ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ជើញសម្ពោធមណ្ឌលសុខភាពពាមកោះស្នា នៅខេត្តកំពង់ចាម
លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី រួមជាមួយប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពពាមកោះស្នា ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ។

នាឱកាសនោះ លោកសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា មណ្ឌលសុខភាពពាមកោះស្នា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មានសារៈសំខាន់ណាស់ ក្នុងការសង្គ្រោះ ព្យាបាល ថែរក្សាសុខភាពជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងមូលដ្ឋានទាំងមូល។

លោកសន្តិបណ្ឌិត ក៏បានចាត់ទុកថា ការសាងសង់មណ្ឌលសុខភាពនៅទីនេះ គឺជាគំរូមួយ ជាវីរភាពមួយ សម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយពង្រឹងវិស័យសុខាភិបាល និងវិស័យសុខុមាលភាព ពីព្រោះវិស័យសុខាភិបាល និងសុខុមាលភាពនេះ គឺជាវិស័យអាទិភាពនៅក្នុងនយោបាយបញ្ចកោណ នៃដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល។

ជាមួយនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ដែរថា នៅឆ្នាំ ២០២៤ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ លោកស្រី លាង មួចឆេង ហ៊ុនណង ដែលលោកស្រី មើលឃើញពីការលំបាកក្នុងការផ្តល់សេវា ដោយអគារនោះនៅតូច និងគ្មានបន្ទប់គ្រប់គ្រាន់សម្រាប់ផ្តល់សេវាសុខាភិបាល និងបុគ្គលិកសម្រាកយាមប្រចាំការពេលយប់ ហើយមានបំណងចង់ពង្រីកសេវាឲ្យបានច្រើនបន្ថែមទៀត នៅក្នុងមណ្ឌលសុខភាពពាមកោះស្នា ដើម្បីជាបង្អែករបស់ប្រជាជនសម្រាប់ ៣ ឃុំ តាមមាត់ទន្លេ មានឃុំពាមកោះស្នា ឃុំព្រះអណ្តូង ឃុំខ្ពបតាងួន ទើបលោកស្រី បានសម្រេចចិត្តសាងសង់អគារថ្មី ១ ខ្នង ដែលមានទទឹង ១៣ ម៉ែត្រ បណ្ដោយ ១៩ ម៉ែត្រ មាន ៨ បន្ទប់ មានវេរ៉ង់ដាខាងមុខសម្រាប់រថយន្តគិលានសង្គ្រោះដឹកអ្នកជំងឺឡើង-ចុះ ព្រមទាំងបានចាក់សាប ទំហំ ២,៦០ ម៉ែត្រ គុណ ៤,១០ ម៉ែត្រ សម្រាប់ដាក់ខ្ចុះធ្វើពីដែកប្រក់ក្បឿង ចំនួន ១ ខ្នង , ឃ្លាំងដាក់សម្ភារៈ ១ ខ្នង ទំហំ ៣,៦០ ម៉ែត្រ គុណ ៤ ម៉ែត្រ , រោងដាក់ឡាន ១ ខ្នងទំហំ ៥ ម៉ែត្រ គុណ ៨,២០ ម៉ែត្រ , ធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងខ្លោងទ្វារមានបំពាក់ស្លាកមណ្ឌលសុខភាពរួចជាស្រេចតែម្ដង សរុបថវិកា ១៤៥,៦៧៨.៨៩ ដុល្លារ។

លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឲ្យពង្រឹងគុណភាពសេវាវេជ្ជសាស្ត្រអម និងការធ្វើរោគវិនិច្ឆ័យ និងពង្រីកសេវាបន្ថែម តាមរយៈការរៀបចំបន្ថែមបុគ្គលិកឲ្យបានចំនួន ១២ នាក់ ព្រមទាំងមានវេជ្ជបណ្ឌិត ១ នាក់ ប្រចាំការនៅមណ្ឌលសុខភាពនេះផងដែរ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ




-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់