយកចំណូលបានកាន់តែច្រើននៅ​កម្ពុជា។

នៅព្រឹកមិញនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សហការជាមួយក្រុមហ៊ុន Tik Tok រៀបចំសិក្ខាសាលាផ្សព្វ​ផ្សាយ​ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok ក្នុងគោលបំណងចែក​រំលែកព័ត៌មានឧត្តមានុវត្តន៍ នៃការការពាសុវត្តិភាពអនឡាញ គោលការណ៍ណែនាំសហគមន៍ និងការប្រើប្រាស់បណ្ដាញសង្គម Tik Tok ប្រកបដោយសុវត្តិភាព ដល់ក្រសួងស្ថាប័នអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកានៅកម្ពុជា។

កាលពីពេលកន្លងមក អ្នកបង្កើតមាតិកាជាច្រើននៅកម្ពុជាបានស្នើទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីឱ្យក្រុមហ៊ុន TikTok ហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតផ្តល់ឱកាស​ក្នុងការរកចំណូលបានពីការបង្កើតមាតិកាផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាំងនោះផងដែរ។

បើតាមការ​គូស​បញ្ជាក់​ពី​​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលខាងមុខក្រសួងនឹងបន្តខិតខំសម្របសម្រួល​បន្ថែមទៀត ដើម្បីឱ្យអ្នកបង្កើតមាតិកានៅបណ្តាញ​សង្គមហ្វេសប៊ុកនៅកម្ពុជាអាចរកចំណូលបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម