Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសបើកប្រាក់ឈ្នួលជូនកម្មករកម្មរិនីរោងចក្រ​ ម៉ូហ្វាស ដែលត្រូវអគ្គិភ័យ​ឆាប​ឆេះ​នៅខេត្តកំពង់ស្ពឺ

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសសហការជាមួយម្ចាស់រោងចក្រ ម៉ូហ្វាស (ខេមបូឌា) ឯ.ក (MOVEFAST (CAMBODIA) CO., LTD.) ដែលទទួលរងឧបទ្ទវហេតុអគ្គិភ័យឆាបឆេះកាលពីកន្លងទៅ ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់កម្មករនិយោជិត ចាប់ពីរសៀលថ្ងៃទី១៩ មីនានេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងការងារនឹងចាប់ផ្ដើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនដល់កម្មករនិយោជិតនៅទីតាំងក្រុមហ៊ុន ម៉ូហ្វាស (ខេមបូឌា) ឯ.ក (MOVEFAST (CAMBODIA) CO., LTD.) ផ្ទាល់ ចាប់ពីម៉ោង ២និង០០នាទីរសៀល ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នេះតទៅ ដោយកម្មករនិយោជិតភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា បណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារ កម្មករនិយោជិត ឬបណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។ បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។

ជាមួយគ្នានេះ ក្រសួងការងារ ក៏អំពាវនាវដល់កម្មករនិយោជិតដែលមិនទាន់ទទួលបានការងារថ្មីធ្វើ សូមមកទទួលយកឱកាសការងារថ្មីពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥។

គួររំលឹកថា រោងចក្រ ម៉ូហ្វាស (ខេមបូឌា) ឯ.ក (MOVEFAST (CAMBODIA) CO., LTD.) មានទីតាំងស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ អស់អគារមួយខ្នងទាំងស្រុង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

លោក​នេត្រ ភក្ត្រា លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ ដើម្បី​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ព័ត៌មាន​អ្នកប្រើប្រាស់

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ៖ ដំណើរសម រង្ស៊ីទៅអាមេរិក គឺជារូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការ​​អង់គ្លេស​រក​ឃើញ​ថា​ បុរស​ពីរ​នាក់​​មាន​ពិរុទ្ធ​​ពី​បទ​លួច​បង្គន់មាស​

Sokha Hotels

ព័ត៌មានពេញនិយម